抖阴社区

9( ??????????????????? )

416 47 2
                                    

ជីមីនបានមកចួបមិត្តរបស់គេទាំងពីនៅឯហាងតាមចញ្ចើមផ្លូវមួយកន្លែងន័យទីក្រុង គេគិតពេញមួយថ្ងៃហើយថាសម្រេចចិត្តឈប់រៀនបន្ត រួចដើររកការងារធ្វើដើម្បីបានប្រាក់សងបំណុលជំនួសអ្នកមីង។ លុះដល់គិតបានជ្រៅជ្រះទើបគេបបួលមិត្តទៅញាំអីជុំគ្នាលើកចុងក្រោយ ពីព្រោះលែងបានទៅសាលាពួកគេកាន់តែឃ្លានឆ្ងាយ។
« ឯងគិតថាចង់ធ្វើអី បើរៀនមិនចប់ផងតើ នណាគេទទួលទៅ? »អេលីស្រដីទាំងកង្វល់ចិត្តជួសមិត្ត។

« កុំឈប់រៀនអីជីមីន ឯងនៅខ្វះគេប៉ុន្មានចាំយើងនៀកជួយ »យូប៊ីនកង្វល់ចិត្តលើសលប់ខណៈមិត្តបោះបង់ចោលការសិក្សាទាំងដែលខ្វះតែប៉ុន្មានខែគឺបញ្ចប់ទៅហើយ។

« មែនហើយ..ខ្ញុំទើបតែនឹកឃើញពីរឿងនេះ ជីមីន ពេលគេរឹបអូសផ្ទះឯងហើយ បើកាត់កងថ្លៃផ្ទះ វានៅសល់មិនច្រើននោះទេ ដូច្នេះពួកយើងអាចជួយឯងបាន »

« ពួកឯងចង់បានន័យថាមិច? »

« ខ្ញុំនឹងទៅនិយាយជាមួយប៉ាម៉ាក់អោយគាត់សងជំនួសឯង ហើយឯងក៏ក្លាយជាកូនបំណុលគ្រួសារយើង ចឹងវាមិនលំបាកឡើយ ឯងសងយ៉ាងមិចក៏បាន យើងមិនអោយពួកគាត់គិតការប្រាក់ »អេលីបានពន្យល់មិត្តទាំងក្ដីត្រេកអរ ប្រើវិធីនេះល្អម្យ៉ាងដែរ ជីមីនមិនបាច់រស់នៅក្រោមគំនាបមនុស្សអស់នោះ។

« ខ្ញុំនឹងទៅរកប៉ាក់ម៉ាក់មកពាក់កណ្ដាលអោយឯងដែរ »

« មិចក៏ពួកឯងល្អជាមួយខ្ញុំយ៉ាងនេះ »

« ព្រោះពួកយើងជាមិត្តនឹងគ្នានោះអី »អ្នកទាំងពីនិយាយព្រមគ្នា ធ្វើអោយបេះដូងមានសាច់របស់ជីមីនញោច គេសំណាងណាស់ដែលមានមិត្តល្អៗស្មោះត្រង់នៅក្បែរ ទោះបីជាក្នុងសភាពវេទនាក៏ពួកគេនៅតែមិនបោះបង់ចោល។
« ឆាប់ញាំទៅចាំយើងជូនឯងទៅផ្ទះ »អេលីស្ដីឡើងបន្ទាប់មកពួកគេបានញាំអារហារពេលល្ងាចជាមួយគ្នាដោយរីករាយ។ ត្បឹតចួបទុក្ខកង្វល់ចឹងពិតមែន ក៏ពួកគេនៅតែអាចធ្វើអោយជីមីនសើចបាន នាំនិយាយពីនេះពីនោះអត់ចេះអស់រឿង រហូតជីមីនមិនចងចាំរឿងស្មុកស្មាញ។
លុះដល់យប់ម៉ោង8:30នាទីទើបអ្នកទាំងបីចាកចេញ ឡានមួយជិះបួននាក់ព្រោះអេលីមានអ្នកបើកជូន កំឡុងពេលនេះនាងបញ្ជាអោយអ្នកបើកបរដឹកពួកគេទៅផ្ទះជីមីនមុន។ មួយសន្ទុះក៏បានមកដល់ផ្ទះ អ្នកទាំងបីចុះពីឡានដើម្បីជូនជីមីនចូលខ្លោងទ្វាខាងក្នុង ហើយនិយាយគ្នាបន្តិច៖
« អរគុណពួកឯងហើយ »

?????????????????????? ???Where stories live. Discover now