« ឆាប់ទៅសម្អាតខ្លួនទៅ ទីនេះចាំខ្ញុំចាត់ការ »រាងក្រាស់ដើរមកពីក្រោយខណៈរាងតូចកំពុងតែលាងចានបន្ទាប់ពីញាំអីរួច ដោយសារមុននេះគេកំពុងតែផ្ដោតលើការរៀបចំសម្អាតតុ។
« តែ »
« ស្ដាប់បង្គាប់ ឆាប់ទៅងូតទឹកមើលមេរៀនទៅ មិនចឹងទេ ក៏ដេកយកកំលាំងចាំបងល្អទេ »
« ឆ្កួត..មាត់ស្អុយជាងប្រហុក »រាងតូចអៀនពាក្យសំដីប្រុសព្រានដែលពោលក្បែរត្រជៀកមិនចេះខ្មាស់នេះ គេវាយដៃនាយតិចៗចូលចិត្តនិយាយអ្វីបែបនេះ។
« ហិ..ទៅចាំបងទៅ »រាងក្រាស់ញញឹមភាពខ្មាស់រាងតូច ហើយអង្អែលក្បាលគេប្រាប់លើកចុងក្រោយ បន្ទាប់មកជីមីនក៏ទៅបន្ទប់ដើម្បីសម្អាតខ្លួនចេញ។ ចំណែកកំលោះនៅចាត់ចែងជាមួយចានទាំងនោះរហូតរួចរាល់ ទើបនាយដោះអៀមទុកក្នុងទូ ហើយក៏កាន់ទឹកមួយដបពីទូទឹកកកឆ្ពោះទៅបន្ទប់ជីមីន។
ក្រាក!! « មិនទាន់ចូលគេងទេឬ? »រាងក្រាស់សួរនាំពេលបើកទ្វាមកឃើញអាល្អឹតអង្គុយជិតមាត់បង្អួចឆ្ងាយពីគ្រែគេងបន្តិច គេកំពុងតែមើលមេរៀនសម្រាប់ថ្ងៃស្អែក ឃើញកំលោះសួរនាំក៏ងាកមកឆ្លើយ៖« នៅទេ ខ្ញុំកំពុងតែសសេរមេរៀនដែលមិត្តភក្កិផ្ញើរមក »
« ចឹងខ្ញុំទៅងូតទឹកមួយភ្លេត »
« លោកមានអ្វីផ្លាស់ដែរទេ? »
« នេះ ខ្ញុំបានយកខោអាវមកដែរតើ »លឺជីមីនសួរគេលើកឈុតគេងបង្ហាញ ដែលគេបានត្រៀមជាស្រេចមួយវ៉ាលីធំនៅក្នុងគូទឡាន ព្រោះស្អែកទៅនៅខុនដូរជាមួយរាងតូច។ ជីមីនបានងក់ក្បាលទទួលដឹង ទើបជុងហ្គុកចូលទៅងូតទឹក ហើយរាងតូចបន្តធ្វើការសិក្សា។ មួយសន្ទុះទើបកំលោះចេញមកវិញគ្រងឈុតដេកជាស្រេច គេដើរទៅជិតអាល្អឹតនិយាយ៖
« មិនទាន់រួចទេបានជាមិនចូលគេង? »« នៅទេ..មានកន្លែងខ្លះខ្ញុំពិបាកយល់ ដូច្នេះត្រូវអានអោយយល់បន្តិចសិន បើលោកងងុយចូលគេងមុនទៅ »
« ឯណា?ខ្ញុំមើលបន្តិច ក្រែងអាចជួយដល់ឯងបាន »នាយតបដោយមកអង្គុយជិតរាងតូច គេក៏អានអក្សរហ្នឹងគុណគូក្នុងគំនិតរបស់គេ។
« មិនយល់កន្លែងណា »

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?