抖阴社区

6 ( ????????????????????? )

447 50 3
                                    

« មកហើយ »ជីមីនពោលតិចៗដោយភាពរអា។

« ស្អីគេមក? »យូប៊ីនសួរទាំងឆ្ងល់ ហើយកាន់តែមិនយល់ពេលជីមីនរត់មកពួនក្រោយខ្នងរបស់គេ។

« កុំប្រាប់អោយសោះថាគេគឺជាម្ចាស់- »អេលីអាក់សំដីខណៈរាងតូចនោះងក់ក្បាលញាប់ស្អេក។
« ហុឺយ..ធ្វើយ៉ាងមិចទៅហា៎?មុខគេគួរអោយខ្លាច »

« អ្នកប្រុសចង់ចួបឯងអាល្អឹត »

« អឹម.. »រាងតូចបានក្រវីក្បាលយ៉ាងលឿន គេមិនទៅឡើយព្រោះខ្លាចត្រូវពួកមនុស្សអស់នោះសម្លាប់។
« ពួកឯងធ្វើយ៉ាងមិចទៅ?យើងអត់ចង់ទៅទេ ពួកគេនឹងសម្លាប់យើងជាមិនខាន »ដូច្នេះរាងតូចបានត្អូញត្អែដាក់មិត្តទាំងពី។

« ទីនេះជាសាលារៀនលោកមិនដឹងទេឬ? »យូប៊ីនបានចេញមុខការពារតែម្ដង។
« ពួកយើងគឺដល់ម៉ោងចូលថ្នាក់ហើយ លោកមិនមែនជាអាណាព្យាបាលរបស់ជីមីន បើសិនជាលោកផ្ដេសផ្ដាស់ យើងនឹងទៅប្ដឹងនាយកសាលាជាមិនខាន បើមិនចង់អោយមានការកោះហៅ សូមលោកអញ្ជើងត្រឡប់ទៅវិញ »

« វាមិនមែនជារឿងរបស់ឯងទេ ដូច្នេះកុំយកខ្លួនអោយមានបញ្ហាល្អជាង!ឆាប់ទៅជាមួយយើងអីលូវនេះ ប្រើសិនជាឯងមិនចង់ឈឺខ្លួន »

« នេះលោកហ៊ានគំរាមក្មេងផង?ស្គាល់ច្បាប់ដែរឬទេ?ប្រទេសមានច្បាប់ កុំគិតថាមានលុយគឺអាចធ្វើអ្វីតែតាមចិត្តនោះ »អេលីដំបូងហាក់ជាខ្លាច តែមិត្តពឹងអោយជួយទៅហើយទើបបញ្ចេញភាពកោងកាចឡើងមក។

« អាល្អឹត ឯងកំពុងតែនាំទុកដល់មិត្តរបស់ឯងទៅជាមួយហើយ បើសិនជាឯងមិនចេញមកតាមសម្រួល ទាំងឯងនឹងមិត្តពីនាក់របស់ឯង យើងមិនធានាសុវត្តិភាពពួកគេឡើយ »បុរស់នេះមិនតវ៉ាច្រើននាំតែខាតពេលវេលា គេនិយាយតែពាក្យមានប្រយោជន៍បន្ទាប់មកក៏ដើរត្រឡប់ទៅកាន់អ្នកប្រុសគេដែលចាំក្នុងឡាននោះវិញ។

« ធ្វើយ៉ាងមិចទៅ? »ជីមីនចេញពីក្រោយខ្នងមិត្តពោលដោយភ័យខ្លាច មានបញ្ហាតែខ្លួនឯងសោះបែជាអូសទាញមិត្តចូលរួមជាមួយ ពេលនេះគេសោកសៅហ្នឹងស្មុកស្មាញពន់ពេក។

« ឯងកំបារម្មអីជីមីន យើងចាត់ការបានពួកគេបានតែគំរាមទេមើលទៅ គ្មានទៅហ៊ានឡើយ »យូប៊ីនលួងលោមមិត្តភ្លាមៗ។

?????????????????????? ???Where stories live. Discover now