抖阴社区

5( ??????????????)

556 50 7
                                    

« ចំមែនហើយ..ជាមនុស្សបាតសង្គមពិតៗ ហុឺយ..បិះទៅហើយខ្ញុំ »ជីមីនរត់ចេញមកបានឆ្ងាយដើរនៅតាមផ្លូវទាំងភ័យផងរអ៊ូផង បើសិនជាមិនក្លាហានមិនឆ្លាតម្ល៉េះត្រូវបាត់ជើងមួយម្ខាងដោយសារពួកមនុស្សចិត្តខ្មៅ។
រាងតូចដើរតាមជញ្ចើមផ្លូវ ទឹកមុខបញ្ជាក់ហត់ទាំងកាយហត់ទាំងចិត្ត ហេតុអីវាសនាតម្រូវអោយមនុស្សទៀងត្រង់ដូចជារូបគេមកចួបរឿងឆ្កួតឡប់អស់នេះ កំព្រាឪពុកម្ដាយហើយមកលំបាកដោយសារមីងរត់ចោលទុកបំណុលរាប់លានអោយគេទៅវិញ។
« ហុឺយ...ជីវិតអើយជីវិត »គេដកដង្ហើមធំរួចបន្តដំណើរថ្មើរជើងទៅកាន់ផ្ទះវិញ។

ផ្ទះជីមីន!!

នៅខាងមុខផ្ទះមានឡានខ្មៅមួយគ្រឿងចតចោលនៅទីនោះ ហើយក៏មានបុរស់ចំនួនពីនាក់មាឌធំៗកំពុងតែរុករកអ្វីមិនដឹងឡើយក្នុងផ្ទះជីមីន ពួកគេរកសព្វកន្លែងមិនអោយសល់មួយកន្លៀតណា តាមមើលដូចជាមិនឃើញអ្វី អ្នកទាំងពីនោះក៏បានដើរមកកាន់សាឡុង បន្ទាប់មកអោនគោរពបុរស់ជាចៅហ្វាយ អោយយើងដឹងថាជានណា។
« រកអស់ហើយអ្នកប្រុស ប៉ុន្តែមិនឃើញឡើយ »
« ខ្ញុំក៏មិនឃើញដែរអ្នកប្រុស ឬមួយគេមិនទាន់ត្រឡប់មកវិញ? »

« គេប្រកត់ជាមក គ្រាន់តែមិនទាន់ដល់ យើងនឹងចាំគេនៅទីនេះ »ជុងហ្គុកពោលទាំងមុខស្មើរ គេទាយដឹងថាជីមីនហ្នឹងមករកផ្ទះវិញជាមិនខាន គ្រាន់តែមិនទាន់មកដល់ក៏ថាបាន។
ដូច្នេះសុខចិត្តអង្គុយរងចាំ នាយតាំងចិត្តចាប់អាល្អឹតមកសងសឹកអោយបាន ប្រហើនខ្លាំងណាស់ដែលហ៊ានធ្វើអោយគេបែកឈាម ទាំងដែលគ្មានអ្នកណាហ៊ានធ្វើចំពោះគេពីមុនមក។
ងាកមើលរាងតូចឯណេះ រឿងអីថាមិនយូព្រោះគេដើរមិនបានជិះតាក់សុីឡើយ ដើរផងគិតផងដើម្បីរកវិធីដោះស្រាយជីវិតបន្ត ហើយពេលនេះមេឃក៏រៀងងងឹតស្រឿងៗ។

« តើឡានរបស់អ្នកណាមកចតនៅមុខផ្ទះខ្ញុំ? »រាងតូចដើរមកដល់ផ្ទះស្រាប់តែឃើញឡានចតចោលមុខផ្ទះ ហើយគេព្យាយាមមើលឡានមួយនោះដោយព្យាយាមនឹក។
« ចាំបានហើយ..គឺជាឡានអាម្នាក់នោះ ហើយនេះគេមកផ្ទះខ្ញុំធ្វើស្អី?ឬមួយ...មិនបានៗ មិនត្រូវអោយគេឃើញឡើយ »គេស្គាល់ឡានភ្លាមៗដូច្នេះមិនបង្អង់យូជីមីនរហ័សរត់ពួនក្បែរៗដើមស្មៅខ្ពស់ៗរួចលួចមើលទៅខាងក្នុង។
« នេះគេប្រុងមិនដោះលេងខ្ញុំមែនឬ? »រាងតូចពោលតិចៗហើយឃើញមនុស្សប្រុសពីនាក់ដើរចេញមកមាត់ទ្វា ហាក់ជាចាំមើលផ្លូវរាងតូចនេះឯង។ជីមីនខាំមាត់ខឹងហ្នឹងអ្នកកំលោះ មិនដឹងជាឆ្កួតអីទេដែលតាមមិនឈប់ បន្ទាប់មកគេបានចាកចេញពីកន្លែងនោះទៅ។
« ធ្វើយ៉ាងមិចទៅ?អត់មានកន្លែងទៅទេ »រាងតូចរលីងរលោងទឹកភ្នែកដើររសាត់អណ្ដែតតាមផ្លូវម្នាក់ឯងដោយគ្មានគោលដៅ។
« ហុឹក...ឃ្លានក៏ឃ្លាន »

?????????????????????? ???Where stories live. Discover now