« បានហើយ!ពេលនេះខ្ញុំចង់ដឹងពីរឿងបំណុលអ្នកមីង »រាងតូចដើរមកអង្គុយលើសាឡុងបន្ទាប់ពីប្រលែងគ្នាជាមួយជុងហ្គុករួច។
« ដូចខ្ញុំធ្លាប់និយាយអ៊ីចឹងផ្ទះមួយនេះត្រូវបានរឹបអូស ដូច្នេះឯងត្រូវរើចេញនៅថ្ងៃស្អែក ចំណែកនេះជាឯកសារក្នុងការខ្ចីប្រាក់របស់អ្នកស្រីបូមី »ជីមីនស្ដាប់ទាំងទទួលក្រដាស់នោះពីជុងហ្គុកមកអានយ៉ាងយកចិត្តទុកដាក់។
« លោកនឹងដាក់លក់វាមែនទេ? »គេងើយសួរជុងហ្គុកដោយអារម្មណ៍សោកសៅ នាក់ណាមិនស្ដាយផ្ទះដែលនៅតាំងពីតូចមកនោះ។
« លោកប៉ាអោយដាក់ប៉ាយលក់ថ្ងៃនេះឯង »ជុងហ្គុកមើលកែវភ្នែករាងតូចពេញការអាណិត ប៉ុន្តែគ្រប់យ៉ាងជារបស់លោកប៉ា ដូច្នេះគេមិនអាចសម្រេចបានឡើយ។ នាយចូលមកអង្គុយក្បែរអោបស្មារាងតូចអង្អែលតិចៗលួងលោម ទើបនិយាយ៖
« ខ្ញុំមានខុនដូរ ឯងអាចទៅសម្រាកទីនោះបាន បើសិនជាឯងយល់ព្រម »រាងតូចមើលមុខភ្លេតសឹងមិនជឿសំដីប្រុស ហេតុអីគេល្អចំពោះខ្លួនយ៉ាងនេះ។
« ខ្ញុំនឹងមើលថែមនុស្សដែលខ្ញុំស្រលាញ់អោយបានល្អបំផុត »នាយតបម្ដងទៀតទាំងអង្អែលក្បាលអាល្អឹតថ្នមៗ។« លោកមិនយល់អារម្មណ៍ខ្ញុំពេលនេះទេ »រាងតូចមិនមានអារម្មណ៍ថាសប្បាយចិត្តព្រោះគេពិតជាស្រលាញ់ផ្ទះដែលធ្លាប់រស់នៅ។
« ខ្ញុំមិនចង់បានទ្រនំថ្មី វាមិនដូចគ្នាឡើយ »« រឿងអីថាខ្ញុំមិនយល់?ឯងស្រលាញ់ផ្ទះមួយនេះ ព្រោះជាម្លប់តាំងពីតូចរបស់ឯង!របស់ខ្លះណា វាមិនប្រកត់ថាជារបស់យើងរហូតនោះទេ »រាងក្រាស់នៅតែលួងលោមរាងតូចអោយសប្បាយចិត្ត គេកាន់ដៃផ្ដល់ទំនុកចិត្ត ផ្ដល់ក្ដីសង្ឃឹមអោយជីមីន។
« បើវាជារបស់យើងពិត វាគង់ត្រឡប់ជារបស់យើងវិញពុំខាន!កុំពិបាកចិត្តអី ធ្វើខ្លួនអោយសប្បាយៗបើកចិត្តអោយទួលាយ រស់នៅស្ថានភាពបច្ចុប្ននេះទៅណា »« តើលោកដាក់លក់ក្នុងតំលៃប៉ុន្មាន? »
« លោកប៉ាមិនបានប្រាប់ទេ!និយាយចឹងថ្ងៃស្អែកនេះរើទៅនៅខុនដូរជាមួយបងទៅ »
« អឹម... »នាយញញឹមពេលអាល្អឹតងក់ក្បាលយល់ព្រម ទោះបីសម្រេចចិត្តដោយសោកសៅក៏ដោយ សំខាន់អោយតែគេព្រមទៅ។
បន្ទាប់ពីពួកគេត្រូវរ៉ូវគ្នាហើយ ជុងហ្គុកបានចេញមកខាងក្រៅបំពេញការងាររបស់ខ្លួនប្រចាំថ្ងៃ ចំណែកជីមីនគឺនៅផ្ទះរៀបចំអីវ៉ាន់ចាកចេញទៅរស់នៅជាមួយជុងហ្គុកថ្ងៃស្អែក។

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?