抖阴社区

                                    

« នែ៎...ល្មមៗបានហើយយើងមិនមែនជាប្រភេទរកសុីអីនោះ ខ្ញុំនិយាយមុននេះគ្រាន់តែជាពាក្យលេងសើចប៉ុណ្ណោះ »ជីមីនច្រឡោតឡើងភ្លាម យ៉ាងមិចគេសាកសមខ្លាំងណាស់ទៅបានមកនិយាយមើលងាយដូចច្នេះ?មនុស្សគេប្រុសប៉ះតែសសៃសក់មិនបានផងអោយទៅធ្វើប្រុសលក់ខ្លួនសុខចិត្តដេកអត់បាយស្លាប់ ។

« អ៊ីចឹងទេ?តែខ្ញុំថាដូចឯងសមបំផុតហើយ តាៗគេចូលចិត្តច្រើន!មុខមាត់ដូចជាឯងនេះការងារអ៊ីចឹងបានលុយក៏ស្រួល ហើយថែមទាំងស្រួលរាងកាយទៀតផង »

« អា៎....ឯង »ផាច់!! ជីមីនខាំមាត់គ្រឺតធ្មេញដែលត្រូវប្រុសម្នាក់នេះមកមើលងាយប្រាប់ហើយថានិយាយលេង ដោយចង់បញ្ចេញកំហឹងចោលគេក៏ទះទៅលើមុខដ៏ស្អាតមួយដៃអោយងាកទៅម្ខាង ។ ខ្លួនតូចពិតមែនតែឈឺគ្រាន់បើអាចអោយជុងហ្គុកខាំថ្គាមសង្គ្រឺតធ្មេញ នាយប្រើអណ្ដាតទល់ថ្ពាល់បន្លប់ភាពឈឺចាប់ហើយងាកមកសម្លក់មុខជីមីន ។ កែវភ្នែកគេមុតល្អណាស់គ្រាន់តែសម្លឹងស្ទើតែអោយជីមីនថប់ខ្យល់ស្លាប់ភ្លាម រាងតូចឈានជើងថយក្រោយពីជំហ៊ានដោយភាពភិតភ័យ ។

« ឯងជាអ្នកណា?ពូជអំបូឯងមានសាក់ប៉ុន្មានទៅ ទើបហ៊ានមកទះយើងនៅក្នុងផ្ទះរបស់ឪយើង »ជុងហ្គុកសង្កត់សំលេងធ្ងន់ៗដាក់រាងតូចឯកែវភ្នែកកាន់តែមុតថែមទៀត ។

« អ្នកណាអោយឯងមកមើលងាយយើង?ឯងជាស្អីបានជាយើងទះមិនបាន ប៉ុន្នឹងវានៅតិចពេកផងសម្រាប់មនុស្សសំដីឆ្កែដូចជាឯងនោះ »ត្បឹតថាខ្លាចគេក៏ពិតមែន ប៉ុន្តែមាត់មិនសហការជាមួយរាងកាយសោះតទៅវិញអោយប៉ប៉ោច តែក៏សមជាមួយមនុស្សចូលចិត្តមើលងាយអ្នកដ៏ទៃ ។
ជុងហ្គុកបឹតភ្នែកសម្រួលអារម្មណ៍បន្តិច ទើបបើកមកវិញដោយប្ដូកែវភ្នែកស្មើរឡើងវិញហើយតបទៅជីមីន៖

« ដឹងទេថាឯងកំពុងតែប្រហើនដាក់អ្នកណា? »

« ហាស់ៗ... សួរនេះឯងភ្លើឬធ្វើភ្លើ? »គ្រាន់តែលឺសំនួរជុងហ្គុកគេផ្ទុះសំណើចចេញមកបាត់អស់ការខ្លាច៖
« ឯងខ្លួនឯងមិនដឹងផងហើយមានមុខមកសួរយើងដែរ?ឆ្កួតហ្អេស?នែ៎..សួរតាមត្រង់ទៅចុះតែងខ្លួនស្អាតៗអ៊ីចឹងតើខួរក្បាលមានប៉ះទង្គេចអីបន្តិចទេ របៀបថាបោកត្រូវនឹងរបស់រឹងរួចខួរក្បាលនាយនេះក៏ជ្រុះបាត់មួយដុំទើបធ្វើអោយនាយមិនសូវគ្រប់ »រាងតូចសួរនេះមិនមែនសម្ដែងទេគឺគេសួរមែន ព្រោះថាមិញនេះគេទះជុងហ្គុកច្បាស់ណាស់ដល់គេមកសួរថាចឹងមានន័យថាជុងហ្គុកអាចមានជំងឺប្រសៃប្រសាទ ។

« មុននេះយើងរំងាប់អារម្មណ៍ហើយ »ជុងហ្គុកដកដង្ហើមវែងមួយខ្យល់ចូលពោះរួចដើរមកកាន់តែជិតរាងតូច៖
« តាមមើលរូបរាងឯងក្រគ្មានបាយសុីទេ បើចាត់ការឯងក៏មិនថ្វីដែរ បោះលុយតែមួយដុំបញ្ចប់រឿងក៏រួច »

« នាយចង់ធ្វើអី? »ជីមីនចាប់ផ្ដើមស្លេកមុខខណៈកដៃត្រូវជុងហ្គុកចាប់យ៉ាងណែនបង្កអោយមានការឈឺចាប់ ។ រាងតូចប្រឹងរើប្រឹងបិះដៃនាយចេញប៉ុន្តែស្វិតជាងស្ករកៅស៊ូទៅទៀត៖
« លេង...ខ្ញុំឈឺ ហឹក ហឹក ..អាឆ្កួតលេងអញ »

« កុំភ័យយើងនឹងលេងឯងនៅពេលយើងលេងឆ្អែត »និយាយចប់ជុងហ្គុកក៏លើកជីមីនដាក់លើស្មាលីដើរធ្វើមិនដឹង ចំណែកជីមីនប្រឹងគក់ខ្នងនាយលឺឌឹបៗរួចប្រឹងរើយកស្លាប់យករស់ ។
« នៅអោយស្ងៀម »ផាច់ៗ!!មិនត្រឹមតែនិយាយទេនាយទះកំប៉េះគូទរាងតូចពីដៃជាការប្រមានដែលមិនព្រមនៅស្ងៀមៗលើស្មារបស់គេ ។

« អាឆ្កួត...លេងយើង..ហឹក ហឹក..ដាក់យើងចុះភ្លាម អាក្មេងបាតផ្សារ..អាកូនចោ ម្សៀត..ហឹក ..ដាក់យើងចុះអាគឺបាញ់យ៎..អាតៃហោង.. »ផាច់!!កាន់តែជេកាន់តែទទួលបានរង្វាន់ ។ ជីមីនជេមួយម៉ាត់ជុងហ្គុកទះកំប៉េះគូទមួយដៃជាការតបស្នងជេកាន់តែច្រើនជុងហ្គុកបានដៃទះកាន់តែឆ្ងាញ់ដូចគ្នា ។

« គូទទន់ល្អណាស់អាល្អឹត »នាយពោលខណៈច្របាច់គូទជីមីនលេងមិនខ្មាស់ពួកអង្គរក្សដែលឈរយាមគ្រប់ទីកន្លែង ។

« ហឹក ហឹក.. »ពេលនេះធ្វើអីមិនបាននោះទេរើក៏មិនរួចជេក៏គេវាយជម្រើសចុងក្រោយត្រូវដេកយំនៅលើស្មារបស់គេទៅវិញ ។
« ហឹក..ហឹក..ខ្ញុំគិតខុសហើយ.. »

?????????????????????? ???Where stories live. Discover now