抖阴社区

???5: ?????????

1.4K 110 3
                                    

#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគទី5
_________________________________________

កាត់មកដល់ព្រឹកឡើងPondបានទៅក្រុមហ៊ុនតាមធម្មតា។គ្រាន់តែចុះពីលើឡានភ្លាមក៏ឃើញchimonរត់មករកគេទាំងត្រហេបត្រហប÷

<លោកប្រធានឆាប់ចូលទៅជួបលោកនាយកទៅមានរឿងធំហើយ>
<មានរឿងអី?>chimonមិនបានតបទេមើលទៅទឹកមុខគេពិតជាបារម្ភខ្លាំងណាស់ទើបPondប្រញាប់ដើរចូលទៅជួបលោកដេតក្នុងការិយាល័យ។បើទ្វាបន្ទប់មកក៏ឃើញលោកដេតនិងsatangអង្គុយចាំគេជាស្រេច÷

<នេះឯងរវល់ធ្វើស្អីទើបអោយរឿងក្លាយជាបែបនេះ?>លោកដេតសួរ
<នេះមានរឿងអី?>
<គម្រោងដែលបងចង់សហការជាមួយក្រុមហ៊ុនCCត្រូវក្រុមហ៊ុនលោកស័កដណ្ដើមយកមុនបាត់ទៅហើយ>satang
ឮបែបនេះភ្លាមPondប្រញាប់ដើរចេញទៅក្រៅcallទៅphuwinផងផ្ញើសារផងតែគ្មានការឆ្លើយតបឡើយទើបគេសម្រេចចិត្តបើកឡានទៅរកនៅសណ្ឋាគារតែម្ដង។
មកដល់សណ្ឋាគារPondគោះទ្វាផងស្រែកហៅផងតែបន្ទប់ចាក់សោរពីក្រៅបាត់ទៅហើយទើបគេដើរទៅសួរបុគ្គលិកសណ្ឋាគារ÷

<អ្នកនៅបន្ទប់439ទៅណាបាត់ហើយ?>
<បាទលោកគាត់បានរើចេញតាំងពីយប់មិញម្លេះ>
<បាទអគុណ>
ពេលនេះPondចាប់ផ្ដើមវិលវល់ហើយតើនេះPhuwinកំពុងបោកប្រាស់គេតើមេនទេ?គេពិតជាខឹងខ្លាំងណាស់ទើបបើកឡានយ៉ាងលឿនសំដៅទៅក្រុមហ៊ុនPDYដែលជាក្រុមហ៊ុនលោកស័កនេះឯង។ ឈប់ចតឡានរួចគឺបម្រុងនិងដើរចូលតែម្ដងតែត្រូវសន្តិសុខឃាត់គេ÷

<មករកអ្នកណាដែរបាទ?>
<មករក nueng daio>
<សុំទោសផងបាទទីនេះគ្មានអ្នកណាឈ្មោះneungទេ>
<ខ្ញុំមិនជឿ!អោយខ្ញុំចូលទៅខ្ញុំមានរឿងត្រូវដោះស្រាយ>Pondព្យាយាមចូលក្នុងស្រែកឡូឡាពេញនិងធ្វើអោយសម្លេងឮដល់Phuwinដែលកំពុងអង្គុយប្រជុំជាមួយលោកស័កនិងPerth÷

<កូនឃើញទេអាម្នាក់នេះវាឆ្លាតណាស់មានរឿងភ្លាមមកទីនេះភ្លាមតែអោយកូនបោកបានដដែលហាសហាស>
<P'phuwinឃើញចឹងទេតែឆ្លាតគ្រាន់បើ>Perth
<នេះឯងសរសើរឬដៀលយើងអោយប្រាកដ?>
<សរសើរហើយរឿងគេមករករឿងនេះបងគិតដោះស្រាយយ៉ាងមិច>
<មានដោះស្រាយយ៉ាងមិចអ្នកណាឆ្លាតអ្នកនិងឈ្នះ>
<Drakeជួយទៅដេញគេចេញបន្តិចទៅ>លោកស័ក
<បាទលោកនាយក>
<ចាំផងទៅដែរចង់មើលមុខអ្នកចាញ់>perthដើរទៅតាមក្រោយdrakeដែរ

 Anything You Want [END]Where stories live. Discover now