#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគ13
_________________________________________<មុខសញ្ញាយើងគឺអាក្មេងមុខសរនោះចំណែកលោកpondកុំអោយធ្វើអីប៉ះពាល់គាត់អោយសោះ>
បន្ទាប់ពីស្រុះស្រួលគ្នាអស់ហើយគ្នីគ្នាឃាតកស៊ីឈ្នួលទាំងនោះបានបើកម៉ូតូដេញតាមឡានរបស់របស់Pondphuwinយ៉ាងប្រកិតមើលទៅពួកគេជំនាញក្នុងការបើកម៉ូតូខ្លាំងណាស់។<ពួកវាតាមជិតដល់ហើយធ្វើយ៉ាងមិចទៅ?>ភូវីននិយាយរដាក់រដុបព្រោះកំពុងភ័យ
<បើកកើតដែរទេបើមិនកើតទេយើងជាអ្នកបើកវិញមានអារម្មណ៍ថាដូចយកជីវិតមកចោលយ៉ាងមិចទេ>
<អ្នកណាអោយមកជួយមិចមិនទុកយើងអោយងាប់ទៅ>
<Okឈ្នះសិនចុះតែពេលនេះដូរគ្នាបើកទៅថយបន្តិចមកតែកុំជាន់ល្បឿនបន្ថែម> ពួកគេទាំងពីបានដូចគ្នាកាន់ចង្កូតឡានដោយអោយផនជាអ្នកបើកម្ដង។ផាំងៗៗ សម្លេងកាំភ្លើងបានបន្លឺឡើងចេញពីពួកឧក្រិដ្ឋជនបាញ់សំដៅមកកាន់ឡានដែលជាគោលដៅ÷
<ភូវីនឯងក្រាបចុះទៅប្រយ័ត្នគេបាញ់ត្រូវ>
<មិនក្រាបទេឯងមានកាំភ្លើងដែរទេខ្ចីសិនមក>
<យកធ្វើអី?>
<ទុកអោយពួកវាបាញ់តែម្ខាងចឹងមេនទេ?យើងមិនព្រមទេវើយ>
<នេះយកទៅតែកុំបាញ់អោយស្លាប់អីនាំមានទោស>
<ដឹងហើយ>
<ប្រយ័ត្នខ្លួនផងកុំប្រហែសប្រយ័ត្នប្រហោង>
<និយាយច្រើនណាស់បើកតែឡានទៅ>ភូវីនបានអើតក្បាលបាញ់តបទៅពួកម៉ូតូវិញតែប៊ិះត្រូវពួកនោះបាញ់ត្រូវឡើងព្រលឹងហោះទៅស៊ីភីសារអស់÷
<អូប៊ិះហើយអញ>ភូវីនលិបក្បាលចូលក្នុងឡានវិញទាំងស្លេកមុខ
<សួរតាមត្រង់ចេះបាញ់កាំភ្លើងដែរទេ?>
<សាកបាញ់ក្បាលឯងលោមើលទេចង់ដឹងថាចេះឬអត់?>ជិះមកដល់ផ្លូវមួយដែលមានព្រៃសសងខាង ពេលនោះឡានរបស់ភូវីនកំពុងតែធ្វើទុក្ខហើយ÷
<ឡានអស់សាំងមេននិង?>
<ល្មមអស់ហើយបើមិនទាន់ចាក់ផង>
<ចឹងមានតែផ្លូវមួយទេគឺរត់ចូលព្រៃ>
<មិនរត់ជាមួយទេមិនដឹងព្រៃស្អីផង>
<ចឹងនៅអោយពួកវាសម្លាប់ទៅកភ្លេចថាវាចង់សម្លាប់ឯងមិនមេនយើង>
<មកបំផ្លាញការងារវាហើយគិតថាវាទុកឯងមេនទេ?>
<អឺមេន>
ផនបានអែបគៀនដើម្បីរត់ចូលព្រៃ។ ពួកម៉ូតូទាំងនោះក៏ជិះមកដល់ដូចគ្នា ផនភូវីនបានកាន់ដៃគ្នារត់ចូលព្រៃ ដោយមានពួកម៉ូតូទាំងនោះរត់ដេញពីក្រោយព្រមទាំងបាញ់មកលើពួកគេទៀតផង។អ្នករត់ចេះតែរត់អ្នកតាមចេះតែតាមរត់រហូតដល់ភូវីនទាក់ជើងនិងឈើដួលព្រុសតែម្ដង ផនបានចូលទៅគ្រាភូវីន÷

YOU ARE READING
Anything You Want [END]
Action????????????????????????????????????????????????????????