#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគ18
_________________________________________<ហេតុអីបណ្ដោយអោយគេទៅស្រួលៗបែបនេះចុះបើគេជាឌុកវិញចៅហ្វាយគិតយ៉ាងមិច?>fot
<សម្លាប់ច្រឡំប្រសើរជាប្រលែងច្រឡំ>brightធ្លាប់ឮឃ្លានិងអត់អ្នកទាំងអស់គ្នាអ្នកធ្លាប់រៀនប្រវត្តិសាស្រ្តប្រហែលជាធ្លាប់ដឹងហើយ។ ប្រាយនិយាយបែបនេះព្រោះគេយល់ថាមុននិងក្រោយគង់តែឌុកអស់ប្រយោជន៍គេនិងសម្លាប់ចោលដដែលចឹងទោះសម្លាប់ចោលពេលនេះក៏មិនអីព្រោះគេមានកូនអុកថ្មីហើយតែម្នាក់និងគឺជាអ្នកណា?អត់ប្រាប់ទុកអោយឆ្ងល់។
យើងក្រឡេកមកមើលខាងតួរសំខាន់យើងវិញបន្ទាប់ពីនាំដាំងចេញពីក្រុមហ៊ុនផុតជុងបាននាំឌុកទៅអង្គុយក្នុងឡានដើម្បីចាំផននិងជេមចុះមកដែរ។
ចាំប្រហែល5នាទីទើបលេចកម្លោះទាំងពីរដើរចូលក្នុងឡាន÷<យូរម្លេះ?>ជុង
<រវល់ជម្រះស្មៅ>ផន
<តែក្នុងក្រុមហ៊ុនមានស្មៅមកពីណា?>ជេម
ផុស!ពូកែសួរពេកទើបស៊ីមួយដៃររបស់ផនទៅ
<ន័យប្រៀបធៀបមិនយល់ទេហី?> ដោយឃើញពួកគេឈ្លោះគ្នាបែបនេះដាំងដែលនៅក្នុងឡានទាំងស្ងៀមស្ងាត់បែរជាលួចសើចទៅវិញទើបកម្លោះទាំងបីងាកមុខទៅមើលព្រមគ្នាទើបដាំងឈប់សើចនិងខិតទៅទ្វាឡានសឹងតែជ្រែកចូលទ្វាទៅហើយ។
ការធ្វើដំណើរចេះតែបន្តពេលនេះមេឃក៏ងងឹតដូចគ្នាផន ជេម និងជុងបាននាំដាំងទៅលើដំបូលអគារផងដែរចំណែកដាំងវិញភ័យឡើងញ័រជើងហើយព្រោះគិតថាគេនិងសម្លាប់ខ្លួន÷<សុំស្លាប់កន្លែងផ្សេងបានទេខ្លាចខ្ពស់ណាស់>ដាំង
<ការស្លាប់មិនអាចOrderបានទេ>ផននិយាយដោយសម្ដីស្មើរនិយាយរួមទៅភឿនគេទាំងបីនិងលេងទឹកមុខដូចមេនទេនចឹងឡើងដាំងគ្នាភ័យចង់លេចនោមទៅហើយ។
<យើងចាំអ្នកណាទៀតហេតុអីមិនសម្លាប់ពេលនេះទៅ?>
<ចាំយមរាជមកសិន>និយាយដើមដង្ហើមដល់យមរាជបានដើរចូលមកគ្មានអ្នកណាក្រៅពីឈីមូនទេ÷
<ឈប់សិននិងមេនទេយមរាជអត់ដូចសោះទើបឡើងដំណែងជាយមរាជមេនទេ?>ដាំងសួរអោយមិនដឹងខ្យល់អីចរិតដាំងខុសពីឌុក360°តែម្ដងព្រោះដាំងជាមនុស្សកំប្លែងមឹសៗពូកែឆ្ងល់ជាមនុស្សត្រង់អីបែបនិងតែឌុកវិញIntrovertឈាមត្រជាក់ម៉ាត់ណាម៉ាត់និង។
សំណួររបស់ដាំងធ្វើអោយពួកគេផ្ទុះសំណើចតែម្ដងចំណែកដាំងឃើញគេសើចខ្លួនបែបនេះក៏មិនយល់សាច់ការដែរបានត្រឹមតែឈរភ័យ÷

YOU ARE READING
Anything You Want [END]
Action????????????????????????????????????????????????????????