#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគ10
________________________________________ស្អែកថ្ងៃថ្មីអ្វីៗគឺធម្មតាគ្នានអីប្លែកផងអេតែប្លែកត្រង់ម្យ៉ាងថ្ងៃនេះជុងមកឈប់នៅមុខសាលារៀនធ្វើអីបើថ្ងៃនេះជាំងមិនបានមករៀនផងនិង?មិនបាច់ប្រាប់ក៏ដឹងដែរថាមកចាំនរណាចាំឌុកនិងឯង។
បន្ទាប់ពីចាំឌុកអស់ជិតកន្លះម៉ោងទើបឃើញឌុកដើរចេញពីរបងសាលាហើយដើរទៅចាំឡានក្រុងដើម្បីត្រឡប់ទៅផ្ទះ។ជុងក៏បានបើកឡានទៅតាមដែររួចបើកឡានទៅឈប់នៅចំណតឡានក្រុងពីមុខឌុកតែម្ដង។ជុងបើកកញ្ចក់ឡានរួចនិយាយទៅកាន់ឌុក÷
<Hey!នៅចាំសង្សាមកយកមេនទេ?>
<ខ្ញុំត្រូវឆ្លើយប្រាប់លោកដែរមេនទេ?>
<ខ្ញុំនេះមានចិត្តបុណ្យឃើញលោកដូចប្រញាប់ៗទើបចង់មកជួយយកអាសារជូនទៅផ្ទះបើមិនប្រកាន់ទេអោយខ្ញុំជូនទៅផ្ទះទៅ>
<ទៅដើរជាន់អ្នកតាមកពីណានិងនិយាយប្លែកៗ>
<អឺនែ៎កុំលេងរឹកច្រើនពេកក្រែងប្រញាប់មិនចឹងឆាប់ឡើងមកខ្ញុំជូនទៅ>ឌុកអោនមើលទូរសព្ទបន្តិចទើបសម្រេចចិត្តឡើងទៅលើឡានជាមួយជុង÷
<ផ្ទះនៅម្ដុំណា?>
<មិនទៅផ្ទះទេទៅមន្ទីពេទ្យ>
<លោកឈឺមេនទេ?>
<គ្មានអីទេឆាប់ទៅខ្ញុំប្រញាប់>
<Ok>ឡានរបស់ជុងបានបើកចេញទៅ។ជុងតែងតែសម្លឹងមើលខ្សែរកដែលនៅនិងករបស់ឌុកជានិច្ចអ្នកដែលគេបានសង្ស័យនោះគឺឌុកនិងឯង។
<ខ្សែរកនេះលោកពាក់យូរហើយមេនទេ?>
<ពាក់តាំងពីតូចមកម្លេះ>
<ខ្សែរកនេះសម្បូរមានគេលក់ម៉ូតនេះដែរឬអត់?>
<ហេតុអីចាប់អារម្មណ៍លើវាខ្លាំងម្លេះ?>
<ក៏ឃើញស្អាតចេះតែសួរទៅ>
<ខ្សែរកម៉ូតនេះគ្មានអ្នកលក់ទេប៉ាខ្ញុំធ្វើសម្រាប់តែខ្ញុំម្នាក់ប៉ុណ្ណោះ>
<លូយមេនទេន>
<សួរនេះមិនមេនគ្រាន់តែឃើញស្អាតទេពិតទេ?>
<ចុះគិតថាមានអ្វីក្រៅពីនេះទៀត?>
<...>ឌុកស្ងាត់មិនតបឡានបរមកឈប់នៅមុខមន្ទីពេទ្យ។ឌុកបានចុះពីលើឡាន÷
<អគុណ>បម្រុងនិងដើរទៅចូលមន្ទីពេទ្យទៅហើយតែឃើញជុងដើរទៅដែរ
<ហើយមកតាមធ្វើអី?>
<ជូនមកហើយក៏ជូនអោយដល់ក្នុងតែម្ដងទៅ>
<ហើយលោកចូលទៅរកអី?>
<លោករកអីខ្ញុំទៅរកនិង>
<បានចឹងលោកត្រូវចាំនៅខាងក្រៅបន្ទប់ហាមចូលឮទេ>
<អត់ឮទេ>
<ផ្គើន?>
<អត់ទេនិយាយលេងតើ>ដោយឃើញឌុកសម្លក់មកគេដូចចង់ស៊ីសាច់គេទាំងរស់បែបនេះជុងក៏រៀងខ្លាចចិត្តតិចដែរ។បន្ទាប់ពីនោះពួកគេទាំងពីរបានបណ្ដើរគ្នាចូលក្នុងមន្ទីពេទ្យ÷

YOU ARE READING
Anything You Want [END]
Action????????????????????????????????????????????????????????