抖阴社区

?????29 : ???????????????

1.1K 72 1
                                    

#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគទី29
________________________________________

<ភីឆាប់រត់ទៅពួកវាលើកទ័ពមកទៀតឥឡូវហើយ>

បន្ទាប់ពីទទួលដំណឹងពីជេមរួចផនបានគ្រាភូវីនឡើងចំណែកឯងជុងគេជាអ្នកបីសាកសពរបស់ឌុកទៅដាក់ចូលក្នុងឡានដោយពួកគេជិះឡានផ្សេងគ្នាជុងជេមនិងឌុកឡានមួយចំណែកផននិងភូវីនឡានមួយទៀតផនមិនហ៊ានអោយជិះឡានជាមួយគ្នាទាំងអស់ទេព្រោះគោលដៅអ្នកខាងនោះគឺផននិងភូវីន ផនស្ម័គ្រចិត្តការពារភូវីនទោះជីវិតគេត្រូវប្រឈមនុងសេចក្ដីស្លាប់ក៏ដោយ។
ដូចជេមថាចឹងចេញមិនផុត10mផងមានឡានដេញតាមពួកគេទៅហើយ។ ពួកគេចេះតែបើកគេចតាមដែលអាចធ្វើទៅបានមិនដឹងថាដល់ណាដល់ណីទេ ដឹងត្រឹមថាពេលនេះពួកគេបានបើកមកដល់ផ្លូវលើភ្នំទៅហើយឡានទាំងពីរបានបែកគ្នាឡានជុងទៅផ្សេងឡានផនទៅផ្សេង ពេលនេះឡានផនកំពុងតែស្ថិតនៅលើដងផ្លូវលើចង្កេះភ្នំ។
មកដល់ផ្លូវកែងផនបានចាប់ហ្វ្រាំងតែហ្វាំ្រងមិនស៊ីនោះទើបគេត្រូវរេចង្កូតទៅបុកនិងបង្គោលតាមដងផ្លូវ។ ផនបានសម្លឹងមើលមុខរបស់ផ្ទាំងកែវភ្នែកដែលមានអត្ថន័យបំផុតតើនេះជាក្រសែរភ្នែកដែលគេមើលទៅភូវីនជាលើកចុងក្រោយមេនទេ?ផនគេដឹងហើយថាពួកគេមិនអាចរួចខ្លួននោះទេ។

ផាំង!

ឡានដែលបានបើកដេញតាមនោះបានមកបុកពីក្រោយថែមទៀតទំនេរខ្លាំងមេនទេន។
ផននិងភូវីនបានធ្លាក់ចុះទៅក្នុងជ្រោះរួមជាមួយឡានផងដែរយើងមិនអាចដឹងបានទេថានិងមានរឿងអ្វីកើតឡើងបន្តទៀត ដឹងត្រឹមថាពេលនេះ ភូវីនកំពុងតែស្ថិតក្នុងសម្លៀកបំពាក់ដូចជាព្រះរាជបុត្រដែលកំពុងឈរក្នុងវាលមួយដែលពោពេញទៅដោយវាលស្មៅយ៉ាងស្រស់ស្អាតមេនបុប្ផារីកស្កុះស្គាយពេញសួនគ្រប់ពណ៍មើលទៅដូចជាឋានសួគ៍យ៉ាងចឹងតើនេះជាយល់សប្តិឬជាការពិត?
កំពុងតែស្លុងអារម្មណ៍និងសម្រស់ធម្មជាតិភូវីនបានឮសម្លេងបុរសម្នាក់បានហៅឈ្មោះរបស់គេ÷

<ភូវីន!>
ងាកមើលទៅក៏ឃើញថានោះគឺជាផនដែលកំពុងអង្គុយលើខ្នងសេះជាមួយឈុតពណ៍សរមើលទៅសង្ហាដូចព្រះរាជបុត្រពិតៗ

 Anything You Want [END]Where stories live. Discover now