#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគទី6
_________________________________________កាត់មកដល់ស្អែកឡើងយើងក៏ឃើញPondមកដល់មុខខនដូររបស់ម៉ាក់គេបាត់ទៅហើយ។ ម៉ាក់របស់PondពិតជានឹកPondខ្លាំងណាស់គាត់បានរត់មកអោបPondដោយក្ដីនឹករលឹកជាពន់ពេក÷
<ម៉ោះកូនចូលក្នុងសិនមកម៉ាក់ធ្វើម្ហូបសម្រាប់កូនច្រើនណាស់>
<បាទម៉ាក់>#ក្នុងផ្ទះ
Pondបានផ្លាសប្ដូរសម្លៀកបំពាក់រួចទើបគេចុះមកញ៉ាំបាយជាមួយម៉ាក់របស់គេយ៉ាងមានសេចក្ដីសុខ។
ហូបរួចPondបានទៅជួយលាងចានម៉ាក់របស់គេផងដែរព្រោះគេជាកូនល្អ។លាងរួចPondមកអង្គុយមើលទូរទស្សតែក៏ប្រទះភ្នែកនិងរូបថតមួយសន្លឹកដែលដាក់លើតុគឺជារូបម៉ាក់របស់គេថតជាមួយនរណាម្នាក់។មើលកាន់តែជិតទើបដឹងថានោះគឺជារូបរបស់Phuwinកំពុងអោបម៉ាក់របស់គេ។pondក្ដៅឆេវតែម្ដងទើបកាន់រូបថតនោះទៅសួរម៉ាក់÷<ម៉ាក់ម្នាក់នេះជាអ្នកណាត្រូវជាអីនិងម៉ាក់?>
<អរនិងគឺកូនវីនដែលម៉ាក់តែងតែនិយាយប្រាប់កូននោះអី>
<វានេះហេសដែលជាអ្នកជួយម៉ាក់ពីចោនោះ?>
<អឺហើយយ៉ាងមិចកូន?>
<ម៉ាក់គួរតែនៅអោយឆ្ងាយពីវាទៅព្រោះអាម្នាក់នេះជាពស់លាក់មុខ>
<ហេតុអីកូនថាអោយកូនវីនបែបនេះកូនច្បាស់ជាយល់ច្រឡំរឿងអីមិនខាន>
<ចូលច្រឡំចឹងហេស?ម៉ាក់ដឹងទេថាខ្ញុំធ្លាក់មកដល់ចំណុចនេះក៏ព្រោះអ្នកណា?គឺព្រោះកូនវីនរបស់ម៉ាក់និងហើយ>
<នេះមានរឿងអីកើតឡើងម៉ាក់មិនយល់ទេ?>
<ម៉ាក់ដឹងទេវាបានចោលមកក្នុងជីវិតរបស់ខ្ញុំដើម្បីបោកប្រាស់ខ្ញុំដើម្បីលួចព័ត៌មានសំខាន់វាអាក្រក់ណាស់ខ្ញុំស្អប់វា>
<កូនPondម៉ាក់ដឹងថាមានរឿងលើសពីនេះគ្រាន់តែរឿងប៉ុននឹងកូនមិនស្អប់គេនោះទេពិតទេ?មានរឿងអីលាក់បាំងម៉ាក់និយាយអោយអស់មក>
<គឺកូនស្រឡាញ់គេតែគេបែរជាយកក្ដីស្រឡាញ់របស់កូនទៅលែងសើចទៅវិញហឹកហឹក>និយាយបានតែប៉ុន្មានឃ្លាប៉ុណ្ណោះpondយំចេញមកតែម្ដងទើបម៉ាក់របស់គេចូលទៅអោបដើម្បីលួងលោម÷<កូនកុំខូចចិត្តអីណារឿងដែលកន្លងហួសក៏ទុកវាជាបទពិសោធន៍ចុះហើយត្រូវដើរទៅមុខបន្តទៀតកុំទន់ជ្រាយកណ្ដាលទីអីបើភូវីនគេមិនបានស្រឡាញ់កូនកូនក៏មិនអាចបង្ខំគេបានដែរចឹងកូនគួរតែកាត់ចិត្តហើយរកអ្នកថ្មីដែលស្រឡាញ់កូនប្រសើរជាង>
<ម៉ាក់មិនខឹងកូនទេហេសដែលកូនស្រឡាញ់ភេទដូចគ្នាបែបនេះ?>
<ម៉ាក់មិនខឹងកូននោះទេកូនស្រឡាញ់អ្វីចូលចិត្តអ្វីគឺជាសិទ្ធជ្រើសរើសរបស់កូនអោយតែជម្រើសនោះធ្វើអោយកូនមានក្ដីសុខម៉ាក់ក៏មានក្ដីសុខជាមួយកូនដែរ>
<ម៉ាក់កូនស្រឡាញ់ម៉ាក់>ផនកាន់តែយំថែមទៀតហើយអោបម៉ាក់របស់គេរឹតតែតឹង
<ហូយបានហើយអោបម៉ាក់ខ្លាំងបែបនេះម៉ាក់ដកដង្ហើមមិនរួចទេ>
<ហិហិកូនសុំទោសព្រោះកូនស្រឡាញ់ម៉ាក់ពេក>ផនសើចទាំងទឹកភ្នែកទៅកាន់ម៉ាក់របស់គេទើបគាត់យកដៃទៅជូតទឹកភ្នែកអោយផន÷

YOU ARE READING
Anything You Want [END]
Action????????????????????????????????????????????????????????