#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគ11
________________________________________យើងក្រឡេកមកមើលឯក្រុមហ៊ុនDPYដែលជាក្រុមហ៊ុនរបស់ភូវីនវិញពេលកំពុងផ្ទុះព័ត៌មានអាស្រូវរបស់អ្នកគ្រប់គ្រងបែបនេះអ្នកកាសែតមកចាំនៅខាងមុខក្រុមហ៊ុនច្រើនណាស់ចាំសម្ភាសន៍ភូវីនពេលដែលគេចាញ់ពីក្រុមហ៊ុន។
ភូវីនចុះមកក្រោមជាមួយនិងDrake រួមទាំង Perthផងដែរ។អ្នកកាសែតបានសម្រុកមកនិងចាប់ផ្ដើមសួរនូវចម្លើយដែលខ្លួនចង់ដឹង÷<លោកភូវីនតើវីដេអូដែលបែកធ្លាយនោះជាវីដេអូពិតដែរទេ?>
<លោកភូវីនតើលោកជាអ្នកស្រឡាញ់ភេទដូចគ្នាមេនទេ?>
<តើបុរសក្នុងវីដេអូនោះជានរណា?>
<ម្នាក់នោះគឺជាលោក Pond naravit មេនទេ?>
<វីដេអូនេះមានបំណងអោយបែកធ្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍មេនទេ?>អ្នកកាសែតចេះតែបុកសួរមកម្នាក់មួយៗធ្វើអោយ drake perthត្រូវឃ្លាតឆ្ងាយពីភូវីន។ ចំណែកឯសភាពភូវីនពេលនេះគឺវិលវល់អស់ហើយគេពិតជាថ្មីខ្លាំងណាស់សម្រាប់ព្រឹត្តិការណ៍បែបនេះ ពេលនេះវិញ្ញាណលែងនៅក្នុងខ្លួនទៀតហើយគេយកដៃទៅក្តោបក្បាលខ្លួនឯងតាមសភាពអ្នកដែលភ័យខ្លាច។
មិនយូរប៉ុន្មានមានដៃមួយបានចាប់អូសភូវីនចេញពីហ្វូងមនុស្សទាំងនោះដោយគេបានយកអាវក្រៅរបស់គេទៅបាំងខ្លួនភូវីន និងបាននាំភូវីនទៅខាងក្រោមកន្លែងថតឡាន។ ភូវីនទោះជាគេចផុតពីហ្វូងមនុស្សក៏ដោយស្មារតីរបស់គេនៅតែមិនមានដដែល÷<ភូវីនកុំខ្លាចអីលែងអីហើយណា>បុរសពាក់ម៉ាសនោះនិយាយទៅកាន់ភូវីន
<លោក...លោកជាអ្នកណាជាអ្នកកាសែតមេនទេ?ខ្ញុំខ្លាចហើយឆាប់ចេញទៅឆាប់ចេញទៅ!>
<ភូវីនតាំងស្មារតីឡើងគឺខ្ញុំ ខ្ញុំPondណា> Pondបានដោះម៉ាសចេញបង្ហាញទៅភូវីន។ គ្រាន់តែឃើញផនភ្លាមភូវីនស្ទុះទៅអោបទាំងទឹកភ្នែកតែម្ដង÷<ផន...ខ្ញុំខ្លាចណាស់ខ្ញុំខ្លាចជាងពេលដែលខ្ញុំនៅជាមួយឯងទៅទៀត>
<ឈប់ខ្លាចទៅហើយឈប់យំទៀតនេះគ្រាន់តែជាជំហ៊ានដំបូងដែលឯងត្រូវឆ្លងកាត់លើវិស័យមួយនេះប៉ុណ្ណោះ ឯងចង់ឈ្នះយើងមិនចឹង?ចឹងឯងត្រូវរឹងមាំបើឯងនៅយំដូចកូនក្មេងចឹងទៀតឯងមិនអាចឈ្នះយើងឡើយយល់ដែរទេ?>
<អឹម.យល់ហើយ>ភូវីនព្យាយាមញញឹមទាំងទឹកភ្នែកដាមជាប់ថ្ពាល់ ផនឃើញបែបនោះក៏យកដៃទៅជូតទឹកភ្នែកអោយ÷
<នេះបុណ្យភ្នែកមេនទេនដែលបានឃើញមនុស្សឆ្នាស់ឆ្នើមដូចឯងយំ>
<យកដៃកខ្វក់ឯងចេញពីមុខយើងទៅជ្រះ sunscreenយើងអស់ហើយ>
<ញ៉ែតៗបានចឹងលែងអីហើយមេនទេ?>
<អឺលែងអីហើយ>
<ចឹងទៅផ្ទះឬអត់យើងជូនទៅ>
<ទៅអោយប៉ាយើងសំពងក្បាលឯងឬអី?>
<ពាក់ម៉ាសទៅគាត់មើលមិនស្គាល់ទេថែមមួកមួយទៀតរឹតតែមើលមិនដឹង>
<ពាក់ចឹងទៅដូចចោមេនតាស>
<ចោណាសង្ហាចឹង>
<អ៊ួកជឿជាក់ម្លេះ?>
<បើការពិតអោយថាមិច>
<អឺពិតក៏ពិតទៅក្រែងថាជូនយើងទៅផ្ទះហីហើយកាលណាជូន>
<អរមេនសូមអញ្ញើញតាមផ្លូវនេះព្រះអង្គម្ចាស់តូច>
<លែងច្រើនមេនតិចទាត់ងាប់អាលូវ>
ពួកគេទាំងពីរលែងសើចសប្បាយជាមួយគ្នាអារម្មណ៍ដែលស្អប់គ្នាពីមុនទុកមួយឡែកសិន។
ក្រឹបៗៗ មានមនុស្សកំពុងលួចថតពួកគេ។

YOU ARE READING
Anything You Want [END]
Action????????????????????????????????????????????????????????