抖阴社区

?????28 : ?????

1K 68 2
                                    

#ល្បែងស្មេហ៍ជំនួញបេះដូង
#ភាគទី28
________________________________________

  កាលពីភាគមុនភូវីនត្រូវបានdrakeនាំខ្លួនទៅចំណែកផនក៏ត្រូវថ្នាំទៀតតើផនមិនអាចទៅជួយភូវីនបានទេមេនទេ?កុំភ័យអ្នកទាំងអស់គ្នាខ្ញុំមិននិពន្ធអោយទើសចិត្តនោះទេហើយផននិងអ្នកផ្សេងទៀតក៏មិនកើតអីដែរព្រោះថ្នាំដែលចាក់ទៅនោះគ្រាន់តែជាថ្នាំសន្លប់ប៉ុណ្ណោះមិនមេនជាហេរូអ៉ីនឡើយព្រោះតែវីរ:បុរសហ្វូតៗរបស់យើងបានលួចដូរថ្នាំរួចរាល់អស់មកហើយ។
  ពេលនេះយើងមកដឹងប្រវត្តិខ្លះៗរបស់ហ្វូតវិញម្ដងគ្នាចេញមកច្រើនវគ្គហើយមិនដែលបាននិយាយសោះ។ Fourth ជាអង្គរក្សរបស់ Bright ជាយូរឆ្នាំមកហើយគេនិង Bright លេងជាមួយគ្នាតាំងពីតូចមកម្លេះព្រោះតែប៉ារបស់ហ្វូតក៏ជាអង្គរក្សរបស់ប៉ាប្រាយផងដែរ ដូចនេះហ្វូតគឺត្រូវការពារប្រាយគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន។ ហេតុការណ៍ដែលកើតឡើងគឺហ្វូតនិងបានពេញចិត្តនិងប្រាយដែលចូលដៃចូលជើងជាមួយមីងអាំផានោះទេទើបហ្វូតព្យាយាមធ្វើគ្រប់វិធីដើម្បីរារាំងសកម្មភាពផ្សេងរបស់មីងអាំផា តាមពិតប្រាយមិនបានអាក្រក់អ្វីទេគេគ្រាន់តែចាញ់មនោគមន៍របស់មីងអាំផាប៉ុណ្ណោះ។

   ឥឡូវចូលក្នុងសាច់រឿងយើងវិញ យើងទៅមើលភូវីនវិញពេលនេះត្រូវបានdrakeនាំទៅបន្ទប់ថ្មីមួយដែលមានការរៀបចំរួចជាស្រេចសម្រាប់ពួកគេ។

<ថ្ងៃដែលយើងប៉ងមកជាយូរពេលនេះបានមកដល់ហើយ. ក្លិនដែលយើងចង់ស្រង់រាងកាយដែលយើងចង់ប៉ះពេលនេះយើងបានវាហើយ> drakeនិយាយដូចមនុស្សរោគចិត្តអញ្ចឹងសម្លឹងទៅភូវីនដែលកំពុងគេងនៅលើគ្រែមិនដឹងខ្យល់អ្វីសោះ។
  Drakeបានប្រលះលេវអាវរបស់ភូវីនម្ដងមួយៗរៀបនិងលូកលាន់ទៅហើយពេលនោះស្រាប់តែ....
ផាំង!ទ្វាបានរបើកហើយលិចវត្តមានរបស់ឌុកចេញមក លើកនេះគេមកជួយមិត្តរបស់គេឆ្ងល់មិចមិនមកជួយតាំងពីដំបូង?អោយជួយមិចបើឌុកត្រូវគេតាមសម្លាប់ដែរនិង។ ឌុកចូលទៅដាល់Drakeមួយដៃអោយដួលទៅនិងដីដាក់ថែម4_5ដៃទៀតឡើងDrakeគ្នាសឹងតែសន្លប់ទៅហើយ÷

<ភូវីនដឹងខ្លួនឡើង!ភូវីនដឹងខ្លួន!>ឌុកព្យាយាមដាស់ភូវីនអោយដឹងខ្លួនហើយភូវីនក៏បានដឹងខ្លួនពិតមែនតែនៅមិនទាន់ដូចដើមទេគឺនៅស៊ីសឺបន្តិចដែរ
<ឌុកឯងមកបានយ៉ាងមិច?>
<គ្មានពេកបកស្រាយទេពេលនេះឆាប់រត់ចេញពីទីនេះសិនទៅ>
ថាហើយឌុកចាប់គ្រាភូវីនឡើងចង់រត់ចេញតែរត់មានរួចឯណាអ្នកទាំងអស់គ្នា គ្នាគេច្រើនទៅឆ្វេងក៏មានស្ដាំក៏មានគេចេះតែរត់ៗអោយតែរួចៗទៅ។
  យើងទុកអោយឌុកនិងភូវីនរត់គេចសិនទៅយើងមកមើលខាងផនវិញពេលនេះក្រុមរបស់យើងបានមកដល់ក្នុងបន្ទប់នេះហើយ។
ជុងបានចូលទៅស្រាយចំណងអោយផនចំណែកអ្នកផ្សេងក៏ទៅស្រាយចំណងអោយអ្នកដទៃទៀត÷

 Anything You Want [END]Where stories live. Discover now