抖阴社区

                                    

មកដល់មុខក្រុមហ៊ុនគឺឃើញpondកំពុងស្រែកឡូឡានៅមុខក្រុមហ៊ុនតែម្ដង÷

<ពូគីមមានរឿងអី?>drakeសួរទីសន្តិសុខ
<គឺលោកខាងនេះមករកមនុស្សឈ្មោះneungតែខ្ញុំប្រាប់គាត់ថាគ្មានឈ្មោះនិងទេគាត់មិនជឿទើបគាត់ឡូឡាបែបនេះ>
<លោកឈ្មោះPondមេនទេ?មកនេះមានអ្វីអោយខាងខ្ញុំជួយដែរ?>
<ហៅneung daioចេញមកកុំបាច់ព្យាយាមលាក់គ្នាអីយើងដឹងថាគេជាមនុស្សរបស់ពួកឯង>
<សុំទោសផងក្រុមហ៊ុនយើងគ្មានអ្នកណាឈ្មោះបែបនេះទេលោកត្រឡប់ទៅវិញទៅ>perth
<យើងមិនត្រឡប់ទៅវិញជាដាច់ខាតបើneungមិនចេញមកជួបយើង>
<អេលោកស្ដាប់គ្នាមិនបានទេមេនទេថាគ្មានអ្នកណាឈ្មោះនិងទេ>
<សម្ដែងសមណាស់និងមេនទេក្រុមហ៊ុនPDYចរិតថោកទាបបែបនេះចឹងតើបានជាក្រុមហ៊ុនមិនរីកចម្រើនទៅណាសោះ>pondស្រែកឡើង
<ពួកយើងក៏មិនចង់ធ្វើបែបនេះគឺមកពីក្រុមហ៊ុនឯងជាអ្នកផ្ដើមមុនប៉ុណ្ណោះ>សុខៗស្រាប់តែphuwinដើរជ្រែងហោប៉ៅចេញមក។
Pondគ្រាន់តែឃើញPhuwinដើរមកគេដើរទៅចាប់ប្រកួចកអាវPhuwinខ្លាំងៗតែម្ដងសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកហើយតែPhuwinនៅញញឹមដាក់គេធម្មតាដូចគ្មានខ្លាចរអារអីបន្តិចសោះ÷

<ឯងបោកប្រាស់យើងធ្វើអី?>សំឡុតខ្លាំងៗ
<មកពីឯងល្ងង់អោយយើងបោកខ្លួនឯងទេតើ>
<ឯងធ្វើបែបនេះបានយ៉ាងមិចហាសneung?>
<អ្នកណាឈ្មោះneung?ខ្ញុំឈ្មោះ Phuwin tangsakyuen ចាំក្នុងខួរឯងផងកុំភ្លីភ្លើហៅឈ្មោះគេខុសទៀត>
<ហឺយ!ផូស>pondវាយphuwinមួយដៃរអោយដួលទៅនិងដីព្រោះខឹងខ្លាំងពេក។គេប្រុងនិងទៅវាយphuwinបន្តទៀតតែត្រូវPerthនិងDrakeចាប់គេជាប់។Phuwinងើបមកយកដៃជូតឈាមដែលចេញពីមាត់នោះរួចដើរទៅដាល់Pondមួយដៃចំថ្គាមវិញដូចគ្នា÷

<ចាំណាវើយវិស័យមួយនេះបើរវល់តែស្មោះត្រង់ពេកច្បាស់ជាដួលរលំមិនខាន>
<មកពីឯងសណ្ដានបែបនិងហើយកុំនិយាយយកអ្នកដទៃថាដូចខ្លួនឯងអីខ្មាស់ទេវតាណាស់>
<ហឹសសម្ដីត្រឹមត្រូវណាស់តាមពិតឯងនេះថោកទាបជាងយើងទៅទៀត>
<ឯងទៅវិញទេដែលថោកនោះថោកទាំងឪទាំងកូន>
<ឯងគ្មានសិទ្ធថាអោយប៉ាយើងបែបនេះទេ>
Phuwinបម្រុងនិងវាយPondទៀតទៅហើយតែសម្លេងមួយបានស្រែកឃាត់÷

 Anything You Want [END]Where stories live. Discover now