រឿង មនុស្សដំបូងរឺជនទីបី
ផ្ដើមរឿងសាលាដែលមានទំហំធំនិងល្បីល្បាញជាងគេនៅក្នុងទីក្រុងសេអ៊ួលក៏ដូចជានៅក្នុងប្រទេសខាងត្បូងចាប់ផ្ដើមមានភាពអ៊ួអរព្រោះថ្ងៃនេះជាថ្ងៃបើកបវេសនកាលថ្មី សិស្សនាំគ្នាមកជួបជុំត្រៀបត្រាពេញក្នុងបរិវេនសាលា។
«ហ៊ោ...»សម្លេងស្រែកហ៊ោកញ្ជៀវបានបន្លឺឡើងមុននិងនិងរត់ប្រសាចគ្នាទៅចោមរោមឡានទំនើបសេរីចុងក្រោយបង្អស់ដោយមានស្លាកលេខត្រកូលចនដែលជាត្រកូលដែលមានអំណាចខ្លាំងបំផុតនៅក្នុងក៏ដូចជានៅក្រៅប្រទេស។
កម្លោះសង្ហាវ័យ25ឆ្នាំឈានជើងចុះពីឡានដោយស្នាមញញិមធ្វើអោយសិស្សស្រីដែលនៅទីនោះស្រែកផ្អើលសាលាម្ដងទៀត។
«គូរអោយធុញណាស់»សម្លេងគ្រលរធំបានបន្លឺឡើងស្របពេលដែលភ្នែកសម្លឹងមើលទៅកាន់មនុស្សទាំងនោះចោមរោមមើលទៅទាយាទត្រកូលចន។ តើមានអ្វីអស្ចារ្យទៅ?
«មនុស្សអស់នេះគ្មានការងារធ្វើទេមែនទេ?»កម្លោះសង្ហារពាក់វែនតាមូលៗដើចេញពីកន្លែងនោះ គេមិនមែនច្រណែនទេប៉ុន្តែគេធុញ ធុញនិងសម្លេងស្រែកហ៊ោទាំងនោះ។នេះគឺចន ជុងហ្គុកជាសិស្សពូកែប្រចាំសាលា លោកគ្រូអ្នកគ្រូដែលនៅទីនេះសុទ្ធសិងតែស្គាល់គេគ្រប់គ្នា បើនិយាយទៅគេក៏សង្ហារខ្លាំងដូចគ្នាប៉ុន្តែមិនមានស្រីឯណាមកចោមរោមនិងគេដូចជាម្នាក់នោះទៅ?គ្មានអ្នកណាមកចាប់អារម្មណ៍និងមនុស្សគល់ឈើដូចជាគេទេ កុំថាឡើយសិស្សដូចគ្នាសូម្បីតែគ្រូក៏គេមិនសូវជានិយាយរកដែរ ថែមទាំងពាក់វ៉ែនតាជាប់រហូតថែមទៀត ទើបគ្រប់គ្នាហៅគេថាជាមនុស្សគល់ឈើរឺមនុស្សរុក្ខជាតិ ប៉ុន្តែមុននេះជុងហ្គុកប្រើត្រកូលចនដូចជាមនុស្សប្រុសដែលចុះពីឡានទំនើបនោះដែរមែនទេ? ប្រាកដណាស់ពួកគេគឺជាបងប្អូនបង្កើតនិងគ្នា តើនៅមានអ្វីបន្ថែមពីនេះទៀត?...
«ជុង...»កម្លោះតូចដែលទើបតែចេញពីក្នុងថ្នាក់គ្រាន់តែគ្រលាស់ភ្នែកទៅប៉ះនិងជុងហ្គុកភ្លាមក៏ប្រញ៉ាប់រត់មកអោបនាយក្រាសតែម្ដង ពិតជានិកខ្លាំងណាស់ខានជួបគ្នាមួយរយៈហើយ។
«ថេយ៍...»ជុងហ្គុកញញិមឡើងលាដៃចាំអ្នកជាសង្សាររត់ចោលមកអោប ពេលបាននៅក្នុងរង្វង់ដៃគ្នាពិតជាកក់ក្ដៅណាស់។ នេះគឺគីម ថេយ៉ុងជាសង្សារបណ្ដូលចិត្តរបស់ជុងហ្គុក គេជាមនុស្សប្រុសពិតមែនប៉ុន្តែស្អាតជាងមនុស្សស្រីទៅទៀត ថេយ៉ុងជាមនុស្សតែម្នាក់គត់ដែលអាចចូលមកក្បែរជុងហ្គុកបានជាមនុស្សតែម្នាក់គត់ដែលជុងហ្គុកផ្ដល់ក្ដីស្រលាញ់និងស្នាមញញិមអោយ សម្រាប់អ្នកផ្សេងជុងហ្គុកអាចជាមនុស្សមិនចូលចិត្តនិយាយស្ដីតែមិនមែនជាមួយថេយ៉ុងនោះទេ បើរាប់ពីថ្ងៃដំបូងមកពួកគេទាក់ទងគ្នាមកបីឆ្នាំហើយ។
«និកណាស់ដឹងទេ?»ថេយ៉ុងលែងចេញពីការអោបប្ដូរមកជាងើយមើលមុខជុងហ្គុកវិញម្ដង គេពិតជាដូចកូនទន្សាយខ្លាំងណាស់ហើយក៏សង្ហារណាស់ដែរ ចង់អ្នកណាមកនិយាយពីសង្សាររបស់គេបែបណាក៏គេមិនខ្វល់អ្វីដែលសំខាន់ជុងហ្គុកល្អបំផុតក្នុងក្រសែរភ្នែករបស់គេ។
«បងក៏និកអូនដែរ»ជុងហ្គុកលើកដៃមកក្រសោបថ្ពាល់ប៉ោងឺរបស់ថេយ៉ុងនិងអោនទៅថើបខ្ទង់ច្រមុះរបស់ថេយ៉ុងបន្តឹច គេមិនចាំបាច់ក្រែងចិត្តអ្នកណាទេព្រោះមិនមានអ្នកនៅកន្លែងនេះឡើយម្នាក់ៗសុទ្ធតែរវល់រៀងខ្លួន ម៉្យាងមានអ្នកណាមកចាប់អារម្មណ៍និងគូរស្នេហ៍របស់ពួកគេទាំងពីទៅ?គេមិនមែនជាតារារឺអ្នកដែលមនុស្សដែលគ្រប់គ្នាចាប់អារម្មណ៍មកពីណា។
«អញ្ចឹងយប់នេះយើងទៅដើលេងល្អទេជុង?»ឃើញទេ ចេញគំនិតដើលេងទៀតហើយ រឿងដើលេងរឿងញុាំនេះទុកចិត្តលើថេយ៉ុងចុះ។
«សម្រាប់អូនបានស្រាប់ហើយ»ជុងហ្គុកញញិមមុននិងទាញថេយ៉ុងមកអោបម្ដងទៀត គេមិនដែលបដិសេដរាល់ការចង់បានរបស់ថេយ៉ុងនោះទេគេស្រលាញ់គេតាមចិត្តគ្រប់យ៉ាង ប៉ុន្តែពួកគេមានដឹងទេថាមានមនុស្សម្នាក់កំពុងតែឈរមើលសកម្មភាពទាំងនេះនៅជ្រុងម្ខាងទៀត?
«យើងនិងដណ្ដើមគ្រប់យ៉ាងចេញពីឯង»ដៃមុាំក្ដាប់មិនរសាយរហូតដល់មើលឃើញសសៃដៃច្បាស់ៗ គេនេះហើយគឺចន ហ្វាន់យូដែលត្រូវជាបងប្រុសរបស់ជុងហ្គុកហើយក៏ជាមនុស្សម្នាក់ដែលគ្រប់គ្នាតែងតែលើកតម្កើងមើលតែពេលចុះពីឡានមុននេះទៅដឹងហើយ ប៉ុន្តែចិត្តគំនិតរបស់គេនិងជុងហ្គុកខុសគ្នាទាំងស្រុង។ អ្នកណាទៅគិតដល់ថាហ្វាន់យូលួចស្រលាញ់ថេយ៉ុងដែលត្រូវជាសង្សារប្អូនប្រុសរបស់ខ្លួននោះ? គេសែនស្អប់នៅពេលដែលពួកគេនៅជាមួយគ្នាស្អប់ពេលដែលឃើញពួកគេផ្អែមល្ហែមជាមួយនិងគ្នា ហេតុអ្វីមនុស្សដែលថេយ៉ុងស្រលាញ់មិនមែនជាគេ? តើគេអន់ជាងជុងហ្គុកត្រង់ណា?
នៅពេលល្ងាចចេញពីរៀនជុងហ្គុកបានបើកឡាននាំថេយ៉ុងទៅដើលេងតាមមាត់ទន្លេរដូចដែលបាននិយាយគ្នាពិតមែនទម្រាំតែអស់ចិត្តអស់ចង់ម៉ោង8យប់បាត់ទៅហើយ ជុងហ្គុកក៏ជួនថេយ៉ុងត្រឡប់ទៅផ្ទះវិញ។ គ្រួសាររបស់ថេយ៉ុងជាគ្រួសារមធ្យមមិនមែនមហាសេដ្ឋីដូចជាជុងហ្គុកនោះទេប៉ុន្តែពិតជាកក់ក្ដៅខ្លាំងណាស់ អោយតែជុងហ្គុកមានពេលគេតែងតែមកទីនេះនិយាយគ្នាលេងជាមួយនិងប៉ាម៉ាក់របស់ថេយ៉ុង ប៉ាម៉ាក់របស់ថេយ៉ុងក៏ស្រលាញ់ជុងហ្គុកខ្លាំងដូចគ្នា ពួកគាត់មិនបានរើសអើងនិងការស្រលាញ់ភេទដូចគ្នានោះទេក៏មិនបានសម្លឹងមើលទៅទ្រព្យសម្បត្តិរបស់ជុងហ្គុកអ្វីដែរអោយតែកូនៗស្រលាញ់គ្នាគឺគ្រប់គ្រាន់ហើយ។
ទម្រាំតែមកដល់វិមានវិញម៉ោងឈឹត9យប់ប៉ុន្តែមើលទៅវិមានដូចជានៅអ៊ួអរនៅឡើយជុងហ្គុកក៏មិនបានខ្វល់អ្វីដែរជាពិសេសគឺគេធុញថប់ពេលបានឃើញមុខបងប្រុសរបស់គេ។
«ពេលនេះទៅហើយទើបតែមកដល់មែនទេជុងហ្គុក?»លោកចនក្រោកពីសាឡុងសួរទៅកាន់កូនប្រុសពៅរបស់គាត់ នេះបើគាត់មិនសួរមុនជុងហ្គុកប្រាកដជាដើហួសធ្វើជាមើលមិនឃើញគាត់ហើយ។
«ប៉ាឃើញហើយមិនអញ្ចឹង»ធម្មតាគេជាមនុស្សបែបនេះហើយមិនចូលចិត្តនិយាយច្រើនរឺបកស្រាយទៅអ្នកណាទេ។
«ឯងមានមើលម៉ោងទេថាម៉ោងប៉ុន្មានហើយ? បងឯងគេមកដល់វិមានតាំងពីក្បាលល្ងាចចុះឯង..ឯងទៅដើពាសវាពាស់កាលនៅឯណា?»គាត់កាន់តែខឹងនៅពេលដែលលឺពាក្យសោះកក្រោះរបស់កូនប្រុស ហ្វាន់យូគេមកដល់វិមានតាំងពីល្ងាចប៉ុន្តែបាត់ស្រមោលជុងហ្គុកឈិងទាក់ទងទៅក៏គ្មានអ្នកទទូល។
«ប៉ាចង់ដឹងពីខ្ញុំធ្វើអី?»ចង់ដឹងធ្វើអ្វី?សួរធ្វើអ្វីបើមិនដែលខ្វល់ពីគេផងនោះ? មានពេលណាដែលគាត់ចេះបារម្ភពីគេដែរទេក្រៅពីសួរហើយហៅមកស្ដីអោយ កូនសំណព្វចិត្តរបស់គាត់មានតែបងប្រុសរបស់គេប៉ុណ្ណោះមិនមែនជាគេនោះទេ។
«ឯង...»
«បានហើយបង...បងឈប់បង្កររឿងឈ្លោះជាមួយកូនមួយថ្ងៃបានទេ?»អ្នកស្រីចនប្រញ៉ាប់ចូលមកហាម ជុងហ្គុកគេមិនខុសទេដែលគេតបមកគាត់បែបនេះព្រោះលោកចនតែងតែបែបនេះគ្រប់ពេល ពេលដែលជុងហ្គុកធ្វើអ្វីទាស់ចិត្តរឺមិនបានដូចចិត្តគាត់ ខុសឆ្ងាយពីហ្វាន់យូដែលធ្វើអ្វីក៏ត្រូវ។
«ឆាប់ឡើងទៅសម្រាកទៅកូន ចាំម៉ាក់និយាយជាមួយប៉ាអោយ»អ្នកស្រីចនដើចូលទៅជិតជុងហ្គុកអោយគេឡើងទៅសម្រាក ជុងហ្គុកគេមិនអាចគេងលក់យប់ជ្រៅបានទេឯជុងហ្គុកក៏ឡើងទៅខាងលើបាត់មិនខ្ចីងាគក្រោយសូម្បីតែបន្តឹច។
«អូននិយាយមុននេះមានន័យថាយ៉ាងម៉េច?»លោកចនមើលទៅកាន់ភរិយា មុននេះចង់មានន័យថាយ៉ាងម៉េច?
«តើអូននិយាយអ្វីខុសមែនទេ?ជុងទៅប៉ះពាល់អ្វីដល់បង? បងស្រលាញ់កូនលំអៀង ហេតុអ្វីក៏បងក្លាយជាបែបនេះ?រឺក៏ដោយសារតែកូនជុងមានជំងឺ ?ដោយសារតែជុងមានជំងឺមានសុខភាពមិនរិងមុាំ ជាមនុស្សទន់ខ្សោយធ្វើការធ្ងន់មិនបានទើបបងមិនផ្ដល់តម្លៃអោយកូន សួរទៅ...បងសួរគ្រប់គ្នាទៅថាមានអ្នកណាដឹងថាបងមានកូនប្រុសពៅម្នាក់ទៀតរឺអត់?»អ្នកស្រីចនតបទាំងតឹងសសៃក.ដាក់អ្នកជាស្វាមីមុននិងឡើងទៅខាងលើបាត់ គាត់ពិតជាហួសចិត្តនិងស្វាមីមិនដឹងថាគូររកអ្វីមកនិយាយអោយសមនោះទេ វាមិនមែនលើកទីមួយប៉ុន្តែបែបនេះមករហូតទៅហើយ លោកចនមិនបានប្រកាសទៅសាធារណៈថាគាត់មានកូនប្រុសម្នាក់ទៀតនោះទេ គ្រប់គ្នាដឹងត្រឹមថាគាត់មានកូនប្រុសតែម្នាក់គឺចន ហ្វាន់យូមានតែអ្នកជិតស្និទ្ធប៉ុណ្ណោះដែលដឹងពីរឿងនេះ ចង់ដឹងទេថាមកពីអ្វី?ដោយសារតែគាត់ខ្លាចបាក់មុខមានកូនប្រុសទន់ខ្សោយខ្លាចគេដឹងថាគាត់មានកូនប្រុសដែលមានជំងឺជាប់ខ្លួនមកតាំងពីតូច ត្រូវលេបថ្នាំព្រឹកល្ងាចទៅធ្វើការធំៗក៏មិនបានធ្វើអ្វីក៏មិនបានក្រៅពីរៀន គាត់ខ្លាចអាប់មុខខ្លាចថាគេមើលមកគ្រួសារចនថាជាគ្រួសារដែលមានសមាជិកមិនបានការ តែគាត់មានយល់អារម្មណ៍កូនដែរទេ?គេក្លាយជាមនុស្សស្ងៀមស្ងាត់មកតាំងពីតូចរហូតមកដល់ពេលនេះក៏ដោយសារតែសម្ពាធគ្រួសារ គេរស់នៅក្នុងវិមាននេះប្រៀបដូចជាអ្នកស្នាក់អាស្រ័យយ៉ាងអញ្ចឹងមានតែម៉ាក់របស់គេម្នាក់គត់ដែលខ្វល់ពីគេ។
«អ្នកម៉ាក់ស្រលាញ់តែជុងហ្គុក»ហ្វាន់យូនិយាយឡើងទាំងទម្លាក់ទឹកមុខចុះទាំងដែលការពិតគេកំពុងតែសមចិត្តដែលធ្វើអោយជុងហ្គុករងការស្ដីបន្ទោស។
«កុំគិតបែបនេះអីកូន គ្មានអ្នកណាស្រលាញ់ជុងហ្គុកជាងកូននោះទេ»ស្ដាប់ទៅ ស្ដាប់ពាក្យសម្ដីរបស់គាត់ទៅគាត់មិនដែលដឹងខុសនៅអ្វីដែលគាត់ធ្វើឡើយអ្វីដែលគាត់ធ្វើគឺតែងតែត្រូវ។សូមរងចាំភាគបន្ត....💜🙏🏻

YOU ARE READING
??????????????????????????
Romance????????????????????????????????????????... ??????????????????????????????????????????????? ?????????????????????????????????????????????????????????????????????????????????????????... ?...??????????????????????????????????????????????????...