抖阴社区

?????1;???????????????????????????????????

591 37 2
                                    

រឿង មនុស្សដំបូងរឺជនទីបី
ភាគទី1

វាមិនមែនជារឿងងាយស្រួលនោះទេពេលដែលរស់នៅក្នុងគ្រួសារមួយដែលចាត់ទុកយើងជាអ្នកដ៏ទៃមិនធ្លាប់អោយតម្លៃនិងចែកក្ដីស្រលាញ់ ទោះបីជាស្ថឹតននៅក្នុងនាមជាអ្នកប្រុសពៅក្នុងគ្រួសារមានអំណាចប៉ុន្តែជុងហ្គុកត្រូវរស់នៅដូចជាមនុស្សគ្មានអាណាព្យាបាល នៅសាលាគ្មានអ្នកណាដឹងថាជុងហ្គុកជាកូនអ្នកណាមកពីណានោះទេពួកគេគ្រាន់តែគិតថាជុងហ្គុកមានត្រកូលដូចជាត្រកូលចនប៉ុណ្ណោះ គ្មានអ្នកណាចាប់អារម្មណ៍គេដូចជាថេយ៉ុងទេ រាល់ថ្ងៃនេះគេមានតែម៉ាក់និងថេយ៉ុងប៉ុណ្ណោះ ប៉ុន្តែបើសួរថាស្និទ្ធអ្នកណាជាងម្នាក់នោះគឺថេយ៉ុងព្រោះអ្នកស្រីចនមិនដែលមានពេលនៅជាមួយគេច្រើននោះទេ ខុសពីថេយ៉ុងដែលស្គាល់មកតាំងពីរៀននៅថ្នាក់ទី5រហូតដល់ថេយ៉ុងរៀនដល់ថ្នាក់ទី12ទើបគេសម្រេចចិត្តសារភាពបើមិនអញ្ចឹងគេខ្លាចថាមានអ្នកណាមកដណ្ដើមថេយ៉ុងចេញពីគេបើរាប់មកដល់ពេលនេះគឺពួកគេទាក់ទងគ្នាបានបីឆ្នាំទៅហើយ។
«ជុង..នេះគឺម៉ាក់ណាកូន»អ្នកស្រីចនឡើងមកខាងលើមុននេះគឺមកតាមមើលជុងហ្គុកនេះឯង មិនដឹងថាយ៉ាងម៉េចទៅហើយទេ។
«ម៉ាក់មានការអី?»ជុងហ្គុកបង្វែរភ្នែកពីសៀវភៅមើលមកម៉ាក់របស់គេវិញម្ដង តើគាត់មានការអ្វី?
«កូនកុំគិតច្រើនរឿងលោកប៉ាអី គាត់...»
«ខ្ញុំយល់គ្រប់យ៉ាងហើយ»ជុងហ្គុកនិយាយកាត់ មិនចាំបាច់ចូលមកបកស្រាយរឺអោយគេគិតថាគ្រប់គ្នាស្រលាញ់គេ គេដឹងគ្រប់យ៉ាងអស់ហើយអ្នកនៅទីនេះមិនមានអ្នកណាស្រលាញ់គេនោះទេ ពេលខ្លះលួចសួរខ្លួនឯងថារស់នៅទីនេះធ្វើអ្វីទៀត?ប៉ុន្តែអោយគេទៅណាបាន គេមិនមានកន្លែងត្រូវទៅទេលើកលែងតែ...។
«ជុងហ្គុកស្ដាប់ម៉ាក់សឹនណាកូន»អ្នកស្រីចនព្យាយាមចូលមកក្បែរតែក៏ត្រូវបញ្ឈប់វិញពេលដែលឃើញទឹកមុខនៃការមិនពេញចិត្តរបស់កូនប្រុស។
«អញ្ជើញចេញ..»ពេលនេះគេមិនចង់ស្ដាប់អ្វីទាំងអស់គ្រប់យ៉ាងដែលគាត់និយាយសុទ្ធតែកុហក គេមិនចង់ស្ដាប់។
«បានម៉ាក់ទៅហើយ..តែកុំភ្លេចលេបថ្នាំផងណាកូន»មុននិងចេញទៅក៏មិនភ្លេចផ្ដែផ្ដាំកូនប្រុសដែរ គេមិនមែនជាមនុស្សរិងមុាំនោះទេបើគេមិនបានលេបថ្នាំគេប្រកត់ជាហត់ដកដង្ហើមមិនបានប្រៀបដូចជាមនុស្សស្ទះខ្យល់យ៉ាងអញ្ចឹង គេបែបនេះមកតាំងពីតូចតែបើព្យាបាលគឺបានតែគេមិនព្រមទៅព្យាបាលវិញទេ ព្រោះអ្វីដឹងទេ?គេមិនចង់ឃ្លាតពីមនុស្សដែលគេស្រលាញ់។ បើនិយាយពីអ្នកស្រីចនវិញបើសួរថាគាត់ខឹងទេពេលដែលកូនបញ្ចេញទង្វើរនេះដាក់គាត់ ចម្លើយរបស់គាត់គឺទេសូម្បីបន្តឹចក៏គាត់មិនខឹងនិងកូនដែរមានតែអាណិតស្រលាញ់កូនលើសដើម គាត់ធ្វើបែបនេះមិនមែនគាត់ស្រលាញ់កូនលម្អៀងទេ គាត់ខ្វល់ពីជុងហ្គុកជាងហ្វាន់យូព្រោះជុងហ្គុកមិនរិងមុាំដូចជាហ្វាន់យូនោះទេ។
«ថេយ៍...»ពេលដែលអ្នកស្រីចនចេញទៅផុតជុងហ្គុកយកទូរស័ព្ទទាក់ទងទៅថេយ៉ុងភ្លាម។
<បងមិនទាន់គេងទេមែនទេជុង>សម្លេងរបស់នាយតូចជាសង្សារធ្វើអោយជុងហ្គុករាងធូរស្បើយក្នុងចិត្តបានខ្លះ។
«អូនស្រលាញ់បងទេ?»ជុងហ្គុកចូលទៅអង្គុយលើគ្រែគេងរបស់ខ្លួន។
<ស្រលាញ់ អូនស្រលាញ់បងខ្លាំងណាស់>ថេយ៉ុង
«មានតែអូនទេដែលស្រលាញ់បង គ្មានអ្នកណាគេមកស្រលាញ់មនុស្សដូចជាបងទេ»ក្នុងជីវិតនេះមានតែថេយ៉ុងតែម្នាក់គត់ដែលនិយាយពាក្យថាស្រលាញ់ហើយគេជឿជាក់ក្រៅពីនេះគេមិនជឿអ្នកណាទេ។
<ហេតុអ្វីក៏បងនិយាយបែបនេះនៅមានគ្រួសារបងដែលស្រលាញបង>
«ពួកគេមិនស្រលាញ់បងទេ...ពួកគេស្អប់បង»ជុងហ្គុកបន្ថយសម្លេងបន្តឹចរបៀបមនុស្សខ្សោយកកម្លាំង។
<ហេតុអីបងនិយាយបែបនេះ?>
«ថេយ៉ុងហា..សន្យារនិងបងបានទេថាស្រលាញ់បងជារៀងរហូត បងពិតជាខ្លាចបាត់បង់អូនណាស់»គេពិតជាខ្លាចពិតមែន ខ្លាចថាមានអ្នកណាមកឆក់យកថេយ៉ុងចេញពីទ្រូងគេទៅខ្លាចថានិងត្រូវបាត់បង់ថេយ៉ុង បើបែបនោះមែនសម្លាប់គេចោលទៅ។
<អូនគ្មានថ្ងៃស្រលាញ់អ្នកណាក្រៅពីបងទេជុង អូនសន្យារជាមួយបង>ថេយ៉ុង ពួកគេនិយាយគ្នាដល់ម៉ោង10យប់ទើបបិទទូរស័ព្ទគេងថ្ងៃស្អែកត្រូវក្រោកទៅសាលាពីព្រឹក។
ព្រឹកថ្ងៃនេះមិនខុសពីរាល់ដងថេយ៉ុងនៅចាំផ្លូវជុងហ្គុកដូចដើមបើមិនបានជួបមុខគ្នាមុនចូលរៀននៅមិនសុខនោះទេ ពេលដល់ម៉ោងសម្រាកញុាំបាយថេយ៉ុងក៏នៅរងចាំជុងហ្គុកនៅកង់ទៀនតាមអ្វីដែលបាននិយាយគ្នាព្រឹកមិញ។
«ថេយ៉ុង...បងសុំអង្គុយផងបានទេ?»អ្នកដែលចង់ជួបបែជាមិនជួបបែជាជួបនិងមនុស្សដែលមិនចង់ជួបទៅវិញ ហ្វាន់យូញញិមយ៉ាងស្រស់ទៅកាន់ថេយ៉ុងទាំងនៅក្នុងដៃមានកាន់អារហាររបស់គេ រកឥកាសណាបានមកញុាំបាយជាមួយថេយ៉ុងតែពីរនាក់នោះ?
«កន្លែងនេះមានម្ចាស់ហើយ»ថេយ៉ុងញញិមគូរសមដាក់ហ្វាន់យូ គេសារភាពដោយស្មោះត្រង់ទៅចុះគេមិនចូលចិត្តហ្វាន់យូទេគេនិយាយចូលនេះព្រោះយល់ថាគេជាបងប្រុសរបស់សង្សារខ្លួនប៉ុណ្ណោះ គេកាន់តែមិនពេញចិត្តពេលដែលឃើញទង្វើរហ្វាន់យូធ្វើដាក់ជុងហ្គុក គិតថាគេមិនដឹងមែនទេថាហ្វាន់យូតែងតែធ្វើបាបជុងហ្គុករបស់គេ?
«តែបងឃើញថេយ៉ុងអង្គុយតែម្នាក់ឯងនិង»ហ្វាន់យូនៅតែមិនព្រមចុះចាញ់ទាំងដែលដឹងច្បាស់ក្នុងចិត្តទៅហើយថាថេយ៉ុងមិនចូលចិត្តខ្លួន ប៉ុន្តែស៊ូធ្វើជាមនុស្សមុខក្រាសអោយតែអាចនៅក្បែរមនុស្សដែលខ្លួនឯងលួចស្រលាញ់បាន។
«គឺខ្ញុំនេះហើយ»ថេយ៉ុងមិនទាន់ទាំងបានតបផងជុងហ្គុកក៏តបជំនួសបាត់ទៅហើយមុននិងចូលទៅអង្គុយក្បែរថេយ៉ុង មុននេះគ្រូបានហៅគេទៅនិយាយរឿងការងារសាលាមួយចំនួនទើបគេមកយឺតបែបនេះ។
«បងអង្គុយនៅទាល់មុខក៏បានដែរថេយ៉ុង»បានជាមកហើយយ៉ាងណាក៏មិនព្រមដកថយដែរ បើមិនបានអង្គុយក្បែរសុំត្រឹមអង្គុយទាល់មុខ។
«តាមចិត្តចុះ»ថេយ៉ុងតបទាំងធុញទ្រាំ មើលទៅទោះដេញបែបណាក៏ហ្វាន់យូមុខក្រាសមិនព្រមទៅណាដែរ។ ហ្វាន់យូលឺបែបនេះក៏ប្រញ៉ាប់ចូលទៅអង្គុយទាល់មុខរបស់ជុងហ្គុកនិងថេយ៉ុង បើនិយាយពីជុងហ្គុកនិងហ្វាន់យូឯណ្ណេះវិញដូចមនុស្សមិនស្គាល់គ្នាយ៉ាងអញ្ចឹងទាំងដែលពួកគេជាបងប្អូនបង្កើត។
«អូនញុាំអានេះទៅ»ជុងហ្គុកដួសអារហារដែលខ្លួនយកមកមុននេះបញ្ចុកថេយ៉ុងឯថេយ៉ុងក៏ព្រមហាមាត់ទទូល ពួកគេផ្អែមល្ហែមគ្មានខ្វល់ពីហ្វាន់យូដែលអង្គុយនៅនិងមុខរបស់ពួកគេនោះទេ។
«បងលឺថាថ្នាក់របស់អូននិងមានដំណើកម្សាន្តទៅដេហ្គូមែនទេ?»ជុងហ្គុកឆ្លៀតសួររឿងនេះទៅថេយ៉ុងព្រោះគេទើបតែទទូលបានដំណឹងនេះទេ។
«មែនហើយគ្រូប្រាប់កាលពីព្រឹកមិញ»ថេយ៉ុងងគ់ក្បាលតឹចៗគេភ្លេចប្រាប់ជុងហ្គុកទៅថាសប្ដាហ៍ក្រោយគេត្រូវចុះទៅខេត្តជាមួយនិងសិស្សថ្នាក់ផ្សេងៗទៀតនៅឆ្នាំទី2ដូចគ្នា បើថាទៅកម្សាន្តក៏មិនត្រូវដែរព្រោះខាងសាលាចង់អោយពួកគេចុះទៅស្វែងយល់ពីដំបន់ជនបទដូចជាចំការជាដើម។
«ល្អណាស់..ព្រោះលោកគ្រូបានអោយបងទៅជួយមើលសិស្សឆ្នាំទី2ដូចគ្នា»រឿងនេះហើយដែលលោកគ្រូនាយកហៅគេទៅនិយាយមុននេះ ពេលដឹងបែបនេះគេសប្បាយចិត្តខ្លាំងណាស់។ ពួកគេទាំងពីរនិយាយតែគ្នាពីរនាក់មិនគិតខ្វល់ពីហ្វាន់យូដែលក្ដាប់ស្លាបព្រាចង់បាក់ទៅហើយនោះទេគិតតែពីសើចសប្បាយជាមួយគ្នា ផ្អែមល្ហែមជាមួយគ្នា ប៉ុន្តែវាជារឿងធម្មតាទៅហើយដែលពួកគេបែបនេះ។
ហ្វាន់យូទម្លាក់ស្លាបព្រាចុះមួយមួយទំហឹងដោយការទ្រាំលែងបានពេលឃើញថេយ៉ុងថើបថ្ពាល់ជុងហ្គុកនៅចំពោះមុខគេ ហេតុអ្វីធ្វើបែបនេះដាក់គេ?ថេយ៉ុងមិនដឹងទេមែនទេថាគេគិតអ្វី?
«មានអ្វីមែនទេ?»ថេយ៉ុងបែមកសួរហ្វាន់យូតាមធម្មតា។
«មិនមានអ្វីទេ»ហ្វាន់យូញញិមតឹចៗតបនិងថេយ៉ុង ទោះជាយ៉ាងណាគេគ្មានសិទ្ធខឹងសិទ្ធប្រច័ណ្ឌអ្វីឡើយ គេត្រឹមតែជាអ្នកដែលលួចស្រលាញ់គេម្នាក់ឯង។
«បើមិនមានអ្វីល្អហើយ...តោះជុង»ថាហើយថេយ៉ុងក៏បែមកបបួលជុងហ្គុកអោយឡើងទៅជាមួយទុកហ្វាន់យូនៅតែម្នាក់ឯងបានហើយគេចង់នៅតែពីរនាក់ជុងហ្គុក ឯជុងហ្គុកក៏ព្រមងើបតាមថេយ៉ុងមុនបិងបណ្ដើរគ្នាចេញទៅបាត់ដោយថេយ៉ុងអោបដៃជុងហ្គុកជាប់។
«ថេយ៉ុងត្រូវតែជារបស់យើង»ហ្វាន់យូមើលទៅពួកគេទាំងពីទាំងកំហឹងគំគួន គេគ្មានថ្ងៃអោយថេយ៉ុងបានទៅជុងហ្គុកនោះទេថេយ៉ុងត្រូវតែជារបស់គេ ទោះត្រូវប្រើវិធីណាក៏ដោយ។

សូមរងចាំភាគបន្ត....💜🙏🏻

??????????????????????????Where stories live. Discover now