រឿង មនុស្សដំបូងរឺជនទីបី
ភាគទី9ជុងហ្គុកត្រូវបានបញ្ជួនឡើងយន្តហោះទាំងយប់គេសន្លប់បាត់តាំងតែពីមិនទាន់ដល់វិមានចំណែកអ្នកស្រីចនសូម្បីតែចង់មើលកូនមុនពេលដែលកូនចាកចេញក៏មិនបានផងលោកចនមិនអនុញ្ញាតនោះទេ គាត់ក៏មិនបានថាអ្វីជុងហ្គុកទៅទីនោះក៏ល្អគេមានលោកតានិងពូរបស់គេនៅទីនោះជួយមើលថែគេមិនដូចជានៅទីនេះទេម៉្យាងគាត់ចង់អោយលោកតាជួយនិយាយជាមួយជុងហ្គុករឿងព្យាបាលជម្ងឺផ្លូវដង្ហើមរបស់គេសង្ឈឹមថាគេព្រមទៅចុះ គាត់ចង់ឃើញកូនប្រុសពៅរបស់គាត់រិងមុាំដូចគេដូចឯង។
«ថេយ៉ុងមិនស្រួលខ្លួនមែនទេកូន?»អ្នកស្រីចនសួរទៅកាន់កូនប្រសារដែលអង្គុយនៅលើសាឡុងយ៉ាងស្ងៀមស្ងាត់មិនមាត់ក.មុខវិញកាន់តែស្លេកស្លាំង។ ក្រោយពេលដែលមានរឿងនោះថេយ៉ុងបានសុំពួកគាត់មកវិមានវិញព្រោះថេយ៉ុងត្រូវប្ដូរមកនៅវិមានចនជាមួយហ្វាន់យូ ពួកគាត់ក៏មិនបានបដិសេដដែរ។
«ខ្ញុំឈឺក្បាលបន្តឹចប៉ុណ្ណោះម៉ាក់»ថេយ៉ុងញញិមទាំងមិនសមដាក់រាងចំណាស់ ចំណែកលោកចនបានត្រឹមតែស្ងៀមស្ងាត់ព្រោះគាត់ដឹងថាថេយ៉ុងក្លាយជាបែបនេះព្រោះអ្វី។
«ហៅពេទ្យទេកូន?»គ្រាន់តែលឺថាកូនប្រសាមិនស្រួលខ្លួនគាត់ប្រញ៉ាប់សួរនាំភ្លាម បើមិនស្រួលខ្លួនគូរតែហៅពេទ្យមកមើល។
«កុំអីម៉ាក់ សម្រាកបន្តឹចលែងអីហើយ»ថេយ៉ុងប្រញ៉ាប់បដិសេដគេមិនចង់អោយរឿងកាន់តែវែងឆ្ងាយនោះទេ។
«អញ្ចឹងសម្រាកសឹនទៅកូន ហ្វាន់ឆាប់នាំប្រពន្ធទៅសម្រាកទៅ»លោកចនបែទៅប្រាប់ហ្វាន់យូដែលគិតតែពីអង្គុយស្ងៀមមិនហ៊ាននិយាយអ្វីព្រោះគេដឹងខ្លួនថាថេយ៉ុងកាន់តែមិនពេញចិត្តខ្លួន។
«បាទ..តោះថេយ៍បងនាំទៅសម្រាក»ហ្វាន់យូឆ្លើយនិងប៉ារួចគិតថានិងជួយលើកថេយ៉ុងក្រោកឈរតែនាយតូចបែជាក្រោកឈរបានមុន នាយក្រាសធ្វើអ្វីមិនបានក្រៅពីដើនាំផ្លូវថេយ៉ុងទៅបន្ទប់នៅខាងលើ។
«បងគិតថាថេយ៍ប្លែកដែរទេ?»ពេលដែលកូនៗឡើងទៅបាត់អ្នកស្រីចនក៏ងាគមកសួរស្វាមី គាត់អាចចាប់បាននៅទង្វើរសោះកក្រោះរបស់ថេយ៉ុងធ្វើទៅលើកូនប្រុសច្បងរបស់គាត់។
«កុំគិតច្រើនអីអូន ប្រហែលជាដោយសារតែថ្ងៃនេះគេហត់នឿយខ្លាំងទើបទៅជាបែបនេះ»លោកចនបង្វែរការគិតរបស់អ្នកស្រីចនគាត់មិនចង់អោយអ្នកស្រីចនគិតបែបនេះហើយចាំសង្កេតមើលនោះទេ គាត់ខ្លាចថាពិតត្រូវបើកបង្ហាញឡើងនិងមិនដឹងបកស្រាយបែបណា។
«អូនយ៉ាងម៉េចហើយ?»ពេលមកដល់បន្ទប់ហ្វាន់យូក៏សួរនាំដល់ថេយ៉ុង ពិតជាចង់ចូលទៅជិតណាស់ចង់ចូលទៅស្ទាប់ថ្ងាស់ចង់សួរនាំអោយបានច្រើនជាងនេះប៉ុន្តែបានត្រឹមតែសួរនាំមិនហ៊ានចូលទៅប៉ះឡើយ។
«ខ្ញុំមិនអីទេ»ថេយ៉ុងតបទាំងមិនមើលមុខហ្វាន់យូមុននិងដើទៅអង្គុយលើគ្រែKingsizeដែលរៀបចំឡើងយ៉ាងស្រស់ស្អាតមានផ្ការៀបជារូបបេះដូង នៅជុំវិញបន្ទប់ក៏រៀបចំយ៉ាងស្រស់ស្អាតដូចគ្នាប៉ុន្តែគេគ្មានអារម្មណ៍រំភើបនោះទេ។
«អូន..»
«កុំចូលមកជិតខ្ញុំ»ឃើញថាហ្វាន់យូចង់ដើចូលមកជិតសួរនាំបន្ថែមប៉ុន្តែនាយតូចហាមទុកជាមុន គេមិនចង់ក្បែរហ្វាន់យូនោះទេបើមិនចង់អោយគេស្អប់ជាងនេះកុំជំទាស់។
«គឺ..អូនចង់ងួតទឹកទេ នេះជាឈុតគេងរបស់អូន»ហ្វាន់យូបង្វែរប្រធានបទនិយាយនិងលើកយកឈុតគេងយប់មកអោយថេយ៉ុង វាជាឈុតដៃវែងនិងខោជើងវែងពណ៌ប្រផេះនិងសាច់ត្រជាក់ ថេយ៉ុងចូលចិត្តពាក់បែបនេះគេងទើបគេបានសារគូទុកអោយថេយ៉ុង ចំណូលចិត្តថេយ៉ុងទាំងអស់គេដឹងព្រោះថេយ៉ុងជាមនុស្សដែលគេស្រលាញ់។
«អគុណ»ថេយ៉ុងក្រោកឈរយកឈុតនោះដើចូលទៅក្នុងបន្ទប់ទឹកហើយក៏មិនភ្លេចកាន់កន្សែងថ្មីមួយរបស់ខ្លួនដើទៅជាមួយដែរ។
«សង្ឈឹមថាអូននិងអាចបើកឥកាសអោយបង»ពេលដែលថេយ៉ុងចូលទៅខាងក្នុងបាត់ហ្វាន់យូបានត្រឹមតែដាក់ខ្លួនអង្គុយនៅលើគ្រែទាំងដកដង្ហើមធំបានត្រឹមតែលួចសង្ឈឹមថាថេយ៉ុងអាចមើលមកគេបានខ្លះសង្ឈឹមថាថេយ៉ុងអាចបំភ្លេចអ្នកចាស់បាន។
កន្លះម៉ោងក្រោយថេយ៉ុងបានចេញមកវិញទើបហ្វាន់យូចូលទៅសម្អាតខ្លួនវិញម្ដងគេចង់និយាយគ្នាជាមួយថេយ៉ុងអោយបានច្រើនប៉ុន្តែគេមិនហ៊ានកាន់តែមិនហ៊ានពេលឃើញមុខថេយ៉ុងសោះកក្រោះដាក់នាយ។
«ជុង..តើពេលនេះបងយ៉ាងម៉េចទៅហើយ?»ថេយ៉ុងអង្គុយរាបនិងក្ដាត្រជាក់ផ្អែកខ្នងនិងគ្រែផ្នែកម្ខាងទៀត គេពិតជាបារម្ភពីជុងហ្គុកណាស់មិនដឹងថាពេលនេះជុងហ្គុកយ៉ាងម៉េចទៅហើយទេ។
«ហុិកៗ...ជុង អូននិកបង»ពេលដែលបើកទូរស័ព្ទឃើញរូបជុងហ្គុកនិងខ្លួនដែលថតគូរជាមួយគ្នាតាំងនៅលើទូរស័ព្ទគេកាន់តែទប់ទឹកភ្នែកមិនជាប់ ពេលនោះពិតជារីករាយខ្លាំងណាស់ហើយរូបនោះជារូបដែលជុងហ្គុកថើបថ្ពាល់គេកាលពីមួយឆ្នាំមុន និកណាស់។
ហ្វាន់យូមិនបានងួតទឹកយូរនោះទេកាន់តែលឺសម្លេងនៅខាងក្រៅគេកាន់តែប្រញ៉ាប់ស្លៀកពាក់ដើម្បីចេញមកមើលខ្លាចថាថេយ៉ុងកើតអី។
«ថេយ៍...»ហ្វាន់យូហៅថេយ៉ុងតឹចៗទាំងក្នុងទ្រូងឈឺឡើងខ្ទោកៗពេលដែលឃើញថាថេយ៉ុងស្រែកយំដង្ហើយហៅរកជុងហ្គុក ថេយ៉ុងកំពុងតែយំព្រោះឃ្លាតពីជុងហ្គុក។
«ហុិក..អ្ហិក អូននិកបងណាស់ជុង អូននិកបង»លែងខ្វល់ហើយ លែងខ្វល់ពីអ្វីទាំងអស់ហើយក៏ទប់លែងបានទៀតដែរគេពិតជានិកដល់ជុងហ្គុកខ្លាំងណាស់ ឈឺចាប់ខ្លាំងពេកនិកខ្លាំងពេករហូតដល់និយាយអ្វីលែងចេញក្រៅពីស្រែកយំចេញមកខ្លាំងៗតាមចិត្តដល់ឈឺ យំដល់ដង្ហក់ខ្យល់លែងលឺសម្លេងទៅហើយ។
«ជុងហ្គុកហា..បងនៅទីណា?មករកអូនវិញមក..អ្ហិកៗ..មករកអូនវិញមកណាបង»ថេយ៉ុងអោបក្បាលជង្គង់យំលែងខ្មាស់អ្នកណា មកវិញមកគេនិកណាស់និកស្ទើរតែផុតដង្ហើមទៅហើយពីមុនគិតថាយ៉ាងហោចណាស់ក៏បានក្បែរបានមើលជុងហ្គុកតែពេលនេះមិនមានទៀតទេ អោយជុងហ្គុករបស់គេមកវិញមក។
«ថេយ៍អូន...»ដោយឃើញថាថេយ៉ុងខ្លាំងពេកទើបគេចង់ចូលទៅលួងលោម ប៉ុន្តែក៏ត្រូវថេយ៉ុងរុញចេញ។
«ចេញទៅ..ចេញអោយឆ្ងាយពីខ្ញុំទៅ ខ្ញុំស្អប់លោកស្អប់ខ្លាំងណាស់ លោកជាអ្នកបំផ្លាញពួកខ្ញុំ អ្ហិក..លោកយកជុងចេញពីខ្ញុំ លោកយកប៉ាចេញពីកូនរបស់ខ្ញុំ ហុិកៗ គ្រប់យ៉ាងមកពីលោកទាំងអស់ លឺដែរទេចន ហ្វាន់យូ»ថេយ៉ុងស្រែកដាក់ហ្វាន់យូទាំងកំហិង គ្រួសារតូចដែលគេនិងជុងហ្គុកតែងតែស្រម៉ៃបានរលាយអស់ហើយរលាយក្រោមស្នាដៃរបស់ប្រុសម្នាក់នេះ គិតហើយធ្វើអោយគេកាន់តែស្អប់ហ្វាន់យូលើសដើម។
«បងសុំទោស (គ្រប់យ៉ាងព្រោះបងស្រលាញ់អូន)»ឃ្លាចុងក្រោយគេបានត្រឹមតែនិយាយក្នុងចិត្ត គេដឹងថាថេយ៉ុងទាំងខឹងទាំងស្អប់គេប៉ុន្តែគ្រប់យ៉ាងដែលគេធ្វើព្រោះគេស្រលាញ់ថេយ៉ុងគេធ្វើព្រោះចង់ក្បែរថេយ៉ុងចង់បានថេយ៉ុងមកធ្វើជាកម្មសិទ្ធ ហើយបើសួរថាគេស្ដាយក្រោយទេ?គេមិនស្ដាយក្រោយទេ។
«ចេញទៅ ហុិៗ..ខ្ញុំមិនចង់ឃើញមុខលោកទេ»នាយតូចស្រែកដេញហ្វាន់យូគេមិនចង់ឃើញហ្វាន់យូទេ កាន់តែឃើញកាន់តែឈឺកាន់តែស្អប់។
«បានណាថេយ៍បងចេញទៅខាងក្រៅសឹនក៏បាន ប៉ុន្តែបើមានអ្វីត្រូវហៅបង បងមិនទៅណាឆ្ងាយទេ»ទោះបីជាថេយ៉ុងស្រែកដាក់ក៏គេនៅតែប្រើសម្ដីទន់ភ្លន់ដដែរ បើគេនៅកាន់តែធ្វើអោយថេយ៉ុងមានអារម្មណ៍មិនល្អគេព្រមចេញសឹនទៅសឹនក៏បានម៉្យាងបន្ទប់មានឧបករណ៍ទប់សម្លេងវាមិនអាចលឺចេញទៅខាងក្រៅនោះទេ។
ហ្វាន់យូដើចេញមកខាងក្រៅទាំងបិទទ្វាយ៉ាងរៀបរយមុននិងចុះទៅអង្គុយនៅសួនច្បារនៅចំហៀងវិមានតែម្នាក់ឯង។
«អូនគិតថាបងមិនចេះឈឺមែនទេ?»ហ្វាន់យូលើកដៃជួតទឹកភ្នែកដែលស្រក់ចុះមក គិតថាគេមិនចេះឈឺមែនទេ?គេឈឺ ឈឺខ្លាំងទៀតផងអ្នកណាដែលទ្រាំបាននៅយប់ផ្សំដំណេកយប់ទឹកឃ្មុំប្រពន្ធបែជាយំនិកដល់សង្សារចាស់ គិតថាគេបេះដូងថ្មមិនចេះឈឺចាប់មែនទេ? ព្រោះតែស្រលាញ់ទើបធ្វើជាមនុស្សអាត្មានិយមសង្ឈឹមថាថេយ៉ុងនិងមើលឃើញគេខ្លះ ប៉ុន្តែការគិតមិនដូចជាជួបផ្ទាល់។
«ឯងមានអ្វីល្អទៅចន ជុងហ្គុក?»តើគេមិនល្អដល់ជុងហ្គុកទេមែនទេ?គេអន់ជាងជុងហ្គុកត្រង់ណាហេតុអ្វីថេយ៉ុងមើលមិនឃើញគេខ្លះ? គេមានគ្រប់យ៉ាងមិនថាក្ដីស្រលាញ់ពីគ្រួសារប៉ុន្តែគេនៅតែច្រណែនជុងហ្គុកព្រោះតែជុងហ្គុកទទូលបានក្ដីស្រលាញ់ពីថេយ៉ុង បើអាចគេពិតជាប្ដូរទៅជាជុងហ្គុកគេមិនចង់បានអ្វីគ្រប់យ៉ាងដែរគេមានទេប៉ុន្តែអ្វីដែលគេចង់បានគេចង់អោយមនុស្សដែលគេស្រលាញ់ស្រលាញ់គេវិញ គេពិតជាច្រណែនជុងហ្គុកខ្លាំងណាស់។សូមរងចាំភាគបន្ត...💜🙏🏻

YOU ARE READING
??????????????????????????
Romance????????????????????????????????????????... ??????????????????????????????????????????????? ?????????????????????????????????????????????????????????????????????????????????????????... ?...??????????????????????????????????????????????????...