抖阴社区

?????3;??????????????????????

1.8K 102 5
                                    

រឿង មនុស្សដំបូងរឺជនទីបី
ភាគទី3

    ម៉ោង8កន្លះជាពេលដែលកំណត់សិស្សគ្រប់គ្នាត្រូវឡើងឡានក្រុងធ្វើដំណើរទៅកាន់ចម្ការស្ត្រប៊ើរី នៅតាមឡានជុងហ្គុកដាក់អោយថេយ៉ុងអង្គុយនៅលើភ្លៅនិងដាក់ផ្ដេកក្បាលអោយនាយតូចគេងនៅលើទ្រូង គេមិនខ្វល់នោះទេថាអ្នកផ្សេងមើលមកមិនខ្វល់ទេថាអ្នកណាគិតមកលើពួកគេក្នុងន័យអ្វីគេមិនខ្វល់ពីអ្វីទាំងអស់អ្វីដែលសំខាន់សម្រាប់គេគឺថេយ៉ុង មើលចុះគេគេងលក់តាំងតែពីឡើងលើឡានម្លេះប្រហែលជានឿយណាស់ហើយ។
     មកដល់ចម្ការគ្រប់គ្នានាំគ្នាចុះពីលើឡានថេយ៉ុងនិងជុងហ្គុកក៏ដូចគ្នា ជុងហ្គុកមិនដែលហ៊ានទៅណាឆ្ងាយពីថេយ៉ុងទេខ្លាចថាថេយ៉ុងដួលគេពិតជាចង់លើកបីថេយ៉ុងណាស់ប៉ុន្តែថេយ៉ុងគេមិនព្រមគេចង់ដើដោយខ្លួនឯង។
     «ប្រយ័ត្នដួលណាថេយ៍»ជុងហ្គុកចេះតែតាមទប់ព្រោះតែខ្លាចមនុស្សជាទីស្រលាញ់ដួលគេមិនទុកចិត្តទេ។
      «អូនមិនអីទេ»មាត់ចេះតែថាមិនអីតែខ្លួនគេនៅតែឈឺគ្រាន់តែឈឺអាចទ្រាំបានម៉្យាងគេមិនចង់អោយជុងហ្គុកបារម្ភច្រើន។
      ពួកគេមកចម្ការនេះមិនបានមកធ្វើអ្វីច្រើនទេគ្រាន់តែមើលដើមើលធម្មតានិងមើលពីរបៀបថែរក្សារ អ្វីដែលសំខាន់ម្ចាស់ចម្ការបើកសិទ្ធសេរីភាពអោយដើលេងជុំវិញចម្ការនេះបានហើយក៏អាចបេះញុាំបានដូចគ្នា។
     «អូនចូលចិត្តវាណាស់មែនទេ?»ជុងហ្គុកគេដឹងថាថេយ៉ុងចូលចិត្តស្ត្រប៊ើរីតែមិនដឹងសោះថាគេអាចញុាំបានច្រើនដល់ថ្នាក់នេះ មុននេះគេហាមស្ទើរតែមិនទាន់ថេយ៉ុងយកដាក់មាត់បាត់ទៅហើយទើបគេដើបេះលាងទឹកអោយនាយតូចញុាំ។
     «មែនហើយ..បងដឹងទេក្ដីស្រម៉ៃរបស់អូនគឺចង់មានចម្ការស្ត្រប៊ើរីមួយ ពេលនេះអូននិងអាចញុាំវាបានតាមចិត្ត»ថេយ៉ុងដាក់ខ្លួនអង្គុយនិងលូកដៃយកស្ត្រប៊ើរីពីក្នុងកន្ត្រកឈើដែលជុងហ្គុកយកទៅលាងទឹករួចនោះយកមកញុាំដោយស្នាមញញិមក្ដីសុខ បើអាចគេពិតជាចង់មានចម្ការស្ត្រប៊ើរីមួយផ្ទាល់ខ្លួននិងអាចញុាំបានតាមសេរី។
     «ពិតមែន?»ជុងហ្គុកលើកដៃក្រសោបថ្ពាល៊របស់ថេយ៉ុងដអោយបែរមកគេថ្នមៗ។
     «មែនហើយ..ហើយពេលនោះបងត្រូវបេះវាអោយអូនញុាំណាជុង»ថេយ៉ុង
     «ប្រាកដហើយ...ជុបប»ជុងហ្គុកអោនថើបបបូរមាត់ថេយ៉ុងមួយដង្ហើម គេមិនចាំបាច់ក្រែងចិត្តទេព្រោះសិស្សផ្សេងទៀតគេនាំគ្នាដើហួសពីកន្លែងនេះអស់ហើយ។
     នៅម៉ោង4ល្ងាចពួកគេបានត្រឡប់មកកន្លែងសម្រាកវិញ ការមកកំម្សាន្តលើកនេះមានរយៈពេលមួយសប្ដាហ៍ពេញពួកគេដើលេងតាមចម្ការ។ ងាគមកមើលអ្នកនៅឯសេអ៊ួលឯណ្ណេះវិញម្ដងមិនសប្បាយដូចអ្នកនៅដេហ្គូទេ អ្នកស្រីគីមកំពុងតែដើឆ្លេឆ្លានៅមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងទឹកភ្នែកហូរស្រក់មិនដាច់ព្រោះតែបារម្ភពីអ្នកជាស្វាមីដែលកំពុងតែស្ថឹតនៅក្នយងសភាពគ្រោះថ្នាក់។
     «បងមិនត្រូវកើតអីទេណាលោកប្ដី»អ្នកស្រីគីមដាក់ខ្លួនអង្គុយនៅលើកៅអីក្បែរនោះទាំងចិត្តនិកបារម្ភពីប្ដីមិនព្រមឈប់។ តើមានរឿងអ្វីកើតឡើង? ប្រាកដណាស់កាលពីបួនម៉ោងមុនលោកគីមបានទៅជួបជុំមិត្តភក្តិរបស់គាត់ពេលដែលត្រឡប់មកវិញគាត់បានហៅតាក់សុីត្រឡប់មកផ្ទះតែពិតជាសំណាងអាក្រក់ណាស់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ទុកថាគាត់សំណាងល្អក៏ថាបានដែលគេមិនបានបាត់បង់ជីវិតតែត្រូវស្ថឹតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែកឯតៃកុងឡានបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ។
     «តើអូនធ្វើខុសរឺត្រូវ?»គាត់តឹងចិត្តមិនស្ទើរនោះទេពេលនិកដល់រឿងកាលពីប៉ុន្មានម៉ោងមុន តើមានរឿងអ្វី?
     នៅទីបំផុតលោកគីមក៏អាចឆ្លងកាត់គ្រោះថ្នាក់បានបញ្ជួនទៅបន្ទប់សម្រាកអាចធ្វើអោយអ្នកស្រីគីមធូរចិត្តមួយដំណាក់កាល ប៉ុន្តែអ្វីដែលគាត់បារម្ភទៀតនោះគឺ...
_____
     ហ្វាន់យូដើចូលមកក្នុងវិមានទាំងស្នាមញញិមជាប់នៅលើផ្ទៃមុខមិនរលុបប្រៀបដូចជាមានរឿងអ្វីល្អខ្លាំងណាស់អញ្ចឹង។
    «មានអ្វីមែនទេហ្វាន់មើលទៅកូនសប្បាយចិត្តដល់ហើយ?»អ្នកស្រីចនសួរទៅកាន់កូនប្រុសពេលដែលឃើញគេដើចូលមកជិតគាត់ មើលទៅកូនប្រុសរបស់គាត់ដូចជាសប្បាយចិត្តដល់ហើយ។
    «មែនហើយកូន»លោកចនបន្ថែមតាមក្រោយ
     «ម៉ាក់ប៉ា...»ហ្វាន់យូមិនបានឆ្លើយនោះទេមុននិងដើចូលទៅអង្គុយក្បែរប៉ាម៉ាក់របស់គេ។
    «មានអ្វីមែនទេកូន?»លោកចន
     «គឺកូនស្រលាញ់មនុស្សម្នាក់»ហ្វាន់យូញញិមអៀននិងប៉ាម៉ាក់ប៉ុន្តែគេមិនចង់លាក់បន្តទៀតទេហើយក៏មិនអាចទុកទៀតដែរមុននិងអ្វីៗហួសពេល។
    «ហីយ៉ា...កូនប្រុសច្បងរបស់ម៉ាក់ចង់បានប្រពន្ធហើយមែនទេ?»អ្នកស្រីចនថាឡើងទាំងសើចតឹចៗ កូននិយាយតែប៉ុណ្ណឹងគេដឹងបាត់ទៅហើយថាកូនចង់និយាយរឿងអ្វីបន្តទៀត។
     «ប៉ាម៉ាក់ចូលដណ្ដឹងគេអោយកូនទៅណា»ឃើញទេពួកគាត់ទាយមិនខុសនោះទេ ហ្វាន់យូប្រាកដជានិយាយពីរឿងនេះ។
    «បានស្រាប់ហើយកូន តើនាងជាកូនចៅអ្នកណាដែរប៉ាម៉ាក់ស្គាល់ដែរទេ?»លោកចន គាត់មិនដែលបដិសេដនិងអ្វីដែលហ្វាន់យូចង់បានស្រាប់ហើយចង់បានអ្វីក៏គាត់អាចអោយបានដែរ។
    «ប៉ាម៉ាក់ប្រកាន់ដែរទេបើគេជាមនុស្សប្រុស?»ហ្វាន់យូ រាងរអែងដែរព្រោះគេមិនបានស្រលាញ់មនុស្សស្រីនោះទេ។
    «...»លោកចននិងអ្នកស្រីចនងាគមើលមុខគ្នាទាំងមិនមាត់អ្វី គាត់មិនបានរើសអើងអ្វីទេគ្រាន់តែចម្លែកចិត្តនិងសំណួររបស់កូន។
    «អោយតែកូនស្រលាញ់គ្រប់គ្រាន់ហើយ»លោកចនតបវិញទាំងញញិម មិនថាប្រុសរឺស្រីនោះទេអោយតែកូនប្រុសគាត់ស្រលាញ់គាត់ទទូលយកបានគ្រប់យ៉ាង ចំណែកអ្នកស្រីចនក៏ញញិមសប្បាយចិត្តដូចគ្នា។
    «អគុណប៉ាម៉ាក់ណាស់»ហ្វាន់យូញញិមសប្បាយចិត្ត គេបានចរចាគ្នាជាមួយអ្នកស្រីគីមម៉ាក់របស់ថេយ៉ុងរួចហើយនៅតែប៉ាម៉ាក់របស់គេប៉ុណ្ណោះ ហើយឥឡូវនេះក៏គ្មានអ្វីមករាងស្ទះផ្លូវទៀតដែរ។
     «អញ្ចឹងម៉ាក់ឡើងទៅខាងលើមុនហើយ»អ្នកស្រីចនឡើងទៅខាងលើមុនព្រោះគាត់ចង់ទាក់ទងទៅសួរនាំជុងហ្គុកបន្តឹចមិនដឹងថានៅទីនោះយ៉ាងម៉េចទៅហើយទេ ទាំងដែលគ្មានសង្ឈឹមថាជុងហ្គុកព្រមលើកទូរស័ព្ទនិយាយជាមួយគាត់ប៉ុន្តែគាត់នៅតែចង់សាកទាក់ទងទៅ។
     «ប៉ាខ្ញុំមានរឿងមួយទៀតចង់និយាយជាមួយប៉ា»ពេលដែលឃើញថាម៉ាក់របស់គេឡើងទៅបាត់ហើយហ្វាន់យូក៏ប្រញ៉ាប់លើករឿងសំខាន់ដែលគេនៅបារម្ភមកនិយាយជាមួយនិងលោកចន។
     «មានរឿងអីមែនទេ?»
    «ខ្ញុំស្រលាញ់គេណាស់ប៉ាខ្ញុំស្រលាញ់ថេយ៉ុង ប៉ុន្តែថេយ៉ុងជា...»ហ្វាន់យូធ្វើជាអោនមុខចុះរបៀបដូចជាមនុស្សកំពុងតែខ្វល់ចិត្ត។
    «ជាអ្វីទៅកូន?»លោកចនគាត់កាន់តែបារម្ភពីកូនពេលដែលឃើញកូនខ្វល់ចិត្តបែបនេះ។
     «ថេយ៉ុងជាសង្សាររបស់ជុងហ្គុកណាប៉ា គេស្រលាញ់ជុងហ្គុក តើកូនមិនល្អត្រង់ណាទៅ?»ហ្វាន់យូងើបមើលទៅលោកចនទាំងទឹកមុខកំសត់។
     «...»លោកចនស្ងាត់បន្តឹចពេលដែលលឺបែបនេះ តើហ្វាន់យូស្រលាញ់សង្សារប្អូនប្រុសខ្លួនឯងមែនទេ?
    «កូនមិនល្អដល់ជុងហ្គុកមែនទេប៉ា?»ពេលដែលឃើញលោកចនស្ងាត់ហ្វាន់យូធ្វើជាសួរបន្ថែមដើម្បីផ្ដាច់ការគិតរបស់លោកចន។
     «មិនពិតនោះទេកូនល្អគ្រប់យ៉ាង រឿងនេះទុកអោយប៉ាជាអ្នកចាត់ការ...កូនកុំបារម្ភអី»លោកចនលើកដៃទៅប៉ះស្មាកូនប្រុសជាទីស្រលាញ់ បើហ្វាន់យូស្រលាញ់ហើយចង់បានហើយគាត់ត្រូវយកមកអោយកូនអោយបានមិនថាត្រូវធ្វើបែបណាទេ ទាំងថេយ៉ុងទាំងជុងហ្គុកទុកអោយគាត់ជាអ្នកចាត់ការ។

    «ពិតមែនទេប៉ា?»ហ្វាន់យូញញិមឡើងយ៉ាងស្រស់ រឿងនេះហើយដែលគេនៅបារម្ភតែបើបានប៉ារបស់គេអះអាងបែបនេះហើយគ្មានអ្វីត្រូវបារម្ភទៀតឡើយ។
    «កូនត្រៀមខ្លួនធ្វើជាកូនកម្លោះទៅបានហើយ»លោកចនសើចឡើងតឹចពេលដែលឃើញកូនអាចសប្បាយចិត្តបាន ឃើញកូនមានក្ដីសុខបែបនេះគាត់ក៏មានក្ដីសុខខ្លាំងដូចគ្នា។
    «បាទប៉ា»ហ្វាន់យូងគ់ក្បាលតឹចៗឃើញទេថាថេយ៉ុងនៅតែជារបស់គេ អ្វីដែលគេចង់បានត្រូវតែបាន។
     «ប៉ុន្តែមិនត្រូវនិយាយរឿងនេះជាមួយម៉ាក់របស់កូនទេណា»នេះជាបម្រាមបើអ្នកស្រីចនដឹងរឿងនេះគាត់គ្មានថ្ងៃព្រមនោះទេប្រាកដជាតាមជំទាស់ដល់ទីបញ្ចប់។
    «ខ្ញុំដឹងហើយប៉ា»ទោះបីជាគាត់មិនប្រាប់ក៏គេមិនប្រាប់ដែរ គេដឹងថាម៉ាក់របស់គេបែបណាបើគេប្រាប់គាត់មិនខុសពីបំផ្លាញក្ដីសុខខ្លួនឯងទេ។

សូមរងចាំភាគបន្ត....💜🙏🏻

??????????????????????????Where stories live. Discover now