抖阴社区

?????4;?????????????????????????

1.8K 100 2
                                    

រឿង មនុស្សដំបូងរឺជនទីបី
ភាគទី4

តើមានអ្វីកើតឡើង?អ្នកស្រីគីមកំពុងតែខ្វល់ចិត្តរឿងអ្វី?ហេតុអ្វីហ្វាន់យូនិយាយរឿងចូលស្ដីដណ្ដឹងថេយ៉ុង? ពេលដែលលោកគីមជួបគ្រោះថ្នាក់ចរាចរណ៍គាត់បានបាត់បង់ឈាមច្រើនត្រូវការឈាមជាជំនួយជាបន្ទាន់ខាងមន្ទីពេទ្យខ្វះឈាមប្រភេទអូ មានតែស្នើសុំទៅកាន់មន្ទីពេទ្យផ្សេងប៉ុន្តែអកុសលគ្រប់មន្ទីពេទ្យអះអាងថាគ្មានឈាមប្រភេទនោះទេ ពេលនោះក៏លេចវត្តមានរបស់ហ្វាន់យូចូលមកដោយនាំអ្នកដែលអាចបរិច្ចាកឈាមបានដោយដោះដូរនិងរឿងរបស់ថេយ៉ុងចំណែកអ្នកស្រីគីមគាត់គ្មានជម្រើសទេ គាត់ក៏មិនទាន់ប្រាប់រឿងនេះទៅថេយ៉ុងដែរម៉្យាងបើថេយ៉ុងដឹងហើយធ្វើដំណើរមកក៏មិនទាន់ពេលដែរទើបគាត់ព្រមទទូលយកសំណើរនោះ។
«ថេយ៉ុងនៅតែជារបស់យើង»ហ្វាន់យូលើកយករូបថតយកមកមើលនិងអង្អែលលើរូបថ្នមៗដោយញញិមចុងមាត់ ចុងក្រោយថេយ៉ុងមិនអាចរួចផុតពីដៃរបស់គេនោះទេ។ ឆ្ងល់ទេថាហេតុអ្វីខ្វះឈាម?មន្ទីពេទ្យទាំងអស់សុទ្ធតែខ្វះ?បើគិតបែបនេះយល់ខុសហើយគ្រប់យ៉ាងជាស្នាដៃហ្វាន់យូទាំងអស់គេបានប្រើអោយមនុស្សក្រោមបង្គាប់ទាក់ទងទៅខាងមន្ទីពេទ្យទាំងអស់បដិសេដរាល់ការសុំជំនួយពីលោកគីមពេលដែលដឹងរឿងនេះភ្លាម គ្រួសាររបស់ថេយ៉ុងស្ថឹតនៅក្រោមការមើលពីចម្ងាយរបស់គេ។
«រយៈពេលមួយខែមែនទេ?យើងចាំមកប្រាំឆ្នាំហើយចាំបន្តឹចទៀតក៏មិនអីដែរ»នេះហើយគឺជាការស្នើរសុំរបស់អ្នកស្រីគីម គាត់សុំអោយហ្វាន់យូទុករឿងនេះអោយគាត់មួយខែគាត់និងប្រាប់កូន។ គេដឹងច្បាស់ថាអ្នកស្រីគីមអាណិតដល់ជុងហ្គុកនិងថេយ៉ុងគេដឹងថាអ្នកស្រីគីមចង់អោយពួកគេនៅក្បែរគ្នាបន្តឹចទៀត មិនអីទេគេនិងទុកពេលអោយតាមអ្វីដែលគាត់សុំហើយពេលនោះគេនិងអោយជុងហ្គុកក្អួតឈាម។
ពេលវេលាល្អៗមិនមានច្រើនទេសម្រាប់ជុងហ្គុកនិងថេយ៉ុងពេលនេះពួកគេក៏ត្រូវត្រឡប់មកសេអ៊ួលហើយដែរ អ្វីដែលគេស្លុតចិត្តនោះគេទទូលបានដំណឹងថាប៉ារបស់គេកំពុងតែគេងនៅមន្ទីពេទ្យ។ មកដល់សេអ៊ូលវិញនៅពេលល្ងាចជុងហ្គុកបាននាំថេយ៉ុងមកមន្ទីពេទ្យគេក៏ចង់ឡើងទៅសួរសុខទុក្ខប៉ារបស់ថេយ៉ុងដូចគ្នា។
«ម៉ាក់..ប៉ាយ៉ាងម៉េចទៅហើយ?»ថេយ៉ុងបើកទ្វាចូលមកភ្លាមក៏ប្រញ៉ាប់សួរម៉ាក់របស់ខ្លួនភ្លាមទាំងការបារម្ភ។
«ប៉ាកូនផុតពីគ្រោះថ្នាក់ហើយគ្រាន់តែមិនទាន់ដឹងខ្លួនប៉ុណ្ណោះ»អ្នកស្រីគីម
«ជម្រាបសួរម៉ាក់»ជុងហ្គុកលើកដៃសំពះអ្នកស្រីគីមមុននេះគេមិនទាន់ហ៊ាននិយាយកាត់សម្ដីរបស់គាត់និងថេយ៉ុងទេ ចំណែករឿងដែលជុងហ្គុកហៅម៉ាក់ថេយ៉ុងថាម៉ាក់នោះវាជារឿងធម្មតាទៅហើយ។
«ចាស៎កូន»រាងចំណាស់ញញិមស្វាគមន៍ជុងហ្គុក គាត់ពិតជាស្រលាញ់ចូលចិត្តជុងហ្គុកខ្លាំងណាស់ចាត់ទុកគេដូចជាកូនម្នាក់របស់គាត់អញ្ចឹង គាត់និងលោកគីមជិតស្និទ្ធជាមួយជុងហ្គុកតាំងតែពីជុងហ្គុកនិងថេយ៉ុងនៅរាប់គ្នាជាមិត្ត ដឹងទេពេលនោះគាត់លួចចម្អន់ពួកគេទាំងពីរព្រោះពួកគាត់សុទ្ធតែដឹងថាពួកគេសុទ្ធតែមានចិត្តអោយគ្នា។
«នេះពួកកូនញុាំអីហើយរឺនៅ?»អ្នកស្រីគីមមើលទៅជុងហ្គុកនិងថេយ៉ុងឆ្លាស់គ្នា។
«ខ្ញុំបានទិញរបស់ញុាំមកខ្លះដែរម៉ាក់ ពួកយើងញុាំជាមួយគ្នាទៅ»ជុងហ្គុកលើកថង់អារហារបង្ហាញដល់អ្នកស្រីគីម គាត់ញញិមនិងទទូលយកថង់នោះពីជុងហ្គុកមុននិងរៀបចំអារហារញុាំទាំងអស់ទេ ជុងហ្គុកស្និទ្ធស្នាលនិងប៉ាម៉ាក់ថេយ៉ុងណាស់គូរតែដឹងហើយ។
ជុងហ្គុកនៅនិយាយលេងជាមួយអ្នកស្រីគីមនិងចាំមើលថែថេយ៉ុងគេចេះតែបារម្ភពីថេយ៉ុងខ្លាចតែថេយ៉ុងពិបាកចិត្តរឿងប៉ា ចំណែកអ្នកស្រីគីមតែងតែចាំមើលពួកគេជានិច្ចជុងហ្គុកពិតជាស្រលាញ់ថេយ៉ុងណាស់ថេយ៉ុងក៏ដូចគ្នាឃើញហើយគាត់កាន់តែពិបាកចិត្ត តើគាត់គូរធ្វើបែបណា?គាត់អាណិតដល់ពួកគេទាំងពីរប៉ុន្តែគាត់បានទទូលពាក្យសម្ដីពីហ្វាន់យូហើយអ្វីដែលគាត់អាចធ្វើបានសម្រាប់ពួកគេទាំងពីរគឺបន្លាយពេលអោយពួកគេនៅជាមួយគ្នាយ៉ាងហោចណាស់ក៏បានមួយខែដែរ។
ជុងហ្គុកបានត្រឡប់មកដល់វិមាននៅម៉ោង9យប់ក៏មិនបាននិយាយរកអ្នកណាដែរម៉ាក់គេសួរនាំក៏គេមិនឆ្លើយ គេចង់សម្រាកគេហត់មកពេញមួយថ្ងៃហើយ។
ពេលវេលាកាន់តែដើទៅមុខឥតឈប់ឈរមិនទន្ទិមរងចាំអ្នកណាម្នាក់ឡើយភ្លេចរយៈពេលមួយខែក៏កន្លងទៅយ៉ាងឆាប់រហ័ស។ ទំនាក់ទំនងរបស់ជុងហ្គុកនិងថេយ៉ុងវិញកាន់តែស្អឹតរមួតជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃបើនិយាយពីរឿងសុីជម្រៅជាមួយគ្នាវិញរាប់លែងអស់ទៅហើយព្រោះថ្ងៃខ្លះថេយ៉ុងទៅគេងcondoជាមួយជុងហ្គុក។
«មកហើយមែនទេកូន?»អ្នកស្រីគីមសួរទៅកាន់កូនប្រុសពេលដែលឃើញកូនដើចូលមកក្នុងផ្ទះ មុខនិងដឹងតែមកពីCondoជុងហ្គុកហើយយប់មិញក៏មិនបានមកផ្ទះដែរប៉ុន្តែគាត់មិនថាអ្វីព្រោះគិតថាពួកគេស្រលាញ់គ្នាមកយូរហើយណាមួយគិតថាពួកគេមិនធ្វើអ្វីផ្ដេសផ្ដាសនោះទេ។
«បាទ»ថេយ៉ុងញញិមទៅកាន់ម៉ាក់របស់ខ្លួន។
«ថេយ៍..ល្ងាចនេះម៉ាក់និងប៉ាមានរឿងចង់និយាយជាមួយកូន កូនទំនេរដែរទេ?»អ្នកស្រីគីមគាត់ដកដង្ហើមធំជាច្រើនសារមុននិងនិយាយពីរឿងនេះព្រោះខាងនោះចាប់ផ្ដើមបង្ខំគាត់ហើយម៉្យាងពេលល្ងាចលោកគីមមកពីធ្វើការទើបជុំគ្នានិយាយពីរឿងនោះ សាេភាពដោយត្រង់ថាគាត់ពិបាកហាមាត់និយាយពីរឿងនេះណាស់។
«បាទម៉ាក់»ល្ងាចនេះគេទំនេរព្រោះថ្ងៃត្រង់នេះគេមានណាត់ធ្វើAssignmentជាមួយមិត្តភក្តិនិងចេញទៅញុាំអីជាមួយជុងហ្គុកបន្តឹចល្ងាចនិងប្រញ៉ាប់មកវិញ។
ងាគមកមើលជុងហ្គុកវិញចេញពីCondoក៏តម្រង់មកវិមានតែម្ដងគេកាន់តែស្ងៀមស្ងាត់សម្រាប់មនុស្សគ្រប់គ្នា ម៉ាក់គេសួរក៏ឆ្លើយមួយម៉ាត់ៗប៉ាគេនាំរឿងឈ្លោះក៏គេលែងមាត់អាចថាមកពីគេហត់ ណាមួយមួយរយៈនេះគេចាប់ផ្ដើមមានអាការៈប្លែកដូចជាពេលនេះអញ្ចឹង...
«អ៊ួក..អ៊ួក..»ជុងហ្គុករត់ចូលទៅក្នុងបន្ទប់ទឹកក្អួតយកៗឡើងទន់ខ្លួន គេក៏ប្លែកខ្លួនឯងដែរថាហេតុអ្វីក្លាយជាបែបនេះគេមិនដែលញុាំអីផ្ដេសផ្ដាសទេ អារហារដែលគេចូលចិត្តញុាំក៏ញុាំលែងកើតដោយសារតែវាធំក្លឹនអាក្រក់សម្រាប់គេ ដើជិតអ្នកដែលបាញ់ទឹកអប់ឆួលក៏អាចធ្វើអោយក្អួតបានដែរ បើម្ជូរវិញទិញញុាំមិនលុះថ្ងៃទាំងដែលកន្លងមកគេមិនដែរបែបនេះទេ កន្លែងដែលធ្វើអោយគេធូរស្បើយគឺនៅក្បែរថេយ៉ុងអាចគេងអោបថេយ៉ុង។
«កើតអីអញ្ចេះ?»ជុងហ្គុកដើទ្រេតទ្រោតទៅគេងលើគ្រែទាំងឈឺក្បាលធីងធោង គេកើតអ្វី?ដោយមិនចង់គិតច្រើនក៏សង្ងំគេងព្រោះល្ងាចត្រូវនាំថេយ៉ុងញុាំអីគេមិនចង់ខកខានជាមួយមនុស្សដែលខ្លួនឯងស្រលាញ់នោះទេ។
__ពេលល្ងាចក្រោយពេលដែលធ្វើAssignmentជាមួយមិត្តរួចហើយក៏ទៅជាមួយមិត្តបន្តប៉ុន្តែថ្ងៃនេះមិនបាននៅយូរទេគេត្រូវត្រឡប់ទៅផ្ទះវិញ ម៉ាក់គេនិយាយហើយថាមានរឿងចង់និយាយជាមួយនិងគេ។
«ម៉ាក់មានរឿងអ្វីមែនទេ?»ចូលមកដល់ក្នុងផ្ទះក៏ឃើញថាប៉ាម៉ាក់នៅជុំគ្នាល្មមទើបគេចូលទៅអង្គុយក្បែរពួកគាត់ មើលទៅទឹកមុខពួកគាត់មិនសូវជាល្អទេ។
«មែនហើយកូន»អ្នកស្រីគីមចាប់កាន់ដៃកូន
«និយាយមកម៉ាក់»
«ម៉ាក់..ម៉ាក់ចង់អោយកូនរៀបការជាមួយហ្វាន់យូ»ទម្រាំតែនិយាយពាក្យនេះចេញមកបានគាត់ត្រៀមមិនតឹចនោះទេហើយក៏ស្ទាក់ស្ទើរណាស់ដែរ គាត់ដឹងថាថេយ៉ុងនិងទទូលយកមិនបានទេប៉ុន្តែគាត់គ្មានជម្រើស។
«ម៉ាក់...»ថេយ៉ុងគាំងអស់ពាក្យនិយាយ ម៉ាក់របស់គេនិយាយអ្វីមានដឹងខ្លួនទេ?

«ម៉ាក់សុំទោសណាកូនប៉ុន្តែម៉ាក់មិនមានជម្រើស»អ្នកស្រីគីមថាឡើងទាំងអួលដើមក.និងនិយាយរឿងរ៉ាវនិងដើមហេតុគ្រប់យ៉ាង គាត់មិនចង់បង្ខំកូនប៉ុន្តែគាត់គ្មានជម្រើស។
«...»ថេយ៉ុងបានត្រឹមតែស្ដាប់ទាំងអោនមុខចុះសម្រក់ទឹកភ្នែក ក្នុងពេលនេះគេពិតជាឈឺខ្លាំងណាស់ចង់ស្រែកយំខ្លាំងចង់បដិសេដណាស់ តើគេធ្វើបែបណា?គេស្រលាញ់ជុងហ្គុកចង់មានថ្ងៃរៀបការជាមួយជុងហ្គុកចង់អោយជុងហ្គុកកាន់ដៃគ្នាស្បថស្បែរនៅមុខអាចារ្យមិនមែនជាហ្វាន់យូនោះទេ ហេតុអ្វីក្លាយជាបែបនេះ?គេកំពុងតែចងរឹតខ្លួនអោយរើបម្រាសលែងរួចហើយ។
«ប៉ាសុំទោស..គ្រប់យ៉ាងមកពីប៉ា»លោកគីមបានត្រឹមតែបន្ទោសខ្លួនឯងព្រោះតែគាត់ទើបថេយ៉ុងត្រូវមកលំបាកបែបនេះ។
«មិនមែនកំហុសប៉ាទេ»ថេយ៉ុងនិយាយឡើងទាំងទឹកភ្នែក គេមិនចង់អោយគាត់បន្ទោសខ្លួនឯងទេគ្មានអ្នកណាចង់អោយមានរឿងបែបនេះកើតឡើងទេ។
«ខ្ញុំ..ខ្ញុំនិងរៀបការជាមួយនិងគេ»ទម្រាំតែអាចនិយាយពាក្យនេះចេញមករួចបេះដូងស្ទើរតែឈប់ដើ ផ្លូវនេះគេមិនអាចគេចវេសបានទេគេស្រលាញ់ជុងហ្គុកប៉ុន្តែគេមិនអាចធ្វើជាកូនអកតញ្ញូឡើយ។
«ថេយ៍...»អ្នកស្រីគីមចូលទៅអោបកូនគាត់ដឹងថាកូនរបស់គាត់ឈឺចាប់ខ្លាំងណាស់ពិបាកណាស់។
«ហុិកៗ..ម៉ាក់ ខ្ញុំស្រលាញ់ជុងខ្ញុំស្រលាញ់ជុងណាម៉ាក់ អ្ហិកៗ...»ទប់ទឹកភ្នែកបន្តទៀតលែងបាននាយតូចក៏បញ្ចេញសម្លេងយំចេញមកគេឈឺណាស់គេទ្រាំមិនបានគេគ្មានភាពក្លាហានក្នុងការនិយាយជាមួយជុងហ្គុក គេឈឺពេលដែលដឹងថាត្រូវចូលរោងការជាមួយមនុស្សដែលខ្លួនមិនស្រលាញ់ តើគេធ្វើបែបណា?ស្រលាញ់ប្អូនរៀបការជាមួយបង?




សូមរងចាំភាគបន្ត....💜🙏🏻
គាត់ឈឺក្រពះ🌚🔪

??????????????????????????Where stories live. Discover now