រឿង មនុស្សដំបូងរឺជនទីបី
ភាគទី6គ្រប់យ៉ាងបានឈានចូលមកដល់ដំណាក់កាលស្រោចស្រង់លែងបានទៅហើយលើកលែងតែជុងហ្គុកដែលមិនទាន់ដឹងពីរឿងនេះ បើចំពោះហ្វាន់យូនិងជុងហ្គុកវិញពួកគេមិនដែលទាំងជួបគ្នាផងម្នាក់ចេញម្នាក់ចូលពេលខ្លះជួបហើយក៏មិននិយាយរឺនិយាយរកគ្នាដែរពួកគេលើសអ្នកដ៏ទៃទៅទៀត។
ពេញមួយថ្ងៃដែលជុងហ្គុកនិងថេយ៉ុងមិនបានជួបមុខគ្នាប៉ុន្តែពួកគេទាក់ទងគ្នាតាមទូរស័ព្ទដូចធម្មតាហើយក៏មិនអោយអ្នកប្រាប់ថាគេនៅសម្រាកមន្ទីពេទ្យទៅអោយជុងហ្គុកដឹងដែរ។ អ្វីដែលធ្វើអោយនាយតូចថេយ៉ុងកាន់តែធុញថប់ល្ងាចនេះគេត្រូវទៅញុាំអារហារជួបជុំប៉ាម៉ាក់របស់ហ្វាន់យូនៅភោជនីយដ្ឋានប៉ាម៉ាក់របស់គេក៏ត្រូវទៅជាមួយដូចគ្នា ប្រសឹនបើការជួបជុំលើកនេះប្ដូរពីហ្វាន់យូទៅជាជុងហ្គុកគេប្រាកដជាសប្បាយចិត្តប៉ុន្តែអ្វីដែលជាការពិតគេត្រូវទទូលយក សារភាពដោយត្រង់ចុះសូម្បីតែញញិមទាំងបង្ខំក៏គេញញិមមិនចេញដែរ។ នៅម៉ោងប្រមាណជា7យប់គ្រួសារទាំងពីរជួបជុំគ្នានៅភោជនីដ្ឋានធំលំដាប់មួយនៃទីក្រុងសេអ៊ួល បើនិយាយពីហ្វាន់យូវិញញញិមបិទមាត់មិនជិតទេខុសប្លែកពីថេយ៉ុងដែលមានមុខរាបស្មើមិនប្ដូរ។
«កូនថេយ៍កើតអីមែនទេកូន?»ដោយនិយាយរាក់ទាក់គ្នាយូរហើយប៉ុន្តែឃើញថាថេយ៉ុងអង្គុយស្ងៀមមិននិយាយអ្វីទឹកមុខរាបស្មើទើបធ្វើអោយអ្នកស្រីចនចាប់ផ្ដើមបារម្ភពីអនាគតកូនប្រសារ។
«ខ្ញុំមិនអីទេអុំស្រី»ថេយ៉ុងញញិមដាក់គាត់បន្តឹចប៉ុន្តែក្រោយមកនៅតែរក្សារភាពស្ងប់ស្ងាត់ អ្នកណានិយាយអ្វីអឿអើអ្វីក៏គេមិនមាត់តបព្រោះគេគ្មានសិទ្ធជ្រើសរើសស្រាប់ទៅហើយ។
អ្នកស្រីចនគាត់តែងតែតាមមើលថេយ៉ុងជានិច្ចក្មេងម្នាក់នេះពិតជាស្រស់ស្អាតខ្លាំងណាស់គាត់មើលដឹងពីអត្តចរិករបស់គេ គេស្ងៀមស្ងាត់បែបនេះមកពីរឿងអ្វីមួយមិនខានពេលគាត់សួរនាំគេឆ្លើយថាមិនអីគ្រប់ពេល គេមិននិយាយច្រើនដូចជាហ្វាន់យូឡើយប្រៀបដូចជាមិនពេញចិត្តពីរឿងរៀបការនេះយ៉ាងអញ្ចឹងប៉ុន្តែហ្វាន់យូប្រាប់គាត់ថាពួកគេស្រលាញ់គ្នា ដូច្នេះប្រហែលមានរឿងផ្សេងពីនេះហើយ។
«ប៉ាអាចនិយាយជាមួយកូនបន្តឹចបានទេថេយ៉ុង?»នៅពេលដែលគ្រប់គ្នារៀបនិងលាគ្នាលោកចនក៏ស្នើសុំទៅកាន់ថេយ៉ុងចង់និយាយរឿងមួយចំនួនជាមួយនិងថេយ៉ុងអោយដាច់ស្រេច។
«បាទ»ថេយ៉ុងយល់ព្រមសំណើរស្នើរសុំរបស់គាត់មុននិងដើទៅកន្លែងស្ងប់ស្ងាត់មានភាពផ្ទាល់ខ្លួនដែលអាចនិយាយគ្នាបាន។
«កូនបាននិយាយពីរឿងទាំងនេះជាមួយជុងហ្គុកហើយរឺនៅ?»នេះហើយជារឿងដែលគាត់ចង់និយាយ ពិធីរៀបការឈឹតចូលមកដល់ហើយភ្ញៀវក៏ចាប់ផ្ដើមហៅបណ្ដើរៗហើតដែរប៉ុន្តែគាត់ចេះតែភ្លេចសួរពីរឿងនេះ ចំពោះជុងហ្គុកគេមិនដឹងពីរឿងនេះក៏គ្មានអ្វីចម្លែកព្រោះគេមិនដែលខ្វល់ខ្វាយពីអ្នកណាស្រាប់ហើយចូលមកវិមានគ្រាន់តែគេងព្រឹកឡើងក៏ទៅរៀនថ្ងៃខ្លះក៏ទៅគេងនៅCondoរបស់គេ។
«លោកអុំដឹងពីរឿងនេះដែរមែនទេ?ហេតុអីលោកអុំ...»មុនដំបូងគេគិតថាលោកចនមិនដឹងពីរឿងគេនិងជុងហ្គុកទេប៉ុន្តែខុសស្រឡះពីអ្វីដែលគេគិតគាត់បានដឹងគ្រប់យ៉ាង ហេតុអ្វីគាត់ធ្វើបែបនេះ?ដឹងហើយហេតុអ្វីមិនបញ្ឈប់?
«ប៉ាដឹងថាកូនចង់សួរពីអ្វី កូនដឹងចម្លើយហើយត្រូវទេ?ប៉ាមិនចង់ជំទាស់ចិត្តហ្វាន់យូនោះទេម៉្យាងកូនក៏ឃើញថាគេស្រលាញ់កូនខ្លាំង»លោកចននិយាយកាត់មុខថេយ៉ុង មិនចាំបាច់និយាយអ្វីទាំងអស់គាត់ដឹងថាថេយ៉ុងចង់សួរពីអ្វី គាត់មិនចង់អោយហ្វាន់យូខូចចិត្តទេម៉្យាងហ្វាន់យូស្រលាញ់ថេយ៉ុងខ្លាំងណាស់គាត់រីករាយនិងផ្ដល់អ្វីដែលកូនត្រូវការ ម៉្យាងគាត់ក៏ចូលចិត្តថេយ៉ុងពេញចិត្តនិងអោយគេចូលមកក្នុងគ្រួសារ។
«ខ្ញុំមិនទាន់ប្រាប់ជុងទេ ខ្ញុំ..ខ្ញុំមិនចង់ឃ្លាតពីជុងទេ»ថេយ៉ុងអោនមុខចុះសម្រក់ទឹកភ្នែក គេពិតជាគ្មានភាពក្លាហាននិយាយពាក្យនេះទៅកាន់ជុងហ្គុកនោះទេអោយតែនិកដល់រឿងនេះទឹកភ្នែកចេះតែសម្រុកដណ្ដើមគ្នាហូ គេគ្មានភាពក្លាហានហាមាត់សុំបែកមនុស្សដែលខ្លួនឯងស្រលាញ់ទេ។
«ខ្លួនកូនមានតែមួយទេថេយ៉ុង ប៉ាក៏មិនទុកពេលអោយកូនច្រើនដែរថ្ងៃស្អែកនេះត្រូវដោះស្រាយអោយបានច្បាស់លាស់ជាមួយជុងហ្គុក»មិនមែនគាត់មិនគិតពីជុងហ្គុកសោះនោះទេប៉ុន្តែថេយ៉ុងមានតែមួយសម្រាប់មនុស្សតែម្នាក់ដូច្នេះគាត់ត្រូវចាត់ចែងគ្រប់យ៉ាងហើយ ហ្វាន់យូគេស្រលាញ់ថេយ៉ុងដូចគ្នាគាត់មិនអាចអោយហ្វាន់យូឈឺចាប់នោះទេ។
«សូមេត្តាបានទេលោកអុំ ខ្ញុំនិងជុងស្រលាញ់គ្នាខ្លាំងណាស់សុំកុំបំបែកពួកខ្ញុំអី..ហុិកៗ»នាយតូចងើបមុខមើលទៅរាងចំណាស់សង្ឈឹមថាគាត់អាណិតមេត្តាដល់គេនិងជុងហ្គុក។
«ត្រៀមខ្លួនចូលរោងការជាមួយហ្វាន់យូទៅថេយ៉ុង ប៉ាទៅមុនហើយ..»ថាហើយគាត់ក៏ដើចេញទៅមុនគាត់សម្រេចចិត្តហើយមិនប្ដូរនោះទេ។
«ហុិកៗ...»ថេយ៉ុងបន្ទន់ជង្គង់ចុះបង្ហើរសម្លេងយំទៅតាមខ្យល់ តើគេគូរធ្វើបែបណាទៅ?គេមិនដឹងថាគូរនិយាយជាមួយជុងហ្គុកដោយរបៀបណានោះទេ ហេតុអ្វីពួកគាត់មិនមេត្តាដល់ពួកគេខ្លះផង?
ថ្ងៃថ្មីគ្រប់យ៉ាងក៏ថ្មីប៉ុន្តែសម្រាប់ថេយ៉ុងគ្មានអ្វីដែលថ្មីឡើយ ថ្ងៃនេះជាថ្ងៃសម្រាកទើបជុងហ្គុកបបួលថេយ៉ុងអោយចេញមកដើលេងជាមួយគ្នាដូចរាល់ដង។សម្រាប់ពួកគេមិនសូវជាមានពេលនៅជាមួយគ្នាទេមានតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះដែលពួកគេបានក្បែរគ្នាបានយូរ។
«និកអូនណាស់»ជុងហ្គុកចេញពីឡានចូលទៅអោបថេយ៉ុងទាំងនិករលិក។
«អូនក៏និកបងដូចគ្នា»ថេយ៉ុងអោបតបទៅកាន់ជុងហ្គុកវិញដោយស្នាមញញិម កុំថាតែជុងហ្គុកគេក៏និកជុងហ្គុកខ្លាំងដូចគ្នា។
«ជុបៗ...»ជុងហ្គុកលែងចេញពីការអោបមុននិងលើកដៃក្រសោបថ្ពាលនាយតូចថ្នមៗទម្លាក់បបូរមាត់លើបបូរមាត់ថេយ៉ុង ខំតែគិតថានៅតាមផ្លូវទេមិនអញ្ចឹងគេលេបថេយ៉ុងចូលទៅខាងក្នុងពោះជាមិនខាន។
«បងថានាំអូនទៅដើលេងនោះអី»ថេយ៉ុងងើបមើលមុខជុងហ្គុកទាំងធ្វើមុខគូរអោយស្រលាញ់និងងើបទៅថើបចង្ការរបស់ជុងហ្គុកបន្តឹច មុននេះពេលមកដល់ជុងហ្គុកប្រាប់ថាចង់នាំគេទៅកន្លែងមួយតែមិនប្រាប់សោះថានាំទៅណា។
«ត្រូវហើយ អូននិងភ្ញាក់ផ្អើលជាមិនខាន»ជុងហ្គុកញញិមឡើងមុននិងបើកទ្វាឡានអោយថេយ៉ុង នាយតូចមិនចាំយូរក៏ព្រមចូលទៅខាងក្នុង ជុងហ្គុកដើវាងមកកន្លែងបញ្ជាចង្កូតឡាននិងចូលទៅខាងក្នុងបើកឡានចេញទៅបាត់។ នៅពេលបានក្បែរថេយ៉ុងគេក៏អាចញញិមបានអាចសប្បាយអាចរីករាយបានដូចមនុស្សទូទៅមិនប្រៀបដូចជាមនុស្សរុក្ខជាតិសម្រាប់គ្រប់គ្នាព្រោះអ្វីដឹងទេ?ព្រោះតែក្ដីស្រលាញ់តែមួយមុខគត់ គេស្រលាញ់ថេយ៉ុងណាស់ចំណែកថេយ៉ុងក៏ដូចគ្នាគេស្រលាញ់ជុងហ្គុកណាស់មិនមែនគេធ្វើភ្លេចរឿងទាំងនោះទេប៉ុន្តែគេចង់ចំណាយពេលវេលាជាមួយមនុស្សដែលគេស្រលាញ់អោយបានច្រើនមុននិងលែងមានឪកាសហើយក៏ទទូលថាគេសប្បាយចិត្តណាស់ ទោះពិបាកចិត្តយ៉ាងណាអោយតែបានក្បែរជុងហ្គុកគេអាចរីករាយហើយគេអាចបង្ហាញស្នាមញញិមចេញពីចិត្តនិងក្ដីសុខពិតប្រាកដ តើពេលវេលាល្អៗបែបនេះមានយូរប៉ុណ្ណាទៀត?
«ហ៊ើសស...»ហ្វាន់យូវាយចង្កូតឡានមួយទំហិងទាំងកំហឹងនៅពេលដែលឃើញសកម្មភាពមុននេះរបស់គូរដណ្ដឹងខ្លួននិងប្អូនប្រុសរបស់ខ្លួន គ្រប់រូបភាពផ្អែមល្ហែមរបស់គេប្រៀបដូចជាភ្លើងដុតកម្លោចបេះដូងរបស់គេអោយឆាបឆេះ។
«ទុកថានេះជាលើកចុងក្រោយទៅចុះ»ហ្វាន់យូក្ដាប់ចង្កូតឡានយ៉ាងណែន ទុកថានេះជាលើកចុងក្រោយទៅចុះដែលគេបានឃើញរូបភាពទាំងអស់នេះ ដឹងទេថាមុននេះគេស្ទើរតែទ្រាំមិនបានតែព្យាយាមរម្ងាប់ចិត្តមិនចង់អោយថេយ៉ុងកាន់តែស្អប់ខ្លួន។ គ្រប់គ្នាថាគេយល់តែពីខ្លួនឯងចុះមានអ្នកណាយល់ពីគេខ្លះ?គេស្រលាញ់ថេយ៉ុងណាស់គេធ្វើបែបនេះព្រោះតែចង់ក្បែរមនុស្សដែលគេស្រលាញ់គ្រប់គ្នាបែជាថាគេអាត្មានិយម ចុះថេយ៉ុងវិញនោះ?ខ្លួនជិតចូលរោងការហើយហេតុអ្វីមិនព្រមឈប់ហេតុអ្វីមិនព្រមបែកពីសង្សារ គិតថាធ្វើបែបនេះដល់ពេលណា?គិតថាគេគ្មានចិត្តគ្មានបេះដូងមិនចេះឈឺចាប់មែនទេ?ពួកគេឈឹតរៀបការទៅហើយថេយ៉ុងនៅតែនិយាយក្ដែងៗថាស្រលាញ់ជុងហ្គុក ហេតុអ្វីទៅគេមិនល្អត្រង់ណាទើបថេយ៉ុងមិនអាចស្រលាញ់គេ? គេមិនដឹងនោះទេថាបើរៀបការហើយនិងក្លាយជាបែបណាប៉ុន្តែគេនិងព្យាយាមអោយថេយ៉ុងមើលឃើញគេខ្លះ តើថេយ៉ុងអាចបំភ្លេចជុងហ្គុកទេ?
«យើងមិនអាចទុកឯងអោយនៅក្បែរថេយ៍នោះទេ»ត្រូវហើយទោះបីគេនិងថេយ៉ុងរៀបការប៉ុន្តែរៀបការរួចថេយ៉ុងត្រូវទៅរស់នៅវិមានត្រកូលចន ដូច្នេះពួកគេកាន់តែនៅជិតគ្នាលើសដើម មិនបានទេគេមិនព្រមជុងហ្គុកមិនអាចនៅទីនេះទេគេនិងនិយាយរឿងនេះជាមួយនិងប៉ារបស់គេជាដាច់ខាត។សូមរងចាំភាគបន្ត...💜🙏🏻

YOU ARE READING
??????????????????????????
Romance????????????????????????????????????????... ??????????????????????????????????????????????? ?????????????????????????????????????????????????????????????????????????????????????????... ?...??????????????????????????????????????????????????...