រឿង មនុស្សដំបូងរឺជនទីបី
ភាគទី5ថេយ៉ុងសង្ងំអោបយំម៉ាក់របស់ខ្លួនមិនព្រមឈប់ចង់ប្រាប់ពួកគាត់ថាគេពិតជាពិបាកទទូលយករឿងនេះខ្លាំងណាស់ កន្លងមកគេតែងតែស្រម៉ៃថាថ្ងៃណាមួយគេអាចរៀបការសាងគ្រួសារតូចមួយជាមួយនិងជុងហ្គុកមនុស្សប្រុសដែលគេស្រលាញ់ប៉ុន្តែពេលនេះគ្រប់យ៉ាងបានរលាយអស់ទៅហើយ។
«ថេយ៍..កូនថេយ៍»ប្រហែលជា30នាទីក្រោយថេយ៉ុងសន្លប់បាត់មាត់ឈិងក្នុងរង្វង់ដៃរបស់អ្នកស្រីគីម គេគិតតែពីយំរៀបរាប់ចំណែកឯគាត់បានត្រឹមតែខាំមាត់មិនអាចនិយាយអ្វីបាន។
«គិតយ៉ាងម៉េចទៅអូន»លោកគីមបារម្ភពីកូនមិនតឹចនោះទេពេលដែលគេយំដង្ហក់ដល់សន្លប់ស្ដូកស្ដឹងបែបនេះ តើគូរយកទៅមន្ទីពេទ្យដែរទេ?
«យក..យកកូនទៅពេទ្យទៅបង»អ្នកស្រីគីមចាប់ផ្ដើមឆ្លេឆ្លាគាត់ដឹងថាថេយ៉ុងយំខ្លាំងទើបសន្លប់បែបនេះប៉ុន្តែគាត់មិនទុកចិត្តនោះទេម៉្យាងមួយរយៈនេះលឺកូនប្រាប់ថាឈឺក្បាលវិលមុខរហូតគាត់ខ្លាចថាកូនកើតអ្វីធ្ងន់ធ្ងរ។
មិនចាំយូរពួកគាត់បាននាំថេយ៉ុងមកកាន់មន្ទីពេទ្យយ៉ាងលឿនតាមដែលអាចធ្វើបាន កាន់តែភ័យពេលដែលឃើញកូនមានមុខមាត់ស្លេកស្លាំងដូចមនុស្សគ្មានឈាម។
«លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចទៅហើយ?»អ្នកស្រីគីមប្រញ៉ាប់ចូលទៅសួរលោកគ្រូពេទ្យនៅពេលដែលឃើញគាត់ចេញពីបន្ទប់ព្យាបាលដោយការបារម្ភ។
«អ្នកជំងឺមិនមានបញ្ហាអ្វីខ្លាំងទេនេះដោយសារតែអ្នកជំងឺប៉ះពាល់ដល់ផ្លូវចិត្តខ្លាំង សូមលោកស្រីមើលថែអ្នកជម្ងឺអោយបានល្អផងកុំអោយគេប៉ះពាល់ផ្លូវចិត្តខ្លាំងវាអាចផ្ដល់ផលប៉ះពាល់ដល់កូនក្នុងផ្ទៃបាន»លោកគ្រូពេទ្យចាប់ផ្ដើមរៀបរាប់តាមអ្វីដែលគាត់បានដឹង មុនដំបូងគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់មិនគិតថានិងជួបផ្ទាល់បែបនេះទេ គាត់ពិនិត្យជាច្រើនដងច្រើនសារប៉ុន្តែលិទ្ធផលនៅតែដដែលក្មេងប្រុសម្នាក់នេះពិតជាអាចពពោះបានពិតមែន។
«ថា..ថាម៉េចកូនរបស់ខ្ញុំមានកូនអញ្ចឹងមែនទេលោកគ្រូពេទ្យ?»លោកគីមនិងអ្នកស្រីគីមលាន់មាត់ឡើងដំណាល់គ្នាទាំងភ្ញាក់ផ្អើល កូន?ថេយ៉ុងកំពុងតែមានកូនមែនទេ?
«បាទ...សូមអបអរផងកូនអ្នកស្រីមានផ្ទៃពោះពីរសប្ដាហ៍ហើយ»លោកគ្រូពេទ្យតបទាំងញញិមក៏មិនភ្លេចពោលពាក្យអបអរផងដែរមើលទៅពួកគាត់ភ្ញាក់ផ្អើលនិងដំណឹងនេះដូច្នេះគាត់អាចសន្និដ្ឋានបានថាពួកគាត់ទើបតែដឹងរឿងនេះទេ។
«អគុណលោកគ្រូពេទ្យ»លោកគីម ក្រោយពេលនិយាយជាមួយលោកគ្រូពេទ្យហើយពួកគាត់ក៏សុំខ្លួនចូលទៅមើលកូននៅខាងក្នុង មិនប្រាប់ពួកគាត់ក៏ពួកគាត់អាចដឹងថាថេយ៉ុងមានកូនជាមួយអ្នកណាដែរ។
«ធ្វើយ៉ាងម៉េចទៅបង?»អ្នកស្រីគីមមើលទៅមុខរបស់លោកគីមស្ថានភាពកាន់តែតានតឹងលើសដើម ថេយ៉ុងកំពុងតែមានផ្ទៃពោះគាត់ក៏មិនបានខឹងនិងកូនដែរព្រោះគាត់ដឹងថាជុងហ្គុកនិងថេយ៉ុងស្រលាញ់គ្នាខ្លាំង ពួកគេស្រលាញ់គ្នាបែបច្បាស់លាស់និងមានគម្រោងសាងគ្រួសារជាមួយគ្នា។
«យើងនិយាយទៅខាងនោះសឹនល្អទេអូនក្រែងគេប្ដូរចិត្ត បងអាណិតកូនណាស់»លោកគីម គាត់ចង់និយាយរឿងនេះទៅខាងហ្វាន់យូម្ដងទៀតសង្ឈឹមថាគេយោគយល់យ៉ាងណាក៏គិតដល់កូននៅផ្ទៃថេយ៉ុងជាមួយជុងហ្គុកជាប្អូនប្រុសរបស់គេដែរ។
«មែនហើយបង»គាត់ញញិមឡើងបន្តឹចសង្ឈឹមថាគាត់អាចរើផ្លូវនេះអោយកូនបានទៅចុះ។
ពេលនិយាយគ្នាហើយគាត់ចាប់ផ្ដើមទាក់ទងទៅរកហ្វាន់យូ ក្រោយពេលដែលគេដឹងពីរឿងនេះហើយគេប្រែជាស្ងប់ស្ងាត់និងមកមន្ទីពេទ្យនិយាយពីរឿងនេះដោយផ្ទាល់តែម្ដង។
«យ៉ាងណាក៏ខ្ញុំមិនព្រមថេយ៉ុងត្រូវរៀបការជាមួយខ្ញុំជាដាច់ខាត»ហ្វាន់យូប្រកែកយ៉ាងដាច់ខាត គេមិនព្រមទេគេមិនព្រមលុបចោលមង្គល់ការជាដាច់ខាតថេយ៉ុងត្រូវរៀបការជាមួយគេ។
«ប៉ុន្តែក្មួយដឹងហើយមែនទេថាថេយ៉ុងកំពុងមាន..»
«មានតើយ៉ាងម៉េច?ខ្ញុំមិនខ្វល់»ហ្វាន់យូនិយាយកាត់សម្ដីអ្នកស្រីគីម មិនមែនគេមិនដឹងនោះទេពេលគាត់ប្រាប់រឿងនេះដំបូងគេខឹងខ្លាំងណាស់ក៏មិនគិតថាថេយ៉ុងនិងជុងហ្គុកធ្វើរឿងផ្ដេសផ្ដាសបែបនេះដល់មានកូនដែរប៉ុន្តែសម្រាប់រឿងមង្គលការនៅតែបន្ត បើរៀបការរួចកូនរបស់ថេយ៉ុងក៏ដូចជាកូនគេដែរចង់ជាឈាមរបស់ជុងហ្គុកក៏គេមិនខ្វល់។
«ក្មួយមិនអាណិតដល់ថេយ៍និងជុងទេមែនទេ?»អ្នកស្រីគីម ពេលខ្លះគាត់ពិតជាឆ្ងល់ណាស់ថាចិត្តរបស់ហ្វាន់យូសាងមកពីអ្វី?ដណ្ដើមបានសូម្បីតែសង្សាររបស់ប្អូន ដឹងហើយលឺហើយថាគេមានកូនជាមួយគ្នាតែនៅតែបង្ខំ។
«ចុះមានអ្នកណាអាណិតខ្ញុំទេ?»ហ្វាន់យូសួរបកទៅវិញ គ្រប់គ្នាអាណិតដល់ជុងហ្គុកនិងថេយ៉ុងចុះគេវិញនោះ?គេលួចស្រលាញ់ថេយ៉ុងមកយូរឆ្នាំហើយប៉ុន្តែថេយ៉ុងមិនដែលខ្វល់ពីគេសោះថេយ៉ុងខ្វល់តែជាមួយនិងជុងហ្គុក ដឹងទេថាគេឈឺខ្លាំងប៉ុណ្ណានៅពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់ស្និទ្ធស្នាលនិងអ្នកផ្សេងដែលមិនមែនជាខ្លួន?ដឹងទេគេឈឺ គេក៏ចេះឈឺចាប់ដែរម្ដងនេះឥកាសគេបានមកដល់ហើយគេគ្មានថ្ងៃព្រលែងថេយ៉ុងឡើយ។
«លោកអាត្មានិយមខ្លាំងណាស់»ម្ដងនេះអ្នកដែលតបជាមួយហ្វាន់យូមិនមែនជាលោកគីមនិងអ្នកស្រីគីមទេប៉ុន្តែជាថេយ៉ុងដែលទើបនិងដឹងខ្លួនហើយលឺពាក្យសម្ដីដែលម៉ាក់គេសួរទៅកាន់ហ្វាន់យូមុននេះចំណែករឿងកូនគេមិនទាន់ដឹងនៅឡើយទេ។
«ថេយ៉ុង...»ហ្វាន់យូ
«លោកគិតថាធ្វើបែបនេះហើយខ្ញុំស្រលាញ់លោកមែនទេ?លោកធ្វើធ្វើបែបនេះធ្វើអោយខ្ញុំកាន់តែស្អប់លោកទៅវិញទេចន ហ្វាន់យូ»ថេយ៉ុងប្រមូលកម្លាំងដែលមានស្រែកដាក់ហ្វាន់យូទាំងទឹកភ្នែកហូរស្រក់មកជាថ្មី គិតមែនទេថាធ្វើបែបនេះហើយគេនិងស្រលាញ់?ធ្វើបែបនេះធ្វើអោយគេកាន់តែស្អប់នាយទៅវិញទេ។
«បងមិនខ្វល់ថាថេយ៍គិតអ្វីទេ សប្ដាហ៍ក្រោយត្រៀមខ្លួនចូលមង្គលការទៅ..បងទៅសឹនហើយ»ថាហើយហ្វាន់យូក៏ដើចេញទៅសម្រាប់គ្រប់គ្នាគេអាចប្រើសម្ដីធំតូចប៉ុន្តែសម្រាប់ថេយ៉ុងទោះបីនាយតូចស្រែកដាក់ក៏គេនៅប្រែពាក្យសម្ដីទន់ភ្លន់ទៅវិញដែរ គេចង់នៅសួរនាំថេយ៉ុងខ្លះដែរតែមើលទៅថេយ៉ុងដូចជាស្អប់គេខ្លាំងណាស់និយាយអ្វីក៏មិនកើតដែរទើបសុំចេញទៅមុនបែបនេះ ចំណែកមង្គលការគេបាននិយាយជាមួយប៉ាម៉ាក់ហើយនិងចាប់ផ្ដើមឡើងនៅដើមសប្ដាហ៍ក្រោយនេះហើយ។
«ម៉ាក់...ហុិកៗ»ដោយសារតែខឹងខ្លាំងពេកទើបថេយ៉ុងយំដង្ហក់សារជាថ្មី ពីមុនគេមិនចូលចិត្តហ្វាន់យូព្រោះហ្វាន់យូតែងតែធ្វើបាបជុងហ្គុកប៉ុន្តែពេលនេះគេទាំងខឹងទាំងស្អប់។
«ចិត្តត្រជាក់ណាកូនកុំយំខ្លាំងពេកប្រយ័ត្នប៉ះពាល់ដល់ចៅរបស់ម៉ាក់»អ្នកស្រីគីមចូលទៅអោបលួងលោមកូនដែលស្រែកយំដង្ហក់ខ្យល់បើបែបនេះខ្លាចតែថេយ៉ុងសន្លប់ទៀតទេ។
«ម៉ាក់..ម៉ាក់ថាម៉េចមុននេះ?»ថេយ៉ុងរាងអាក់សម្លេងបន្តឹចពេលដែលលឺសម្ដីម៉ាក់របស់ខ្លួន តើគេស្ដាប់ច្រឡំមែនទេ?
«ថេយ៍ត្រូវស្ដាប់ម៉ាក់ណាកូន..ពេលនេះកូនមិនមែនខ្លួនមួយទៀតទេប៉ុន្តែកូនកំពុងតែមានផ្ទៃពោះ ចៅរបស់ម៉ាក់នៅក្នុងនេះបានពីរសប្ដាហួហើយ»អ្នកស្រីគីមពន្យល់ប្រាប់នាយតូចមួយៗមុននិងលើកដៃទៅអង្អែលពោះគេថ្នមៗ។
«កូន...កូនខ្ញុំនិងជុង»ថេយ៉ុងលើកដៃអង្អែលលើពោះរាបស្មើរបស់ខ្លួនទឹកភ្នែកផ្ដើមស្រក់ចុះមកជាថ្មីប៉ុន្តែវាជាទឹកភ្នែកនៃការរំភើប គេកំពុងតែមានកូនជាមួយជុងហ្គុកហើយនៅក្នុងនេះមានដំណក់ឈាមរបស់ជុងហ្គុក។
«មែនហើយកូន ដូច្នេះកូនត្រូវចេះមើលថែខ្លួនចៅរបស់ម៉ាក់ពិងលើកូនហើយ»អ្នកស្រីគីមលើកដៃអង្អែលសក់កូនថ្នមៗដោយការលួងលោម សង្ឈឹមថាថេយ៉ុងដឹងរឿងនេះហើយគេចេះមើលថែខ្លួន។
«បើជុងដឹងថាកូនមកនៅជាមួយពួកយើងជុងនិងសប្បាយចិត្តខ្លាំងមិនខាន»ថេយ៉ុងលើកដៃជួតទឹកភ្នែកប៉ុន្តែជួតវាមិនចេះអស់តតែសោះទើបបណ្ដោយវាអោយស្រក់ហូរតាមចិត្ត ត្រូវហើយបើជុងហ្គុកដឹងជុងហ្គុកនិងសប្បាយចិត្តខ្លាំង។
«ប៉ុន្តែសប្ដាហ៍ក្រោយកូនត្រូវរៀបការហើយថេយ៍»អ្នកស្រីគីម រឿងកូនជាដំណឹងល្អប៉ុន្តែនៅមានរឿងមិនល្អដែលត្រូវដោះស្រាយ។
«ខ្ញុំ..ខ្ញុំដឹងហើយម៉ាក់»នាយតូចអោនមុខចុះសម្រក់ទឹកភ្នែក កូនជាកាដូរធំបំផុតសម្រាប់គេនិងជុងហ្គុកកូនមករកពួកគេស្របពេលដែលពួកគេដល់ផ្លូវបំបែក និកដល់ត្រឹមនេះធ្វើអោយគេកាន់តែឈឺ តើគូរនិយាយជាមួយជុងហ្គុកដោយរបៀបណា?នៅមានរឿងកូនថែមទៀត។«ម៉ាក់ដឹងណាថាកូនឈឺចាប់ប៉ុន្តែកូនម៉ាក់រិងមុាំណាស់កូនត្រូវបន្តដំណើរទៅមុខ ម៉ាក់ជឿថាកូននិងអាចឆ្លងកាត់គ្រប់យ៉ាងបាន»អ្នកស្រីគីមចូលទៅអោបកូនម្ដងទៀតគាត់ជឿថាថេយ៉ុងរឹងមុាំអាចឆ្លងកាត់រឿងទាំងនេះបាន បើគាត់ជាថេយ៉ុងគាត់ក៏ឈឺចាប់ប៉ុន្តែគ្រប់យ៉ាងមិនអាចបកក្រោយទេត្រូវតែដើទៅមុខ ចំពោះជុងហ្គុកគាត់មិនដឹងទេថាជុងហ្គុកអាចទទូលយកបានរឺអត់ព្រោះគាត់ដឹងថាជុងហ្គុកស្រលាញ់ថេយ៉ុងខ្លាំងណាស់ប៉ុន្តែត្រូវទទូលស្គាល់ថាពួកគេដល់ផ្លូវទាល់ហើយប៉ុន្តែបើពួកគេជាគូរគាត់ជឿថាថ្ងៃណាមួយពួកគេនិងអាចកាន់ដៃគ្នាដើរួមផ្លូវតែមួយសារជាថ្មី។
សូមរងចាំភាគបន្ត...💜🙏🏻

YOU ARE READING
??????????????????????????
Romance????????????????????????????????????????... ??????????????????????????????????????????????? ?????????????????????????????????????????????????????????????????????????????????????????... ?...??????????????????????????????????????????????????...