抖阴社区

?????10;?????????????????????

2.3K 112 6
                                    

រឿង មនុស្សដំបូងរឺជនទីបី
ភាគទី10


ត្របកភ្នែកក្រាសបើកឡើងម្ដងទៀតទទូលយកថ្ងៃថ្មីនៅទឹកដីថ្មី ជុងហ្គុកលើកដៃញីក្បាលតឹចៗទាំងឈឺក្បាល តើគេនៅទីណា?
«ដឹងខ្លួនហើយមែនទេជុងហ្គុក?»ពេលនោះក៏មានអ្នកបើកទ្វាចូលមកនិងដើចូលមកសួរនាំជុងហ្គុក ម្នាក់នេះគឺមីន យ៉ុនហ្គីជាកូនប្រុសពៅក្នុងត្រកូលមីន បងស្រីរបស់គេគឺម៉ាក់របស់ជុងហ្គុកនេះឯង។ យ៉ុនហ្គីមានអាយុ35ឆ្នាំហើយហើយក៏មានប្រពន្ធរួចហើយដែរ មុនដំបូងគ្រួសារជំទាស់ព្រោះគេយកក្មេងប្រុសមកពីណាប្រាប់ថាជាប្រពន្ធតែដោយសារតែមើលទៅពួកគេស្រលាញ់គ្នាខ្លាំងទើបលោកម្ចាស់មីនលែងជំទាស់។
«ពូយ៉ុន?»នេះគឺយ៉ុនហ្គីដូច្នេះគេកំពុងតែស្ថឹននៅLAមែនទេ?ចុះថេយ៉ុងនិងកូននោះ?ត្រូវហើយថេយ៉ុងរៀបការហើយ។
«មែនហើយ..ឯងដឹងទេឯងសន្លប់មកពីថ្ងៃហើយ?»បើរាប់មកដល់ថ្ងៃនេះជុងហ្គុកសន្លប់មក2ថ្ងៃហើយគ្រូពេទ្យដែលលោកមីនអោយមកមើលប្រាប់ថាគេខ្សោយថែមទាំងមានជាតិថ្នាំងងុយគេងហួសកម្រឹតថែមទៀត គេដឹងច្បាស់ណាស់ថាអ្នកណាជាអ្នកបញ្ជាអោយចាក់ថ្នាំនេះចូលមកក្នុងខ្លួនក្មួយរបស់គេ។
«ពីរថ្ងៃហើយ»ជុងហ្គុកញញិមស្ងួតងាគមើលទៅក្រៅបង្អួច បើបែបនេះមានន័យថាពីរថ្ងៃហើយដែលថេយ៉ុងរៀបការពីថ្ងៃហើយដែលថេយ៉ុងក្លាយជារបស់អ្នកផ្សេង។
«ហេតុអីប៉ារបស់ឯងបញ្ជួនមកទីនេះ?»គេនៅឆ្ងល់មិនទាន់បាត់ទេ ពីមុនគេនិងលោកប៉ាចង់អោយជុងហ្គុកមកព្យាបាលណាស់ប៉ុន្តែតែងតែទទូលបានពាក្យបដិសេដដល់ពេលនេះបែជាបញ្ជួនមកភ្លាមៗថែមទាំងមកដោយជុងហ្គុកសន្លប់ស្ដូកស្ដឹងថែមទៀត ប្រាកដជាមានអ្វីមិនខាន។
«គេប្រហែលជាមិនចង់អោយខ្ញុំនៅរំខានក្ដីសុខកូនរបស់គេ»ជុងហ្គុកសើចដើមក.ទាំងទ្រូងឈឺអួល មកដល់ពេលនេះមិនដឹងថាថេយ៉ុងយ៉ាងម៉េចទៅហើយទេគេនៅតែបារម្ភពីថេយ៉ុងនិងកូន។
«ហ្វាន់យូរៀបការពូមិនបានទៅចូលរួមទេ ភ្លាមៗពេកឃ្លាការងារមិនទាន់»រឿងរៀបការនេះជារឿងមួយ មិនយល់ថាគេគិតអីស្រាប់តែមកប្រាប់ថារៀបការនៅសប្ដាហ៍ក្រោយអោយគេឃ្លាការងារយ៉ាងម៉េចតែវាគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះបើថាគេមិនចូលចិត្តហ្វាន់យូត្រូវជាង ហ្វាន់យូបែបណាមានចរិកបែបណាគេដឹងតែទាំងអស់និង។
«មែនហើយ ភ្លាមៗពេកហើយ»ទឹកភ្នែកស្រាប់តែហូរស្រក់ចុះមកដោយមិនដឹងខ្លួន វាភ្លាមៗពិតមែនក្នុងរយៈពេលយ៉ាងខ្លីគេត្រូវបាត់បង់មនុស្សជាទីស្រលាញ់ត្រូវផ្ទេរកម្មសិទ្ធអោយអ្នកដ៏ទៃ គេត្រូវបាត់បង់ទាំងប្រពន្ធហើយនិងកូនវាភ្លាមៗពេកហើយទទូលយកមិនបានទេ។
«ហេតុអីឯងយំ?»យ៉ុនហ្គីចាប់ផ្ដើមឆ្ងល់ទៀតហើយក្មួយប្រុសពៅរបស់គេមិនដែលហូទឹកភ្នែកទេ ប៉ុន្តែពេលនេះគេស្រាប់តែទឹកភ្នែក រឺគេនិយាយអ្វីខុស។
«បើពូបាត់បង់ប្រពន្ធហើយនិងកូនពូប្រាកដជាយល់ពីខ្ញុំច្បាស់»តើអ្នកណាអាចយល់ពីគេទៅ?ពេលជួបដូចគេទើបដឹងថាការបាត់បង់យ៉ាងធំធេងនេះវាពិបាកទទូលយកខ្លាំងកម្រឹតណា ឈឺចាប់ខ្លាំងកម្រឹតណា?
«ឯងចង់និយាយពីអ្វី?»បាត់បង់ប្រពន្ធបាត់បង់កូន?គេចង់និយាយពីអ្វីអោយប្រាកដ?ជុងហ្គុកនិយាយប្រៀបដូចជាគេមានប្រពន្ធមានកូនហើយយ៉ាងអញ្ចឹងទាំងដែលតាមដឹងមកក្មួយរបស់គេម្នាក់នេះអត់ដែលចេះទៅរាប់រកអ្នកណាមិនដែលចូលទៅក្បែរអ្នកណានោះទេ។
«អ្នកដែលរៀបការជាមួយវាគឺសង្សារខ្ញុំ ប៉ារបស់វាជាអ្នកជួយជ្រុំជ្រែង វាដណ្ដើមមនុស្សដែលខ្ញុំស្រលាញ់ចេញទៅវាដណ្ដើមប្រពន្ធនិងកូនរបស់ខ្ញុំទៅធ្វើជារបស់វា»គេហៅថាបងប្រុសដោយប្រើពាក្យថាវាស្ដាប់ទៅមិនល្អនោះទេ ប៉ុន្តែនៅពេលនេះពាក្យថាល្អរឺមិនល្អ សមរឺមិនសមលែងមាននៅក្នុងខួរក្បាលរបស់គេទៀតហើយអ្វីដែលគេមានគឺការចងគំនុំការស្អប់គំគួនតែប៉ុណ្ណោះ គេទ្រាំលែងបានបន្តទៀតហើយ។
«កុំទន់ជ្រាយណាជុងហ្គុក»យ៉ុនហ្គីលើកដៃមកប៉ះស្មារក្មួយ គេយល់ហើយថាជុងហ្គុកចង់និយាយអំពីអ្វីបែបនេះទេតើទើបគ្រប់យ៉ាងដូចជាកើតឡើងរហ័សតាមពិតមានរឿងបែបនេះសោះ កុំថាឡើយជុងហ្គុកសូម្បីតែគេក៏ខឹងខ្លាំងដូចគ្នាលឺហើយគេមិនខឹងតែហ្វាន់យូនោះទេខឹងដល់ទាំងលោកចនថែមទៀត ប៉ុន្តែគេមិនព្រមអោយជុងហ្គុកទន់ជ្រាយឡើយ។
«ទន់ជ្រាយមែនទេ?ខ្ញុំមិនទន់ជ្រាយនោះទេប៉ុន្តែពេលនេះខ្ញុំឈឺស្ទើរតែស្លាប់ខ្លួនទៅហើយ»ជុងហ្គុកសើចតឹចៗមកកាន់ខ្លួនឯង គេព្យាយាមហើយព្យាយាមធ្វើជាមនុស្សរិងមុាំប៉ុន្តែភ្លាមៗពេកគេទទូលយកមិនទាន់បាន ឈឺម្ដងៗស្ទើរតែស្លាប់ខ្លួនទៅហើយ។
«ឯងត្រូវព្យាបាលជម្ងឺជារើយៗរហូតដល់ជាពូនិងលោកតារបស់ឯងមិនបណ្ដោយទេ ពេលឯងលែងអីហើយឯងចង់ធ្វើអ្វីពួកយើងមិនហាមឯងឡើយ»អ្វីដែលសំខាន់នៅពេលនេះគឺត្រូវប្រើពេលព្យាបាលជម្ងឺមិនអាចទុកនៅជាប់ខ្លួនរហូតដល់ស្រោចស្រង់លែងបាននោះទេ គេបានរកដុកទ័រជំនាញមករួចរាល់ហើយនៅតែការចូលរួមសហការណ៍ពីជុងហ្គុកផ្ទាល់នោះទេ។
«ខ្ញុំយល់ព្រម»ជុងហ្គុកងគ់ក្បាលៗតឹចៗយល់ព្រមនិងអ្វីដែលយ៉ុនហ្គីបាននិយាយ ត្រូវហើយគេត្រូវតែជាត្រូវតែរិងមុាំពេលគ្រប់យ៉ាងដល់វេនគេនៅពេលណាគេនិងសងគ្រប់យ៉ាងទៅវិញ គ្រួសារចនមែនទេ?ចាំមើលចុះ...។
____
ងាគមកមើលខាងនេះវិញម្ដងពីរថ្ងៃហើយដែលថេយ៉ុងតែងតែស្ងៀមស្ងាត់ប៉ុន្តែគេមិនបានធ្វើបាបខ្លួនឯងនោះទេព្រោះគេដឹងថាបើខ្លួនគេពិបាកកូនរបស់គេប្រាកដជាត្រូវលំបាកជាមួយមិនខាន។ បើនិយាយពីរឿងហ្វាន់យូវិញម្ដងពីរថ្ងៃមកនេះគ្មានលិទ្ធផលអ្វីសោះខំនិយាយរកថេយ៉ុងក៏គេមិនតបពេលខ្លះក៏តបមួយម៉ាត់ៗកុំថាឡើយប៉ះសូម្បីមុខក៏គេមិនមើលផង ឯបន្ទប់វិញពួកគេគេងបន្ទប់តែមួយជាមួយគ្នាពិតមែនប៉ុន្តែថេយ៉ុងគេងនៅលើគ្រែចំណែកឯហ្វាន់យូគេងនៅលើសាឡុង គ្មានអ្វីប្រសើរឡើងសោះមានតែដុនដាបទៅ។
«ថេយ៍...»អ្នកស្រីចនដែលទើបតែចូលមកខាងក្នុងនោះក៏ប្រញ៉ាប់ចូលទៅអង្គុយជិតថេយ៉ុង។
«បាទ មានអ្វីមែនទេម៉ាក់?»ថេយ៉ុងរាងឆ្ងល់បន្តឹចដែរព្រោះមើលទៅគាត់ដូចជាសប្បាយចិត្តដល់ហើយ មានអ្វីពិសេសមែនទេ?
«គឺម៉ាក់សប្បាយចិត្តនិងណា»អ្នកស្រីចនញញិមបិទមាត់មិនជិត ទោះគាត់មិនប្រាប់ក៏អាចមើលដឹងថាគាត់សប្បាយចិត្តប៉ុណ្ណាដែរ។
«រឿងអ្វីទៅម៉ាក់?»ហ្វាន់យូដើចូលមកសួរនិងអង្គុយនៅលើសាឡុងមួយក្បែរអ្នកស្រីចននិងថេយ៉ុង គេតាមមើលថេយ៉ុងមកយូរហើយតែមិនហ៊ានចូលមកក្បែរប៉ុន្តែពេលដែលឃើញម៉ាក់របស់ខ្លួនមកបែបនេះទើបគេហ៊ានចូលមកដែរ ត្រូវណាស់គេខ្លាចថេយ៉ុងខឹង។
«ដំណឹងល្អណាកូន...មុននេះលោកតារបស់កូនបានទាក់ទងមកប្រាប់ម៉ាក់ថាជុងហ្គុកព្រមទទូលការព្យាបាលហើយ វាជារឿងល្អបំផុតម៉ាក់ចង់ឃើញជុងហ្គុករិងមុាំ»នេះហើយជារឿងល្អបំផុតរបស់គាត់គ្មានដំណឹងអ្វីល្អដល់ដំណឹងនេះទេ ជុងហ្គុកព្រមទទូលការព្យាបាលវាជារឿងដែលនិកស្មានមិនដល់គ្រាកន្លងជុងហ្គុកតែងតែចង់បដិសេដទោះគេមិនចូលចិត្តប៉ានិងបងប្រុសក៏គេមិនព្រមទៅណាគេនៅទីនេះ(ព្រោះអ្នកណាអ្នកអានដឹងច្បាស់)។ គាត់គឺមានឈ្មោះថាជាម្ដាយ ម្ដាយឯណាមិនស្រលាញ់កូនទោះបីជាពេលខ្លះជុងហ្គុកគេចមុខពីគាត់មិននិយាយរកគាត់ ទោះមើលទៅក្នុងគ្រួសារជុងហ្គុកឃ្លាតឆ្ងាយជាងគេប៉ុន្តែគាត់នៅតែស្រលាញ់កូនស្មើៗគ្នា គាត់មិនអាចបន្ទោសជុងហ្គុកតែម្ខាងមិនបាននោះទេព្រោះគ្រប់យ៉ាងមកពីពួកគាត់ពួកគាត់បានបណ្ដោយកូនអោយក្លាយទៅជាបែបនេះ។
«ជុងហ្គុក...»ថេយ៉ុងដែលអង្គុយចាំស្ដាប់នោះស្រាប់តែញញិមឡើងពេលដែលលឺដំណឹងនេះ ជុងហ្គុកព្រមព្យាបាលហើយពិតជាល្អខ្លាំងណាស់គេសង្ឈឹមថាជុងហ្គុកនិងត្រឡប់មករឹងមុាំ ចង់អោយជុងហ្គុកត្រឡប់មករកគេនិងកូនវិញ។
«...»មិនថាអ្នកស្រីចនរឺថេយ៉ុងសុទ្ធតែសប្បាយចិត្តនិងដំណឹងមួយនេះលើកលែងតែហ្វាន់យូដែលស្ងៀមស្ងាត់និងលួចមើលទៅមុខថេយ៉ុង ថេយ៉ុងអាចញញិមបានគ្រាន់តែដឹងដំណឹងពីជុងហ្គុកខុសពីនៅជាមួយគេស្រឡះអ្វីដែលកាន់តែធ្វើអោយគេបារម្ភនោះគឺខ្លាចថាជុងហ្គុកនិងធ្វើដូចដែលគេនិយាយព្រោះគេស្គាល់ចរិកជុងហ្គុកច្បាស់បើស្រលាញ់គឺមិនលះបង់ បើខឹងគឺគុំ របស់ដែលគេស្រលាញ់កុំប៉ញបើមិនចង់រលាក់ប៉ុន្តែដាច់ខាតគេមិនព្រមដោះលែងថេយ៉ុងឡើយ ទោះស្លាប់ក៏គេព្រម។
«ស្ដាយណាស់កូនមិនស្គាល់កូនពៅរបស់ម៉ាក់»អ្នកស្រីចនមើលទៅថេយ៉ុង សោកស្ដាតដែលជុងហ្គុកនិងថេយ៉ុងមិនធ្លាប់ស្គាល់គ្នាហើយគាត់ក៏រកឥកាសណែនាំមិនបានមិនទាន់ដឹងអ្វីផងជុងហ្គុកឡើងទៅអាមេរិកបាត់ ទាំងដែលការពិតវាខុសទាំងស្រុង គាត់គិតថាទោះពួកគេរៀននៅសាលាតែមួយប៉ុន្តែជុងហ្គុកជាមនុស្សសោះកក្រោះនិងស្ងៀមស្ងាត់ក៏មិនចេះមានមិត្តរឺនិយាយជាមួយអ្នកណាដែរមើលចុះសូម្បីតែប៉ាម៉ាក់និងបងប្រុសដែលត្រូវជាគ្រួសារគេគេមិនទាំងចង់មើលមុខផងចុះទម្រាំតែអ្នកផ្សេង។
«ពិត..ពិតមែនហើយ»ថេយ៉ុងញញិមទាំងមិនសូវសមដាក់អ្នកស្រីចន មិនស្គាល់គ្នាមែនទេ?គេនិងជុងហ្គុកស្គាល់គ្នាលើសពីស្គាល់ទៅទៀត ប៉ុន្តែបើគាត់មិនដឹងក៏ល្អកុំអោយគាត់មកពិបាកចិត្តនៅក្នុងរឿងនេះ។
«នេះហើយជុងហ្គុកជាកូនពៅរបស់ម៉ាក់ កូនថាសង្ហារដែរទេ?»អ្នកស្រីចនលើករូបថតកូនប្រុសពៅមកអោយថេយ៉ុងមើល គាត់បានអោយគេលួចថតនៅពេលដែលជុងហ្គុកអង្គុយរៀន។
«សង្ហារ...សង្ហារខ្លាំងណាស់»ថេយ៉ុងលើកដៃទៅប៉ះរូបថតដែលអ្នកស្រីចនលើកឡើងនោះទាំងខំទប់ទឹកភ្នែកមិនអោយហូរ ឃើញរូបជុងហ្គុកស្លៀកពាក់ជាសិស្សសាលានេះហើយគេកាន់តែនិក គេចាំបានថាជុងហ្គុកស្លៀកពាក់បែបនេះហើយរៀបចំខ្លួនបែបនេះហើយយកផ្កាមកជួនគេនៅថ្ងៃanniversary 2ឆ្នាំរបស់ពួកគេ កាន់តែមើលគឺកាន់តែនិក ទឹកភ្នែកដែលទប់មិនជាប់ក៏ស្រក់ចុះមកតែក៏ប្រញ៉ាប់លើកដៃជួតវិញកុំអោយអ្នកណាឃើញតែក៏មិនអាចរួចផុតពីក្រសែរភ្នែករបស់ហ្វាន់យូរដែរ ឃើញហើយរកនិយាយអ្វីមិនបានក្រៅពីលាក់ការឈឺចាប់នៅក្នុងចិត្តម្នាក់ឯងទោះបីបង្ហាញក៏ថេយ៉ុងមិនខ្វល់ពីគេដែរគេគ្មានតម្លៃអ្វីនៅក្នុងចិត្តរបស់ថេយ៉ុងដូចជាជុងហ្គុកនោះទេ ដឹងហើយថាឈឺប៉ុន្តែនៅតែបន្តព្រោះតែពាក្យថា<ស្រលាញ់>តែមួយគត់។

សូមរងចាំភាគបន្ត...💜🙏🏻

You've reached the end of published parts.

? Last updated: Mar 09 ?

Add this story to your Library to get notified about new parts!

??????????????????????????Where stories live. Discover now