抖阴社区

5( ??????????????)

Start from the beginning
                                    

ជុងហ្គុកអង្គុយចាំពីមួយនាទីទៅមួយនាទី មេឃកាន់តែយប់ទៅៗ ប៉ុន្តែមិនឃើញស្រម៉ោលអាល្អឹតមកសោះ ធ្វើអោយចិត្តរបស់គេកើនកំហឹងដែលមិនអាចប្រមានក្មេងនោះបាន បណ្ដាលអោយគេមើលងាយយ៉ាងស្រួល។
« ចង្រៃយ៎ »ជុងហ្គុកក្រោកឈរប្រទិចទាំងឆួលពេញឱរ៉ាបន្ទាប់មកគេបានដើរចេញដើម្បីទៅផ្ទះវិញ ហើយអង្គរក្សតាមពីក្រោយ។

ជីមីនវិញបានដើរមកដល់ទីប្រជុំជន ដែលមានមនុស្សម្នាជាច្រើនមកញាំអីពេលយប់ ហើយខ្លិនរស់ជាតិជាច្រើនហោះចូលច្រមុះរាងតូចបណ្ដាលអោយក្រពះនោះស្រែកឃ្លាន។រាងតូចត្រឹមអង្អែលពោះលេបទឹកមាត់មើលមុខគេ ព្រោះក្នុងខ្លួនគ្មានលុយមួយរៀល ហើយផ្ទះក៏ចូលមិនបានពិតជាសាច់កម្ម។
« ធ្វើយ៉ាងមិចទៅ..ឃ្លានផងអស់កំលាំងផង ហុឺយ..អាមនុស្សឆ្កួត...គ្រាន់តែក្មេងម្នាក់ក៏លោកចិត្តខ្មៅដាក់ដែរ ស្អប់មនុស្សដូចជាពួកលោកណាស់ ហុឹក »គេរអ៊ូជេប្រទិចជុងហ្គុកយ៉ាងកំសត់ បើសិននាយមិននៅទីនោះម្ល៉េះគេបានញាំបាយងូតទឹកឡើងដេកស្រួលបាត់ទៅហើយ។

ម៉ោង11!!

ជីមីនមិនបានទៅណាគឺអង្គុយលើបង់តាមចញ្ចើមផ្លូវ មើលទៅកំសត់ខ្លាំងណាស់សំលេងកូពោះគ្រូកៗភ្នែកស្លក់ព្រោះតែមិនហ៊ានដេក បន្ទាប់ពីអង្គុយអស់ជាច្រើនម៉ោង វាយប់ជ្រៅណាស់ទៅហើយរាងតូចសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។នៅពេលមកដល់គេសប្បាយចិត្តព្រោះគ្មាននណានៅទីនេះឡើយ ដូច្នេះរាងតូចដើរចូលទៅខាងក្នុងរួចតម្រង់ទៅបើកទូទឹកកកដើម្បីរកអ្វីមកធ្វើញាំ។
« យប់ជ្រៅហើយធ្វើអាណាងាយៗវិញ »ដោយសារតែងងុយផងរាងតូចក៏រើសយកមីមួយកញ្ចប់ ហើយកាន់កំសៀវបើកទឹកដាក់ល្មមរួចដោតវាទុកចោល គេត្រឡប់មកបើកទូយកចានហែកមីលាយគ្រឿង បន្ទាប់ពីរួចរាល់ជីមីនរត់ទៅយកកាបូបរបស់គេនៅបន្ទប់ ហ្នឹងដកទូរស័ព្ទចេញមក។
« សាកខលទៅអ្នកមីងសិន »តឺត!!
« អេ..ហេតុអីទាក់ទងមិនបាន?ឬមួយគាត់ឈប់ប្រើលេខនេះហើយ ខលទៅម្ដងទៀត »ជីមីនខលទៅបូមីជាច្រើនដងនៅតែទាក់ទងមិនបាន ហើយគេចុះមកឆុងមីបណ្ដើរខលបណ្ដើរថែមទៀត សឹងតែដប់ដងទៅហើយនៅដដែល គេក៏ឈប់ខល។
« ហុឺយ...មិចក៏អ្នកមីងធ្វើចឹងទៅកើត?ធ្វើយ៉ាងមិចទៅថ្ងៃស្អែក?ពួកគេច្បាស់ជាមិនដោះលេងខ្ញុំងាយៗឡើយ!ឈប់គិតហើយ..ចាំស្អែកចាំគិតទៀត »ដំបូងគិតចង់ពិបាកចិត្ត តែប្ដូរវិញព្រោះអីលូវឃ្លាន រឿងស្មុកស្មាញចាំដោះស្រាយស្អែកបន្ត។

?????????????????????? ???Where stories live. Discover now