ព្រឹកស្អែក!!
ជីមីនដូចសព្វដងគេក្រោកពីព្រឹករៀបចំខ្លួនទៅសាលា ហើយឡានរបស់អេលីមកទទួលល្មមបន្ទាប់មកក៏បើកចេញពីផ្ទះជីមីនបាត់។ស្របពេលឡានអេលីចេញឡានរបស់ជុងហ្គុកមកដល់ល្មមតែម្ដង សំណាងល្អអាល្អឹតចេញទាន់ពេលវេលា។រាងក្រាស់ចុះពីឡានសំដៅទៅខាងក្នុងមានអង្គរក្សអមសងខាងដដែល មកដល់ពិនិត្យគ្រប់ជ្រុងទើបដឹងថារាងតូចបានមកផ្ទះ ព្រោះមានកញ្ចប់មីក្នុងធុញសំរាម ផ្ទះសម្បែងស្អាតបាតជាងម្សិលមិញ នៅមានសំណើមទឹកពីបន្ទប់ទឹកដូចជាមានមនុស្សងូតហើយមិញនេះ។
« មកតាំងពីពេលណា? »គេរអ៊ូតិចៗរួចចេញមកខាងក្រៅ។
« តើសាលារបស់គេឯងសើបបានហើយឬនៅថារៀននៅសាលាមួយណា »« បានហើយអ្នកប្រុស នេះជាកន្លែងរបស់អាល្អឹតនោះរៀន »អង្គរក្សបានហុចទូរស័ព្ទអោយចៅហ្វាយមើលឈ្មោះសាលា។
« ហឺស..ឆាប់ទៅ »នាយមើលរួចញញឹមចុងមាត់រួចក៏ចាកចេញពីផ្ទះនេះ។
សាលារៀន!!
« ឯងមានរឿងអីឬអត់ជីមីន យើងឃើញឯងមុខស្អុយៗតាំងពីជិះឡានមកម្ល៉េះ? »អេលីចុះពីឡានភ្លាមសួរភ្លេត ព្រោះនាងសង្កេតមើលជីមីនខុសពីសព្វមួយដង ដូច្នេះដើរចូលសាលានោះនាងក៏សួរនាំមិត្តដោយក្ដីបារម្ម។
« អត់ទេ..គ្មានអ្វីទេ »
« ឯងកំពុងតែកុហកហើយ មានរឿងអីប្រាប់យើងមក ក្រែងពួកយើងជាមិត្តនឹងគ្នានោះអី »
« យើងមិនដឹងថាគួរនិយាយឬមួយក៏អត់ ព្រោះនេះជាបញ្ហាគ្រួសាររបស់យើងទេ »
« នាំគ្នានិយាយអី?ចូលរួមដែរ »កំឡុងពេលអ្នកទាំងពីឈប់នៅកណ្ដាលសាលាសួរគ្នាស្រាប់តែយូប៊ីនដើរចូលមក។
« ជីមីនមានរឿងលាក់បាំងជាមួយពួកយើង »អេលីបានប្រាប់យូប៊ីនទាំងមិនសប្បាយចិត្ត។
« ពិតមែន? »
« វាជារឿងគ្រួសារយើង ដូច្នេះយើងមិនចង់រំខានពួកឯង »
« រំខានស្អីទៅ?ក្រែងពួកយើងគឺជាមិត្តល្អនឹងគ្នានោះអី?ដូច្នេះរឿងឯងក៏ដូចជារឿងពួកយើង ឯងមានរឿងអីអាចប្រាប់ពួកយើងបាន បើពួកយើងជួយបានក៏នឹងជួយ »
« អេលីនិយាយត្រូវ បើយើងជាមិត្តនឹងគ្នាទៅហើយ មិនគួរលាក់បាំងនោះទេ មានអីអាចជួយគ្នាបាន ក៏ជួយទៅ!អឺ..ហើយអ្នកផ្ទះមានរឿងអី?ឬមួយអ្នកមីងឈឺ ឯងគ្មានលុយបង់ពេទ្យអ្ហេស? »
« ទេ...មីងយើងមិនបានឈឺ!ហុឺយ..យើងមិនដឹងនិយាយយ៉ាងមិចអោយសមទេ »
« និយាយមកឬមួយឯងមិនទុកចិត្តពួកយើង? »
« ក៏បាន!អ្នកមីងរបស់យើងជំពាក់លុយគេ ហើយគាត់បានរត់បាត់ហើយ »
« ហាស់?នេះមានរឿងដល់ថ្នាក់នេះផង? »អេលីយូប៊ីនភ្ញាក់ផ្អើលមិនចង់ជឿ ជំពាក់គេធម្នតាទេប៉ុន្តែរត់ចោលទុកអោយក្មួយនៅម្នាក់ឯងទើបជាបញ្ហា។
« អឺម..ហើយម្ចាស់បំណុលនោះក- »
« អាល្អឹត »

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?
5( ??????????????)
Start from the beginning