« មិនអីទេ កុំគិតច្រើនពេកណា ធ្វើចិត្តអោយសប្បាយៗទៅ បញ្ហាតែងតែមានដំណោះស្រាយជានិច្ច »
« ថ្ងៃស្អែកនេះឯងទៅសាលាទៅ យប់នេះទៅផ្ទះវិញយើងនឹងនិយាយជាមួយម៉ាក់ប៉ាហើយ គាត់ប្រកត់ជាជួយ »យូប៊ូនដើរមកទះស្មារជីមីនបន្ទាប់ពីនិយាយចប់។
« អឺម..ឯងគួរទៅសាលា កុំឈប់អី យើងក៏និយាយជាមួយគាត់ដែរ »
« អរគុណអ្នកទាំងពីដែលខ្វល់ខ្វាយជាមួយយើង!អរគុណហើយណា »រាងតូចតបទាំងរំជួលចិត្ត រួចដើរទៅអោបពួកគេម្ដងម្នាក់ៗ។
« បានហើយចូលផ្ទះទៅ »យូប៊ីនជាមនុស្សដែលជីមីនអោបចុងក្រោយ គេបានប្រាប់ខណៈជីមីនអោបមិនចង់លែង។
« ត្រឡប់ទៅវិញស្រួលបួលណា!បងប្រុស កុំបើកឡានលឿន តាមសម្រួលទៅបង »បន្ទាប់ពីនិយាយជាមួយមិត្តរួច ជីមីនក៏មិនភ្លេចផ្ដាំទៅពូកបើកឡានដែរ។
« ពួកឯងទៅវិញទៅ បាយៗ »រាងតូចចូលក្នុងបឹតរបងទ្វាខណៈយូប៊ីនហ្នឹងអេលីក៏ដើរចូលឡាន ហើយបើកចេញទៅក៏មិនភ្លេចរាដៃបាយៗដាក់គ្នា។ បន្ទាប់ពីពួកគេទៅផុតទើបរាងតូចដើរចូលទៅក្នុងផ្ទះ ដំណើររបស់គេពិតជានឿយហត់ខ្លាំង មិនថាផ្លូវកាយឬផ្លូវចិត្ត វាខ្សោះដំណើរគ្នា អីលូវកំពុងតែគិតទៀតថាគួរទៅសាលាតាមសំដីមិត្តឬមួយចេញទៅរកការងារធ្វើ។
ក្រាក!! ដើរគិតៗក៏មកដល់ខាងក្នុងរាងតូចចាក់សោផ្ទះបើកចូលរួចក៏បឹតទ្វាចាក់កន្លិះវិញ ទើបដើរទៅចុចកុងតាក់ភ្លើងអោយភ្លឺផ្ទះស្រាប់តែ.
« អាយ... »ជីមីនស្រែកភ្ញាក់ច្រង៉ាងដៃច្រង៉ាងជើងខណៈផ្ទះភ្លឺឃើញបុរស់មាឌធំមកពីណានៅអង្គុយលើសាឡុងសម្លក់មកគេ។
« ព្រះជួយ..ប្រលឹងបួនដប់ចូលខ្លួនវិញ »គេរឺតទ្រូងបំបាត់ភាពភ័យ បន្ទាប់មកដើរមកជិតកំលោះនោះនិយាយ៖
« មិចក៏លោកមកផ្ទះរបស់ខ្ញុំ?មកធ្វើខ្លួនដូចខ្មោច ខ្ញុំលាស់ប្រលឹងស្លាប់គិតយ៉ាងមិច? »« យើងប្រាប់ឯងហើយមិនចឹង ថាបើយើងមកមិនឃើញឯងនៅផ្ទះ ឯងមានបញ្ហា »នាយ ក្រោកវឹបតបទៅវិញផាំង តាមកាយវិការពិតជាខឹងអាល្អឹតដែលជជេស។ ជីមីនថយបន្តិចរាង ខ្លាចមាឌធំផងដែរ តែក៏លាក់ទុកវិញធ្វើរឹកធំតតាំង។

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?
9( ??????????????????? )
Start from the beginning