抖阴社区

9( ??????????????????? )

Start from the beginning
                                    

« នៅផ្ទះឬមិននៅជាប់ពាក់ព័ន្ធអីជាមួយលោក?វាជាសិទ្ធរបស់ខ្ញុំ ព្រោះខ្ញុំមិនមែនកញ្ចះលោកដាច់ថ្លៃ »

« តែឯងជាកូនបំណុលយើង »

« កូនបំណុលលោកតែខ្ញុំនៅសុីបាយផ្ទះខ្លួនឯង ចាយលុយខ្លួនឯង ដូច្នេះខ្ញុំមានសិទ្ធមិនស្ដាប់បង្គាប់លោក ហើយនេះចូលមកឆាឆៅក្នុងផ្ទះអ្នកដ៏ទៃ ខ្ញុំជាម្ចាស់ផ្ទះមានសិទ្ធប្ដឹងទៅលោកបាន ឆាប់អញ្ជើញចេញពីផ្ទះខ្ញុំពេលនេះភ្លាម »ទោះបីចិត្តមួយខ្លាចរាងក្រាស់ក៏ដោយ ប៉ុន្តែសំដីធំគឺមិនចោលដាច់ខាត គេតបផាំងៗទៅវិញថែមទាំងចង្អុលផ្លូវអោយនាយចាកចេញទៀត។
« ចេញ »

« ឯងភ្លេចឬថាផ្ទះឯងត្រូវយើងរឹបអូសហើយ ដូច្នេះអ្នកចេញគឺជាឯង »រាងក្រាស់ពិតជាគ្រឺតចរិកក្រអឺតក្រទមរបស់រាចតូច ហើយកាន់តែជាប់ចិត្តជាប់បេះដូងគេទៀតផង តាំងពីចេញទាលុយគេមក នេះកូនបំណុលទីមួយហើយដែលហ៊ានជាមួយគេ។

« មិនចេញ..លោករឹបអូសតែមាត់អត់មានក្រដាស់ស្នាមត្រឹមត្រូវ អ៊ីចឹងខ្ញុំនៅមានសិទ្ធលើផ្ទះមួយនេះ យ៉ាងណាមិនបាច់មកនិយាយច្រើនជាមួយខ្ញុំជាម្ចាស់ផ្ទះ លោកឆាប់ចេញលឿន »

«. » រាងក្រាស់ខាំមាត់ងក់ក្បាលសម្លឹងមើលអាល្អឹតដោយភាពគួរអោយខ្នាញ់ ខណៈនាយមើលបែបនេះជីមីនបែជាមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដូចភ័យៗជាមួយរិកពាព្រាននារីអ្នកកំលោះ។

« »រាងតូចលេបទឹកមាត់ប្រឹងឈរអោយនឹង កែវភ្នែកក្រលាប់ចុះក្រលាប់ឡើង ដោយធ្វើខ្លួនមិនត្រូវ គេបានដើរទៅអង្គុយសាឡុង រួចក៏ស្ដីឡើង៖
« អីលូវយើងមកនិយាយគ្នារឿងលុយអោយដាច់ស្រេច!អញ្ជើញម្ចាស់បំណុលអង្គុយចុះសិនមក កូនបំណុលមានការនិយាយជាមួយគ្នាអោយឆាប់ចប់ »

« ក្បូក្បាច់ស្អីរបស់ឯងទៀតហើយ? »

« អង្គុយសិនមក »រាងតូចគោះសាឡុងបង្ជាអោយនាយអង្គុយ កាលបើឃើញដូច្នេះរាងក្រាស់ក៏ដើរមកអង្គុយជិតរាងតូចផឹប។
« អេ..មិចក៏អង្គុយកៀកខ្ញុំ?លោកអង្គុយកន្លែងនោះ »

« ក្រែងឯងគោះអោយអង្គុយកន្លែងមិនចឹង? »រាងក្រាស់តបផ្ចាញ់ផ្ចាល មិញនេះជីមីនពិតជាគោះក្បែរខ្លួនពិតមែន ប៉ុនន្តែន័យរបស់គេគឺចង់អោយអង្គុយលើសាឡុងមិនជិតខ្លួនគេដល់ថ្នាក់នេះ។
« ចង់ទៅណា ខ្ញុំមកអង្គុយហើយតើ »រាងក្រាស់ចាប់ដៃរាងតូចអោយអង្គុយជិតគេដដែល មិញនេះប្រុងងើបទៅកន្លែងផ្សេង។

« ខ្ញុំទៅអង្គុយខាងនោះ លែងខ្ញុំ »

« អង្គុយជិតបែបនេះទើបស្រួលសុីសង »នាយនៅតែចាប់ជាប់មិនអោយក្មេងអង្គុយឃ្លាតពីគេ។
« និយាយមក »ជីមីនខាំមាត់សម្លក់នាយ ខណៈមាឌធំញញឹមបានធម្នតាអត់ខ្វល់កែវភ្នែកដែលថ្មែនោះសោះ។

« លុយមីងខ្ញុំជំពាក់លោក ហើយកាត់កងយកផ្ទះមួយនេះតើបំណុលនៅសល់ប៉ុន្មាន?ស្រួលខ្ញុំចាត់ចែងទៅតាមនឹង »រាងតូចតបទាំងទើសចិត្តខណៈកំលោះដូចជាស្អឹតពេក។

« ឯងប្រុងចាត់ចែងដូចម្ដេច? »

« អេ..លោកសាំរឿងខ្ញុំច្រើនម្ល៉េះ?លុយខ្ញុំចាត់ចែងមិចក៏បាន សំខាន់លោកយកក្រដាស់ដែលមីងខ្ចីលុយមក តើកាត់កងជាមួយផ្ទះនេះវាសល់ម៉ានអីម៉ានស្រួលខ្ញុំទៅរកលុយមកសង បើតិចខ្ញុំមិនបាច់ឈប់រៀន ខ្ញុំធ្វើការផងរកលុយផងក៏បាន បើច្រើនខ្ញុំឈប់ប្រឹងរកលុយមួយមុខយល់ដែរទេ?ថ្ងៃស្អែកនេះលោកទៅយកវាបង្ហាញអោយខ្ញុំមក នឹងបានឆាប់ចប់ »រាងតូចប្រាប់ទាំងធុញទ្រាន់ជាមួយម្ចាស់បំណុល ទាំងដែលនាយមិនយកចិត្តទុកដាក់ស្ដាប់សោះ រវល់តែមើលមាត់ក្មេងដែលហាស្ដីមួយម៉ាត់ៗ មាត់គេឡើងស្រួចដូចជាគូទទាទៅវិញ។ មកពីកំណើតឬនៅពេលដែលនិយាយម្ដងៗមាត់គឺគួរអោយស្រលាញ់ណាស់ ធ្វើអោយគេចង់តែមើល ចង់តែប៉ះដោយហាមចិត្តពុំបាន ឯនាក់និយាយមិនបានមើលនាក់ស្ដាប់ និយាយបណ្ដើរកាយវិការបណ្ដើរ ភ្នែកមើលតែខាងមុខ។
« លោកស្ដាប់ខ្ញុំនិយាយបានទេ? »ពេលនោះរាងតូចក៏ងាកមុខមក ធ្វើអោយភ្នែកប្រទាក់ជាមួយកំលោះមើលមុខគេយ៉ាងស្រទន់ទៅវិញ។

?????????????????????? ???Where stories live. Discover now