ហាងកាហ្វេ!!
« យើងគិតថាឯងមិនមកទេតើ »មិញយូពោលទៅកាន់មិត្តទាំងមុខខឹង។
« យើងរវល់សឹងស្លាប់ហើយ រកពេលបាយទឹកសឹងមិនបាន »ជុងហ្គុកតបទៅកំលោះវិញដោយធុញទ្រាន់ពាក្យរអ៊ូរទាំរបស់មិត្ត។ ត្បឹតថាពួកគេនៅទីក្រុងតែមួយ មិនសូវជាបានចួបគ្នាញឹកញ៉ាប់ឡើយ ព្រោះម្នាក់ៗសុទ្ធតែរវល់ហ្នឹងការងាររៀងខ្លួន។
« យើងលឺថាលោកពូគីណាចាប់ផ្ដើមបើកធានាគារប្រាក់កំខ្ចីឬ? »
« អឺម..ជិតរួចរាល់ហើយ ដល់ពេលនោះយើងអាចជារវល់ខ្លាំងជាងនេះផង ប៉ុន្តែក៏ងាយស្រួលដែរ »
« ព្រោះមិនចាំបាច់ទាបំណុលគេដោយប្រើហឹង្សារខុសច្បាប់ត្រូវទេ »មិញយូបន្ថែមចម្លើយ ពីព្រោះគេដឹងរឿងទាំងអស់អំពីគ្រួសារអាល់គីណា។ ប្រាក់អោយកម្ចីប្រៀបដូចខុសច្បាប់ ដោយសារតែការប្រាក់ខ្ពស់ ហើយគំរាមកូនបំណុលដ៏អាក្រក់បំផុត។
« នោះមកពីពួកគេដែលសងមិនគោរពពេលវេលា »
« ឃើញតែឯងនិយាយបែបនេះ!អឺ..និយាយចឹងកាលពីព្រឹកមិញយើងបានចួបមនុស្សត្រូវចិត្តម្នាក់ »កំឡុងនោះមិញយូបាននឹកដល់អាល្អឹតមុខខ្យូត ធ្វើអោយបេះដូងនាយលោតជាប់ចិត្តចំពោះគេ ដូច្នេះគិតចង់មកប្រាប់មិត្ត។
« នាក់ណា? »ជុងហ្គុកផ្ដើមអង្គុយមិនស្រួលបន្ទាប់ពីស្ដាប់មិត្តនិយាយ ព្រោះព្រឹកមិញឃើញមិញយូនេះហើយដឹកជីមីន ទើបគេភ័យ។
« នាក់ណាធ្វើអោយកំលោះចិត្តទឹកកកបាក់ចិត្តនោះន្ន? »នាយចោលសំនួរទាំងលើកកែវកាហ្វេមកក្រេបរស់ជាតិ ហើយមិញយូបាននិយាយ៖« មិនស្គាល់ទេ តែព្រឹកមិញយើងបានជូនគេទៅផ្ទះ » ផ្ឆែក!! ទឹកកាហ្វេទាំងអម្បាលម៉ានត្រូវខ្ចាយទៅលើមុខមិញយូទាំងអស់។ ច្បាស់ណាស់ក្នុងចិត្តជុងហ្គុក មនុស្សមិញយូជាប់ចិត្តជាប់ថ្លើមគឺជីមីន អ៊ីចឹងហើយគេភ្ញាក់ព្រូសទឹកកាហ្វេពេញទាំងមុខមិត្តតែម្ដង។
« ហុឺយ..សុំទោសៗ..យើងគ្មានចេតនាទេវើយ »ជុងហ្គុករហ័សយកក្រណាត់ជូតមុខមិត្តទាំងដឹងកំហុស។
« កើតអីរបស់ឯងចេះ ប្រលាក់យើងអស់ ហុឺយ..អាចង្រៃឯងនេះ »មិញយូងើបចេញពីការជូតរបស់មិត្ត ដោយការរអ៊ូធុញទ្រាន់។
« ចេះធ្វើដូចក្មេងទៅកើត បានហើយមិនបាច់ជូតទេយើងទៅបន្ទប់ទឹកសម្អាតចេញ »

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?
15( ??????????????? )
Start from the beginning