抖阴社区

15( ??????????????? )

Start from the beginning
                                    

« សុំទោសអា៎...»ជុងហ្គុកពោលម្ដងទៀតបន្ទាប់ពីឈរមើលមិត្តដើរចេញ។
« ក្មេងចម្កួតអើយ..មានមន្តស្នេហ៍ដល់.ក.ហើយអាល្អឹត »នាយខាំមាត់ពោលស្ងាត់ៗសង្គ្រឺតរាងតូចដែលដេកផ្ទះមិនដឹងអីនោះ។
មួយសន្ទុះទើបមិញយូចេញមកវិញ តែក៏មិនបានឃើញមិត្តនៅអង្គុយ ហើយបុគ្គលិកបានមកប្រាប់ថាគេចេញទៅបាត់ហើយ មិញយូត្រឹមតែក្រវីក្បាលហួសចិត្តជុងហ្គុក ទៅប្រាប់មួយម៉ាត់ក៏អត់ចំជាមិត្តចង្រៃពិតមែន។

យប់!!

ជីមីនអង្គុយលើសាឡុងចាំមើលផ្លូវជុងហ្គុក ព្រោះគេប្រាប់ថាមកទីនេះ រាងតូចអង្គុយប្រហែល15នាទីទើបឃើញភ្លើងឡានបើកចូលផ្ទះ។ ជីមីនក្រោកដើរចេញមកមើលរាងក្រាស់ទាំងស្នាមញញឹម ហើយក៏ឃើញរាងក្រាស់ដើរចេញពីឡានក្នុងដៃរបស់គេមានថង់ជាច្រើន ភ្លាមនោះនាយក៏និយាយ៖
« ញាំបាយរួចឬនៅ? »

« នៅទេ ខ្ញុំមិនទាន់ឃ្លាន »

« ខ្ញុំទិញរបស់ញាំមកច្រើនខ្លាំងណាស់ ចាំញាំជាមួយគ្នា »នាយពោលទាំងទៅអោបចង្កេះរាងតូចបណ្ដើរចូលក្នុងទៅកាន់ផ្ទះបាយ។

« កូនចៅលោកមិនបានមកជាមួយទេ? »

« ខ្ញុំអោយគេត្រឡប់ទៅសម្រាក ព្រោះយប់នេះខ្ញុំគេងនៅទីនេះ »នាយតបទៅវិញដោយអោយរាងតូចអង្គុយលើកៅអី ចំណែកគេដាក់អីវ៉ាន់លើតុរួចក៏ឈៀងបើកទូយកចាន។
« ខ្ញុំមិនដឹងចំណងចំណូលចិត្តឯងជាអ្វីនោះទេ ដូច្នេះខ្ញុំបានទិញវាមកច្រើនខ្លាំងណាស់ »

« ខ្ញុំមិនរើសច្រើន អោយតែឆ្ងាញ់ខ្ញុំញាំទាំងអស់!ចាំខ្ញុំជួយ »

« មិនបាច់ទេ អង្គុយស្ងៀមៗទៅ »រាងតូចបម្រុងថាងើបគូទក៏អង្គុយចុះវិញពេលលឺសំដីកំលោះ។ ជុងហ្គុកចាក់ម្ហូបចូលចានម្ដងមួយៗរហូតទាល់តែអស់ រួចគេដើរទៅលែងដៃយកស្លាបព្រាហ្នឹងចានពីមកដាក់មុខជីមីនមួយដាក់មុខខ្លួនមួយ ទើបនាយអង្គុយចុះទល់មុខរាងតូច។
« សាកញាំទៅ ហាងដែលខ្ញុំទិញសុទ្ធតែឆ្ងាញ់ៗទាំងអស់ ឯងប្រកត់ជាជាប់ចិត្ត »

« អឺម.. »ជីមីនងក់ក្បាលចាប់កាន់ស្រាបព្រាហ្នឹងសមមកចាប់មុខម្ហូបទីមួយដាក់ចូលមាត់ទំពាយឺតៗ បង្ហាញទឹកមុខដាក់រាងក្រាស់។

« យ៉ាងមិចឆ្ងាញ់ត្រូវទេ? »

« អឺម..វាជារស់ជាតិដែលខ្ញុំចូលចិត្ត »

« ចឹងខ្ញុំនឹងចងចាំ ឯងចូលចិត្តមានរស់ជាតិជូនឹងហិរ!នេះសាកភ្លក់សាច់មាន់បំពងនេះទៅ ចាំខ្ញុំបញ្ចុកហាមាត់មក »រាងតូចញញឹមយ៉ាងមានក្ដីសុខ រួចគេហាមាត់តាមសំដីនាយដើម្បីទទួលអារហារដ៏មានជាតិដែលប្រុសហុចអោយ។
« ញាំអោយច្រើនៗទៅ »

« ហុឹក..អរគុណ »រាងតូចរំភើបចិត្តចង់រលីងរលោងព្រោះបានចួបមនុស្សប្រុសដ៏សែនកក់ក្ដៅចូលក្នុងជីវិត។
« អរគុណលោកដែលល្អ នឹងស្រលាញ់ខ្ញុំ »

« ហឺស...ខ្ញុំក៏អរគុណក្មេងចម្កួតនេះដែរ ចង់ញាំមួយណាទៀត ចាំបញ្ចុកអោយ »

« ហិ..បញ្ចុកទាំងអស់មក »រាងតូចសើចលិបភ្នែកមកជាមួយដំណក់ទឹកភ្នែកមួយគ្រាប់ អាចនិយាយថាគេមានសំណាងខ្លាំងណាស់បានចួបម្ចាស់បំណុលចិត្តខ្មៅមកល្អជាមួយហើយថ្នាក់ថ្នមបែបនេះ។ សកម្មភាពពួកគេបញ្ចុកអារហារគ្នាទៅវិញទៅមក ព្រមទាំងមានសំលេងសើចដ៏មានសុភមង្គលបំផុតក្នុងជីវិតអ្នកទាំងពី។

?????????????????????? ???Where stories live. Discover now