抖阴社区

                                    

« ត្រង់នេះ!ខ្ញុំមិនយល់ពីវាទេ »

« ចាំបងបង្រៀនឯង »នាយអង្អែលក្បាលរាងតូចឆ្លើយតបដោយពាក្យស្រទន់ ហើយចាប់ផ្ដើមធ្វើការបង្រៀនអាល្អឹតយ៉ាងយកចិត្តទុកដាក់។ នាក់ទាំងពីបន្តជាមួយគ្នារហូតដល់យប់ជ្រៅ គ្រប់សកម្មភាពមិនដូចគ្រូនឹងសិស្ស មើលទៅផ្អែមល្ហែមខ្លាំងណាស់ មនុស្សមាឌធំតែងតែឆ្មក់ទៅថើបថ្ពាល់រលោងនោះមិនណាយរាល់មួយនាទីម្ដង ចំណែកមាឌតូចបានត្រឹមញញឹមហើយវាយគេដោយការអៀនប៉ុណ្ណោះ។
« ថ្ងៃស្អែកនេះដឹងតែបានពន្ទុរល្អជាមិនខានទេ »

« ហុឺយ..ងងុយដេកណាស់ »រាងតូចមិនបានស្ដាប់សំដីនាយ គេពត់ខ្លួនស្ងាបមុនទំលាក់ក្បាលលើស្មារាងក្រាស់។

« ចឹងទៅដេកទៅ ប្រុងដេកអង្គុយឬយ៉ាងមិច? »

« អង្គុយឡើងស្ពឹងខ្លួន មិនមានកំលាំងងើបទាល់តែសោះ »គេចាប់ផ្ដើមញិញក់ដាក់កំលោះ ទាំងពីមុនធ្លាប់អង្គុយមើលមេរៀនដល់ជិតភ្លឺក៏មាន ប៉ុន្តែមិនដែលរអ៊ូថាចុករោយអស់កំលាំងបន្តិច គិតទៅស្នេហាអាចធ្វើអោយមនុស្សយើងប្រែប្រួលពិតមែន។
« មើលមុខធ្វើអី អត់មានកំលាំងពិតមែន »ផឹប!! រាងក្រាស់ដេញជើងអាល្អឹតទាន់ តែមិនមាត់ដូច្នេះគេក្រោកបីរាងតូចឡើងដើរទៅពូក រួចដាក់ចុះថ្នមៗទាំងតាមទ្រោពពីលើ។
« ធ្វើអី?ខ្ញុំងងុយហើយ »ជីមីនភ័យបន្តិចខណៈប្រុសនៅលើហើយអោនមុខមកជិត គេលើដៃបឹតភ្នែកដើម្បីគេចវេស។ កាយវិការហ្នឹងម្រាមដៃដ៏ខ្យូតធ្វើអោយនាក់ខាងលើអស់សំណើច ហើយកាន់តែស្រលាញ់ពុំអាចឃាត់ដួងចិត្តបាន នាយក៏បាននិយាយ៖

« មិញយូជាមិត្តជិតដឹតរបស់ខ្ញុំ »ជីមីនដកដៃចេញពីភ្នែកភ្លាម មើលមុខនាយទាំងឆ្ងល់ហេតុអីនៅសុខៗមកប្រាប់ពីរឿងនេះ ព្រោះទើបតែស្គាល់មិញយូបានម្ដងគត់។
« ឯងជាមនុស្សដែលខ្ញុំស្រលាញ់ ដូច្នេះខ្ញុំមិនចង់បាត់បង់មិត្តភាពរវៀងពួកយើងដោយសារតែរឿងស្នេហា »

« លោកនិយាយអ្វីទៅ ខ្ញុំស្ដាប់មិនយល់ទេ »

« ខ្ញុំគ្រាន់តែនិយាយអោយដឹងប៉ុណ្ណោះ យ៉ាងណាឯងគង់តែយល់!ឆាប់ដេកទៅ »នាយមិនបកស្រាយច្រើន ក៏ប្រាស់ខ្លួនចេញទៅម្ខាងហើយទាញរាងកាយតូចមកអោបជាប់ដើមទ្រូង។
« រាត្រីសួរស្ដី »

?????????????????????? ???Where stories live. Discover now