( និយាយមិនអោយយល់ មនុស្សឆ្កួត )អាល្អឹតមិនហ៊ានមាត់.ក.ធ្វើបានតែសង្ងំក្រោមដើមទ្រូងមាំហើយបឹតភ្នែកគេងបាត់ទៅ។
ព្រឹកថ្ងៃថ្មី!!
សាលារៀន!!« ទឹកមុខឯងថ្ងៃនេះដូចជាមិនសប្បាយចិត្តចឹង?តើមានរឿងអីមែនទេ? »អេលីដើរចូលតុបាយដើម្បីស្រុះស្របអារហារពេលព្រឹកមុនចូលរៀន នាងបានឃើញមិត្តកាន់ចានបាយមកអង្គុយក្នុងទឹកមុខមិនរីកបានជាសួរនាំ។
« ត្រូវហើយទឹកមុខតាំងពីដើរចូលសាលា »យូប៊ីនបន្ទ។
« ផ្ទះខ្ញុំត្រូវបានដាក់លក់ហើយ »
« ហាស់?ថាយ៉ាងមិច ហើយឯងទៅស្នាក់នៅឯណា? »លឺជីមីននិយាយចេញមកអ្នកទាំងពីបានស្រែកសួរព្រមគ្នាយ៉ាងភ្ញាក់ផ្អើល។
« ពិតមែនហើយ ពេលនេះឯងទៅនៅឯណាបើគ្មានសាច់ញាតិផងនោះ »យូប៊ីន« ពួកឯងមិនបាច់បារម្មទេ ព្រោះខ្ញុំមាននាក់ឧបត្ថម្ភហើយ »ជីមីនឆ្លើយយ៉ាងស្រួលទៅពួកគេ ហើយដួសបាយញាំធ្វើធម្មតា ទុកអោយយូប៊ីនអេលីមើលមុខគ្នាទាំងមិនយល់។
ខុនដូរ!!
ជុងហ្គុកចំជាមិត្តប្រុសដ៏ល្អពិបាករកមែន គេក្រោកពីដំណេកមិនឃើញអាល្អឹតក៏មិនច្រលោត ដើរចូលបន្ទប់ទឹកសម្អាតខ្លួនរួចយកអីវ៉ាន់រាងតូចដាក់ឡានបើកមករៀបចំនៅខុនដូររបស់គេយ៉ាងរៀបរយ។
« ខ្លួនតូចទេប៉ុន្តែអីវ៉ាន់ច្រើនណាស់ »នាយរអ៊ូដោយស្នាមញញឹម មួយព្រឹកនេះគេហាក់ជាគ្មានបានការសោះ រវល់ជាមួយអីវ៉ាន់ក្មេងនេះឯង។ បន្ទាប់ពីរៀបចំរួចនាយក៏ចេញទៅរកអ្វីញាំថ្ងៃត្រង់ ហើយទៅរកលោកប៉ាគេដើម្បីការងារ។ល្ងាច!!
« យើងសួរឯងពិតមែន តើឯងនៅជាមួយនាក់ណា ហើយនៅឯណា? »
« ពួកយើងបារម្មពីឯងទើបរំខានឯងយល់ដែរទេ »គ្រាន់តែដល់ម៉ោងចេញពីសាលាភ្លាមយូប៊ីននឹងអេលីដេញតាមសួរជីមីនមិនលែង។
« ប្រាប់ហើយថាមានគេចញ្ចឹម គេល្អជាមួយយើងណាស់ កន្លែងដេកស្រួលសុីឆ្ងាញ់ ពួកឯងមិនបាច់បារម្មទេ »
« នេះឯងប្រុងមិនប្រាប់យើងពិតមែន? »ជីមីនក្រវីក្បាលដាក់ពួកគេសឹមនិយាយ៖
« ថ្ងៃស្អែកចួបគ្នា បាយៗ »
« អេ... »អេលីនៅតែចង់សួរបន្ត តែជីមីនបានដើរទៅបាត់។
( ខ្ញុំកំពុងនៅតាមផ្លូវទៅយក )ជីមីនដើរមកឆ្ងាយពីមិត្តក៏លើកទូរស័ព្ទមកអានសាររបស់ជុងហ្គុក។
( អឺម..ខ្ញុំចាំលោកនៅកៀនសាលា )
( ដឹងហើយ ទៅដល់លូវហើយ )ជីមីនអានសារចុងក្រោយចប់ គេមិនតបឡើយនៅឈរចាំជុងហ្គុកនៅទីនោះ។ កំឡុងពេលគេឈរក៏បានឃើញមិញយូនៅផ្លូវម្ខាង តាមមើលកំពុងតែទិញអ្វីមួយ តែរាងតូចមិនបានទៅរកគេឡើយនៅឈរមើលពីចម្ងាយដោយពោលតិចៗថា៖
« លោកមិញយូ?គឺជាគេ »រាងតូចស្រាប់តែមានស្នាមញញឹមចម្លែក។
« មែនហើយ មានតែទាក់ទងជាមួយគេទេទើបខ្ញុំអាចយកផ្ទះមកវិញបាន ហឺស..ខ្ញុំនឹងចួបគេអោយបាន »តឺត!! កំពុងតែនិយាយម្នាក់ឯងស្រាប់តែមានឡានសុីផ្លេដាក់គេ ជីមីនងាកទៅមើលស្គាល់ឡាននោះ ទើបគេដើរទៅជិត ហើយជុងហ្គុកបានចុះមកអោបស្មារាងតូចនឹងថើបថ្ងាស់មួយខ្សឺត។« រងចាំយូទេ? »
« មិនយូទេ លោករើអីវ៉ាន់ទៅអស់ហើយឬ? »ជីមីនសួរនាំខណៈជុងហ្គុកបណ្ដើរចូលឡាន ហើយទើបគេវៀងទៅឡើងម្ខាងទៀតរួចបញ្ឆេះទៅមុខសឹមតប៖
« យកទៅអស់ហើយ!ចង់ញាំអ្វីឬអត់ ខ្ញុំទិញយកទៅធ្វើនៅផ្ទះជុបលាងមកផ្ទះថ្មី ហើយក៏ជុបលាងរវៀងពួកយើង »
« ខ្ញុំមិនទាន់ឆ្លើយថាអូខេជាសង្សាលោកទេ ជុបលាងដូចមិនសម »រាងតូនិយាយទាំងអស់សំណើច ត្រូវហើយគេមិនទាន់ឆ្លើយជាក់លាក់ថាយល់ព្រមអ្វីឡើយ គ្រប់យ៉ាងជុងហ្គុកអឺអើម្នាក់ឯងប៉ុណ្ណោះ។

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?
16( ???????? )
Start from the beginning