抖阴社区

                                    

« បាទ!បងមិនធ្វើនោះទេបើអូននៅត្រូវការបង »ពួកគេទាំងពីក៏បានអោបគ្នាអោយបាត់ភ័យមួយសន្ទុះ។ ក្រោយមកជីមីនក៏បានដាក់ច្បាប់មេការសម្រាកពីបីថ្ងៃរួចនាំជុងហ្គុកទៅកាន់ផ្ទះជួលរបស់គេ។

បន្ទប់!!

« បងអង្គុយទីនេះសិនហើយ ខ្ញុំទៅចាក់ទឹកអោយ »រាងតូចនិយាយហើយក៏ដើរទៅយកទឹកមួយកែវ មកវិញហុចទៅកំលោះញាំ រួចក៏អង្គុយចុះនៅសាឡុងក្បែរគ្នា។
« ខ្ញុំធ្វើអោយបងលំបាកទៀតហើយ »

« អត់ទេ »នាយចាប់ក្រសោបដៃទាំងគូនោះថ្នមៗមុនបន្ត៖
« អូនមិនបានធ្វើអោយបងលំបាកឡើយ ជីមីន! អូនឈប់ទុកបងចោលទៀតបានទេ?សន្យាមកណា បងមិនចង់រស់នៅឃ្លាតពីអូនសូម្បីតែមួយវិនាទី »

« ហុឹក...ខ្ញុំ »រាងតូចហូរទឹកភ្នែកខាំមាត់ ខណៈកែវភ្នែកមាំកំពុងតែអង្វ.ក.។

« ណា...បងអង្វរអូន ពួកយើងកុំធ្វើបាបខ្លួនឯងទៀតអីបានទេ សន្យាមកមីន »

« ហុឹក..បងក៏ដឹងថា- »

« អោយតែអូនយល់ព្រមត្រឡប់មកដូចដើម មកធ្វើជាមនុស្សសំខាន់សម្រាប់បង នៅក្បែរបងគ្រប់ដង្ហើម ពួកយើងនឹងបន្តជីវិតជាមួយគ្នានៅទីនេះជារៀងរហូត កន្លែងណាមិនទទួលពួកយើង យើងនឹងមិនទៅទីនោះឡើយ »នាយលួងលោមជីមីនអោយត្រឡប់មកដូចដើម ហើយគេហ្នឹងមិនទៅរកប៉ាគេទៀតទេបើសិនជាគាត់ស្អប់ខ្ពើម មិនទទួលស្គាល់ជីមីន គេសុខចិត្តរស់នៅប្រើជីវិតនៅសល់ សាងគ្រួសារជាមួយគ្នានៅទីនេះ។

« បង.. »

« បងនិយាយកាពិត បងនឹងរស់នៅជាមួយអូនទីនេះ បងមិនវិលទៅរកកន្លែងដែលធ្វើអោយពួកយើងបែកគ្នាទេ »

« ជុង...បងធ្វើអោយអូនរំជួលចិត្ត »រាងតូចហត់ទៅអោប.ក.រាងក្រាស់ណែន មិននឹកស្មានថាជុងហ្គុកព្រមបោះបង់ចោលគ្រប់យ៉ាងដែលមាននៅទីនោះ ដើម្បីទ្រាំលំបាកជាមួយគេសោះ។

« ពួកយើងមិនបែកគ្នាទៀតទេ »

« អឺម...អូនមិនទុកបងចោលដូចមុនឡើយ អូនសន្យាថានឹងតស៊ូលំបាកជាមួយបង មិនថាឧបសគ្គច្រើនយ៉ាងណា អូនមិនលែងដៃប្ដីអូនទេ »

« ហិ...បងស្រលាញ់អូនណាស់ អូនសម្លាញ់ »នាយស្ដាប់ហើយសែនរំភើប មុនអោបថើបរាងតូចយ៉ាងកក់ក្ដៅ។ ឆ្លងកាត់រឿងរ៉ាវ បែកគ្នាជាយូនៅទីបំផុតពួកគេនៅតែអាចវិលជួបជុំគ្នាវិញ ស្ដាប់តាមធម៌ព្រះមិនខុសនោះទេ មិនបាច់ប្រឹងប្រែងទៅឯណាឡើយ បើជាគូគង់តែចួបគ្នាវិញជាមិនខាន។

?????????????????????? ???Where stories live. Discover now