"ហេតុអីប៉ា? នេះជាឪកាសណា៎!!! ការសិក្សាជានិស្សិតពេទ្យផ្នែកបេះដូង 2 ឆ្នាំនេះហើយដើម្បីតែមានឪកាសបានជួយសង្គ្រោះជីវិតមនុស្ស! នេះម៉េចក៏ប៉ានិយាយចឹង?"។ Jiyou ក៏រៀងអន់ចិត្តពេលឃើញឪពុកមិនចង់អនុញ្ញាត។
"នេះប៉ាបារម្ភពីកូនណា៎ Ji ! នៅ Seoul មានប៉ាមានម៉ាក់ទាំងមូលហើយកូននៅតែត្រូវពួកអាឆ្កួតរោគចិត្តតាមញ៉ែដូចខ្មោចអន្ទងតាមប្រាណ! ចុះទម្រាំទៅឆ្ងាយនោះ? កូនមិនកាន់តែគ្រោះថ្នាក់ទៅហើយទេរឺ Ji ! ប៉ាមានតែកូនមួយគ្រាប់នឹងផង!"។ នាយកម្លោះចាស់ក៏រៀបរាប់ដោយក្តីបារម្ភជាប៉ាមកកាន់នាងធ្វើឲ្យនាងចង់ប្រកែកដែលតែក៏នឹកថាប៉ានាងមានសុទ្ធតែមានចេតនាល្អទាំងអស់តែយ៉ាងណានោះវាក៏ជាឪកាសតែមួយគត់ដែលនាងចង់ទៅដកពិសោធន៍ផងដែរ។
"អូនថាមិនអីទេបង! ឲ្យកូនទៅៗណា៎!! យ៉ាងណាគេធំហើយ! នេះកូនយើង 20 ឆ្នាំហើយណា៎! មិនមែន 6 ឆ្នាំទេ! ហើយនេះ Busan តើ! មិនមែនទៅ Paris ឯណា! បងភ័យអីក៏ភ័យម្ល៉េះ! ជិះឡានទៅលេងកូនពេលណាក៏បានដែរ!"។ Soojin ក៏ជួយនិយាយតែ Jeongguk នៅធ្វើមុខមិនសុខចិត្តក៏មកក្តោបដៃភរិយាហើយសម្លឹងនាងដោយតឹងចិត្ត។
"តែបងបារម្ភ! បងខ្លាចកូន Ji គ្មានសុវត្ថិភាពណា៎ អូន! ចេះចុះ! ប៉ាតាមម៉ាក់ឯង! តែប៉ានឹងបញ្ជូនអង្គរក្ស 50 នាក់ទៅជាមួយឯងដែរ!!"។ គ្រាន់តែលឺសំណើរនេះភ្លាមភរិយាគេក៏បើកភ្នែកធំៗហើយ Jiyou នេះប៊ិះនឹងខ្យល់គរសន្លប់ទៅហើយ។
"បង!!! ឆ្កួតទេដឹង!!! នេះកូនទៅចុះកាមសិក្សាធ្វើមើលតែគេនឹងទៅធ្វើសង្គ្រាម! កូនយើងមិនមែនតារាល្បីទេណា៎!"។ Soojin ក៏ពោលដោយហួសចិត្តនឹងអាការៈហួងហែងរបស់ប្តីចំពោះកូនហើយ Jeongguk ក៏ជ្រួញចិញ្ចើុម។
"ចឹងបងមិនស្ងប់ចិត្តទេ! កូនមិនមែនទៅ 1 ថ្ងៃទេអូន! 1 ខែណា៎!!"។ Jeongguk ជជែកជាមួយនារីជាប្រពន្ធឡើងបែកផ្សែងទុកឲ្យកូនស្រីនេះនៅអង្គុយស្តាប់ដោយអេះក្បាល។
"ចា៎លោកប្តី! អូនដឹងតើ! អូនក៏បារម្ភ! កូនអូនដែរតើកូនអីតែបងម្នាក់ឯង!!! យី!!! ក្រែងបងឯងមានទិញ Apartment មួយទុកឲ្យមេការនៅទីនោះមើលថែនៅ Busan នោះហេ៎? កូន Ji ទៅក៏ប្រាកដជាទៅនៅទីនោះហើយ! ឲ្យមេការមើលថែទៅ! ហើយយើងទំនេរក៏ទៅលេងកូនបានតើ!! ប៉ុន្នឹងមានអីពិបាក?"។ Soojin និយាយមកវិញទើប Jeongguk ស្តាប់ហើយក៏ងក់ក្បាលដូចជាប្តីប្រពន្ធគេពេលនេះនិយាយត្រូវរ៉ូវគ្នាហើយ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 6 : Feeling fear !
Start from the beginning