抖阴社区

Step 6 : Feeling fear !

Start from the beginning
                                    

"មែនហើយ! Okay ! ចឹងក៏ចឹងចុះ! តែកូន Ji ត្រូវចេះថែខ្លួនំា៎! ដឹងផងថាកញជាមនុស្សសំខាន់យ៉ាងណាសម្រាប់ប៉ាហើយនឹងម៉ាក់!"។ នាយកម្លោះក៏ឈោងដៃមកអង្អែលក្បាលកូនពេញដោយក្តីស្រលាញ់ជាឪពុកហើយ Soojin ក៏ញញឹម។

"អរគុណម៉ាក់! អរគុណប៉ា!! កូននឹងមិនធ្វើឲ្យអ្នកទាំងពីរបារម្ភទេ! Jeon Jiyou គឺរឹងមាំដូចម៉ាក់ៗចឹង! ប៉ាកុំបារម្ភអី!!"។ នាងក្រមុំក៏ឪបម៉ាក់គេហើយនាងក៏អង្អែលកូនដោយរីករាយមុននឹងនាំគ្នាទៅស្រស់ស្រូបអាហារពេលយប់ជុំគ្នាដោយរីករាយ។

បារបារាំង J.Park

"បង Yoon គិតទៅ Busan អាទិត្យក្រោយនេះហេ៎?"។ សម្លេងរបស់កម្លោះជាម្ចាស់បារនៅទីនេះក៏សួរបន្ទាប់ពីស្តាប់ Yoongi និយាយពីការចាកចេញពិឮី Seoul ឆាប់ៗដើម្បីទៅចំការមើលការខុសត្រូវការងារបន្តិច។

"អឺម!!! បងមកក៏ចង់ទៅមើលចំការនឹងឯង! ខានមកកូរ៉េ 2 ឆ្នាំហើយ! ការងារក៏ទម្លាក់ឲ្យតែ Yurin ដោះស្រាយនៅកូរ៉េតែឯងនាងក៏ហត់នឿយណាស់ដែរ! ចង់ឲ្យប្អូនវាបានសម្រាកខ្លះ!"។ Yoongi ក៏រៀបរាប់ហើយ Jimin ក៏ពេបមាត់។

"ខ្ញុំថាបើឲ្យគេរវល់ការងារក៏ល្អ! កុំឲ្យមួយថ្ងៃៗទៅដើរលេងតាប៉ែញ៉ែគ្នាជាមួយអាជប៉ុនមុខឈើនោះ!!! ខ្ញុំមិនចូលចិត្ត!"។ Jimin ក៏និយាយហើយ Yoongi ក៏សម្លឹងគេដោយហួសចិត្ត។

"សំអាងឯងជាស្អីបានថាមិនចូលចិត្តមិត្តប្រុសរបស់ប្អូនស្រីខ្ញុំ?"។ សម្លេងគ្រលរទាបក៏និយាយហើយ Jimin ក៏ចងចិញ្ចើម។

"សំអាងខ្ញុំជាអនាគតប្អូនថ្លៃបងនោះអី!"។ Jimin និយាយដោយរំភើយធ្វើឲ្យ Yoongi ចង់ឈ្លក់ស្រាក្រហម។

"និយាយគ្នាឲ្យត្រង់ផ្លូវជាមួយ Yurin ឲ្យបាន 1 នាទីសិនទៅចាំចង់មកធ្វើប្អូនថ្លៃខ្ញុំ! បើមិនចឹងទេខ្ញុំមិនធានាចេញថ្លៃពេទ្យដេរក្បាលឲ្យឯងទេ!"។ Yoongi ក៏តបដោយអស់សំណើចព្រោះដឹងនិស្ស័យរបស់អ្នកទាំងពីរនេះច្បាស់ហើយ Jimin ក៏ក្រវីក្បាលមុននឹងចោលក្រសែភ្នែកទៅឃើញនារីវ័យក្មេងដែលអើតមុខមកសម្លឹងតុពួកគេ។

"បង Yoon !! ស្រីក្មេងមករកហើយនោះ!!"។ Jimin និយាយហើយបូញមាត់ប្រាប់គេទើប Yoongi ងាកមកក៏ឃើញនារីស្រស់ស្អាតហើយភ្នែកមួយគូនោះទៀតហើយដែលទាក់ចិត្តគេឲ្យសម្លឹងតែគេក៏ខំសម្រួលអារម្មណ៍ពេលឃើញនាងដើរមកដល់។

"សួស្តីពូ Yoon ! សួស្តីបង Min !!"។ នាងក្រមុំក៏គោរពតាមការគួរសមហើយ Jimin ក៏រាក់ទាក់ដាក់នាងខណៈ Yoongi គេបានត្រឹមតែញញឹមធម្មតា។

"បាទ! សួស្តីអូន Ji !! និយាយគ្នាលេងចុះណា៎! កុំក្រែងចិត្តអី! បងទៅហើយ! អូ!! មែនហើយ! នេះអូនឯងកុំបារម្ភអីណា៎!!! បង Yoon នៀកគឺគាត់កម្លោះចាស់ទេ! ជជែកវែកញែកចិត្តថ្លើមគ្នាសិនចុះ!!"។ Jimin ឆ្លៀតបកស្រាយឲ្យនាងតូចស្តាប់ធ្វើឲ្យនាងអោនមុខចុះដូចជារំភើបផងអៀនផងពេលលឺថា Yoongi មិនទាន់មានប្រពន្ធ។

"Park Jimin !!"។ សម្លេងគ្រលរទាបជាមួយនឹងការសម្លក់ដ៏ត្រជាក់របស់ Yoongi ធ្វើឲ្យគេត្រូវប្រញាប់គេចខ្លួនមុននឹងកែវស្រាក្រហមអាចនឹងហោះមករកក្បាលគេក៏ថាបាន។

"តើពូ Yoon មកទីនេះរាល់ថ្ងៃមែនទេ?"។ នាងតូចក៏ចាប់ផ្តើមសន្ទនាមុននាយហើយនាយសង្ហានេះក៏ងក់ក្បាលតប។

"នេះឯងមានការអីមែនទេបានជាមករកខ្ញុំ?"។ Yoongi ក៏សួរទៅកាន់នារីម្នាក់នេះហើយនាងក៏អឺមអៀនមុននឹងហុចថង់មួយឲ្យគេ។

"អឺម...គឺខ្ញុំទិញក្រវាត់ករជូនពូ! សង្ឃឹមថាពូពេញចិត្ត!"។ នាងក្រមុំហុចថង់ដែលខ្ចប់យ៉ាងស្អាតនៅខាងក្នុងក៏មានប្រអប់ជ្រុងបង្ហាញពីខ៊ក្រវាត់ករដែលបានមកពី brand ល្បីទើបនាយសង្ហាជ្រួញចិញ្ចើម។

"ហេតុអីជូនខ្ញុំ?"។ Yoongi ក៏សួរខណៈមិនយល់រឿងទើបនាងក្រមុំប្រញាប់តប។

"ចង់អរគុណពូថ្ងៃមុនដែលជួយខ្ញុំ! ពិសេសខ្ញុំចង់ឲ្យពូចងចាំខ្ញុំផងដែរ!"។ សម្តីមួយម៉ាត់ចុងក្រោយធ្វើឲ្យ Yoongi ហាក់ទ្រឹងសម្លឹងមុខនាងបន្តិចបន្ទាប់ពីមានសម្តីមួយផុសឡើងមកក្នុងការចងចាំរបស់គេ។

"អូនទិញវាជូនបង! សង្ឃឹមថាបងនឹងចងចាំអូនណា៎ Yoon !"។ សម្តីរបស់មនុស្សស្រីម្នាក់ដែលលែងស្ថិតនៅលើលោកនេះបានលោតឡើងក្នុងខួរក្បាលគេធ្វើឲ្យ Yoongi សម្លឹងនាងដោយភាំងភាន់ស្មារតីមុននឹងនាយលើកដៃក្រាស់របស់នាយមកវាសថង់នោះទៅលើដីទៅវិញ។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now