"អឺ...អឺ!! អូន Ji កុំយំអីណា៎!! ប្រហែលបង Yoon គាត់ពិបាកចិត្តរឿងការងារអីចឹងទេ! ប្រហែលជាគាត់មួម៉ៅ! មនុស្សចាស់ច្រើនតែមួម៉ៅច្រើនហើយឆេវឆាវតិចហើយណា៎! តែបងជឿថាបង Yoon គ្មានចេតនាកាចដាក់អូនឯងឡើយ! មោះ!! ឲ្យបងទុកឲ្យក៏បានណា៎! ចាំបងយកទៅជូនគាត់ណា៎! ហើយឆ្លាត! កុំយំណា៎! លែងស្អាតហើយ! នេះក៏ឲ្យបងសុំទោសជំនួសបង Yoon ផងទៅចុះ!!! កុំអន់ចិត្តអន់ថ្លើមអីនឹងគាត់ណា៎ Ji !"។ Jimin ក៏ទទួលថង់កាដូហើយហុចកូនកន្សែងរបស់គេឲ្យនាងជូតទឹកភ្នែកមុននឹងលើកដៃមកអង្អែលក្បាលនាងដូចជាប្អូនស្រីម្នាក់ចឹងហើយ Jiyou ក៏ចាកចេញមកផ្ទះវិញតែម្តង។
ពេលនេះនាងក្រមុំក៏មកដល់ផ្ទះរហ័សឡើងបន្ទប់គេងហើយរៀបចំឥវ៉ាន់សម្រាប់ការចាកចេញទៅ Busan របស់នាងនៅស្អែកនេះតែរៀបចំសុខៗនាងក៏នឹកដល់រឿងមុននេះទៀត។
"នេះខ្ញុំធ្វើអីខុសបាបជាពូ Yoon ខឹងនឹងខ្ញុំចឹង? ខ្ញុំទិញរបស់មិនត្រូវចិត្តគាត់មែនទេ? ខ្ញុំ...ហឹុក...ខ្ញុំ....ហឹុក...ម៉េចក៏យំចឹង....អ្ហឹក...ហឹុក...បេះដូងខ្ញុំហេតុអីឈឺចាប់ម្ល៉េះណ៎? ហឹុក...ហឹុក...ខ្ញុំខុសអីទៅពូ Yoon បើគ្រាន់តែជូនកាដូពូនោះ? ហេតុអីមិននិយាយស្តីសូម្បីមួយម៉ាត់មករកខ្ញុំ? ហឹុក ...!"។ មិនដឹងថាអារម្មណ៍កម្សួលបុកមកណាដែលធ្វើឲ្យ Jiyou មកអង្គុយឪបខ្លួនហើយយំរហេមរហាមទាំងមិមានរឿងអីសោះ។
ក្នុងដើមទ្រូងគ្រាន់តែតឹងហើយមានអារម្មណ៍ចុកៗត្រង់ដើមទ្រូងខាងឆ្វេងពេលនឹកដល់ទឹកមុខនឹងកែវភ្នែកត្រជាក់នោះសម្លឹងមកនាងហើយជាមួយកម្លាំងដៃវាសថង់កាដូនោះហាក់ដូចនាយកម្លោះចាស់នោះបានយកបេះដូងនាងដែលប្រគល់ឲ្យគេដោយក្តីសង្ឃឹមតែគេយកវាទៅបោកចោលទៅលើដីចឹង។
ភូមិគ្រឹះ Min ...
ពេលនេះនាយសង្ហាវ័យជ្រេនេះក៏បានតែកំពុងអង្គុយលើសាឡុងទទួលភ្ញៀវក្នុងផ្ទះគេដោយស្រងូតស្រងាត់មិនមាត់ក្នុងចិត្តដូចជាកំពុងគិតសញ្ជឹងរឿងរ៉ាវជាច្រើនណាស់ចឹង។
"មិនអាចទេ! លើលោកនេះម៉េចនឹងអាចមាននារីដូចជាគេទៅ? ទេ! ហេតុអីក៏ពួកគេដូចគ្នាយ៉ាងនេះ? ខ្ញុំទទួលយកមិនបានទេ! ហេតុអីក៏លើលោកត្រូវមាននារីម្នាក់ទៀតដូចជា Sumi ?"។ នាយកម្លោះនិយាយម្នាក់ឯងដូចជាច្របូកច្របល់ហើយទឹកមុខគេបង្ហាញពីភាពព្រួយបារម្ភផងនឹងភ័យខ្លាចចផងមិនច្បាស់ថាជាអ្វី។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 7 : That girl just stranger to me!
Start from the beginning