抖阴社区

Step 7 : That girl just stranger to me!

Start from the beginning
                                    

"អាវ៎ បង Yoon !! នេះបងមកយូរនៅ?"។ សម្លេងស្រួយស្រេះរបស់នារីជាប្អូនក៏បន្លឺឡើងទើបនាយសង្ហាងាកមកសម្លឹងគេ។

"មួយសន្ទុះហើយ! ចុះឯងទៅណាទាំងយប់នឹង Rin ?"។ នាយកម្លោះក៏ងាកមកសួរនាំពេលឃើញប្អូនស្រីគេតែងខ្លួនយ៉ាងស្អាតទើបនាងញញឹមដាក់គេ។

"គឺ Ren គេហៅខ្ញុំទៅញាំុបាយជាមួយគេនឹងណា៎បង!!"។ នាងក្រមុំក៏តបវិញក៏ស្របនឹងរថយន្តមួយគ្រឿងបានជិះមកដល់ភូមិគ្រឹះពួកគេល្មម។

កាយក្រាស់របស់កម្លោះម្នាក់ក៏ចុះចេញពីឡានទំនើបធ្វើឲ្យ Yurin ត្រូវពេបមាត់ភ្លាមៗគ្រាន់តែឃើញគេទើបនាងរហ័សបែរមុខចេញហើយនាយសង្ហាដែលចតឡានត្រឹមត្រូវនេះក៏បានចូលមកជាមួយដៃកាន់ថង់មួយមកជាមួយ។

"អាវ៎! នេះធ្វើខ្លួនស្អាតយ៉ាងនេះរង់ចាំខ្ញុំមែនទេ?"។ ចូលមកភ្លាមក៏បេះបួយដាក់ Yurin ទើបនាងសម្លក់។

"យប់ព្រលប់ហើយផ្ទះខ្លួនឯងមិនទៅមកទីនេះចង់មកបំពុលអីទៅ?"។ នាងក្រមុំក៏សម្លក់ហើយ Jimin ក៏តម្រងើមឈរជិតនាង។

"ប្រាប់ថាមករកនាងព្រោះនឹកបានទេ?"។<ផាច់> Jimin និយាយមិនទាន់ផុតពីមាត់ឲ្យបាត់ក្តៅផងក៏ត្រូវបាតដៃរន្ទះនាងប្រហារផ្ទៃមុខសង្ហាគេភ្លាមៗដោយសារតែនាយកម្លោះមុននឹងនេះខិតមុខមកជិតនាងហើយនៅយកដៃមកវាសសក់របស់ Yurin ទៀត។

"កុំមកប៉ះខ្ញុំផ្តេសផ្តាស! ខ្ញុំមានសង្សារហើយ! កុំតាប៉ែ! កុំមករញ៉េរញ៉ៃ! ដៃសម្អុយលោកឯងគ្មានសិទ្ធិប៉ះខ្ញុំទេប្រយ័ត្នខ្ញុំកាច់បំបាក់ចោលទៅ!! ជៀសផ្លូវ!!"។ នាងក៏ច្រានគេទៅម្ខាងធ្វើឲ្យនាយកម្លោះមកមិនទាន់បាន 1 នាទីផងក៏ត្រូវឈឺមុខនេះហួសចិត្ត។

"ស្អីគេក៏សម្បើមម្ល៉េះនឹង? ប្រុសស្នេហ៍មុខដូចគល់ឈើអស្ចារ្យអី! នេះបង Yoon មិនជួយខ្ញុំតែបែរជាសើចខ្ញុំហេ៎?"។ ងាកមកមើលមកកម្លោះម្នាក់ដែលអង្គុយលើសាឡុងមើលទិដ្ឋភាពមិញបានត្រឹមសើចនឹងសកម្មភាពពួកគេទាំងពីរ។

"ឯងនេះសាច់កម្មណាស់! នៅមិននៅមកសីុកំផ្លៀងស្រី Rin ទាំងយប់! ជួយមិនបាន! ព្រោះឯងនេះក៏ដៃដល់ដាក់នាងសមមុខហើយ!"។ នាយសង្ហាក៏តបវិញធ្វើឲ្យ Jimin ធ្វើមុខស្អុយហើយគេក៏តម្រង់មកអង្គុយក្បែរ Yoongi ។

"នេះខ្ញុំធ្វើមិនយល់ថាបង Yoon ហេតុអីធ្វើដាក់ Jiyou ចឹង? គ្នាខំមានចិត្តទិញកាដូឲ្យបងតែបងបែរធ្វើចឹងដាក់នាងទៅវិញ! មានរឿងអីរឺ?"។ នាយកម្លោះក៏សួរហើយ Yoongi ក៏សម្លឹងគេបន្តិចមុននឹងតប។

"ហេតុអីបងត្រូវទទួួលកាដូពីក្មេងម្នាក់ដែលបងមិនស្គាល់ហើយក៏មិនដឹងថាមានទំនាក់ទំនងអីជាមួយនាងផងនោះ Jimin ?"។ Yoongi ក៏សួរបកធ្វើឲ្យ Jimin ហួសចិត្ត។

"បង Yoon !!!!! នេះបងនិយាយថាមិនស្គាល់នាងម៉េចនឹងកើតនោះ? គេខំមករកបងដល់បារខ្ញុំ 2 3 ដងដើម្បីតាមបង!! នេះរឺបងមិនយល់ទៀតថានាងមានបំណងអ្វី? ក្មេងស្រីស្អាតបាតម្នាក់ មុខស្លូតបូតម្នាក់ត្រូវបងធ្វើឲ្យយំ! ខ្ញុំមើលហើយខ្លោចចិត្តណាស់បង! នេះទាំងនាងខំមកទិញកាដូហើយយកឲ្យបងតែបងក៏មកធ្វើចឹងដាក់គេ! សមទេ?"។ Jimin ក៏និយាយហើយ Yoongi ក៏ជ្រួញចិញ្ចើម។

"ខ្ញុំមិនបានហៅគេឲ្យមក!!! ឪ្យគេទិញកាដូមកឲ្យខ្ញុំទេ!!! ក៏រឹតតែមិនមែនខ្ញុំដែលជាអ្នកដែលធ្វើឲ្យនាងយំ! រឿងខ្ញុំនឹងក្មេងស្រីនោះគ្រាន់តែជាអ្នកដទៃអត់ពាក់ព័ន្ធអីនឹងគ្នាទេ!"។ Yoongi និយាយសម្លេងស្មើធ្វើឲ្យ Jimin កាន់តែហួសចិត្តក៏ក្រោកឈរអស់កម្ពស់របស់គេហើយបោះថង់កាដូនោះទៅក្បែរគេ។

"យ៉ាងណាបងក៏មិនគួរណាធ្វើចឹងដាក់ក្មេងស្រីមិនដឹងអីម្នាក់ដែរ! នេះជាទឹកចិត្តគេ! កុំព្រោះអតីតខ្មៅងងឹតរបស់បងក៏មកបំផ្លាញទឹកចិត្តគេផ្តេសផ្តាសបង Yoon !!"។ Jimin និយាយហើយដើរទៅបាត់ហើយជិះឡានចាកចេញទៅដោយអាការៈខឹងនឹងគេតិចតួច។

រីឯ Yoongi ក៏ប្រែទឹកមុខជាស្រងូតស្រងាត់ភ្លាមមុននឹងទាញប្រអប់កាដូដែលធ្លាក់ចេញពីថង់មកបើកវាមើលហើយឃើញក្រវ៉ាត់កមុននឹងគេលើកមកមើលហើយអង្អែលវាបន្តិច។

"ខ្ញុំសុំទោសនាងតូច!"។ សម្លេងគ្រលរបន្លឺតិចៗជាមួយការកាន់ក្រវ៉ាត់កនេះដោយទឹកមុខស្រពោនពោលមកកាន់របស់គ្មានជីវិតមួយនេះតែឯង។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now