"ឯងខឹង?"។ Yoongi សួរមួយម៉ាត់ខ្លីដោយមុខស្មើធ្វើឲ្យ Jiyou នេះខឹងតែម្តងក៏ប្រឹងក្រោកឈរចង់តតាំងនឹងបុរសចាស់ដែលសួរនាងដោយហាក់មិនខ្វល់ពីអារម្មណ៍នាងសោះតែវាចង្រៃអីដែលជើងរបស់នាងបានធ្វើឲ្យនាងក្រោកហើយក៏ដួលភ្លាមៗទៅលើរាងកាយក្រាស់បណ្តាលឲ្យនាយសង្ហាទប់ខ្លួនមិនជាប់ដូចគ្នាក៏ដួលផ្ងារក្រោយទៅលើខ្សាច់។
<ជុប>អ្វីដែលអ្វីឲ្យអ្នកទាំងពីរភ្ញាក់ផ្អើលនាពេលនេះគឺបបូរមាត់ទាំងពីរនាក់បានប្រថាប់លើគ្នាហើយរាងកាយនាងក៏ទម្លាក់ទម្ងន់ទាំងអស់មកលើនាយទាំងអស់គ្មានសល់ដែលពេលនេះអ្នកទាំងពីរក៏មើលមុខគ្នាភ្ញាល់ផ្អើលនឹងហេតុការណ៍នេះដូចគ្នា។
ពេលនោះ Jiyou ក៏ជាអ្នកដកបបូរមាត់មកមុនរួចក៏សម្លឹងមុខគេដោយមានអារម្មណ៍ថាបេះដូងនាងលោតញាប់ខ្លាំងណាស់ហើយមុខក៏ក្តៅភាយៗហើយនាយកម្លោះដែលនៅខាងក្រោមរាងកាយនាងក៏ត្រកងចង្កេះនាងនេះក៏សម្លឹងនាងដោយកែវភ្នែកបើកម្លឹះៗ។
"ឯងចង់នៅពីលើខ្ញុំដល់កាលទៀត?"។ សំនួរដំបូងជាការចាប់ផ្តើមពីខាងប្រុសចាស់សង្ហាដែលធ្វើឲ្យ Jiyou រហ័សរមៀលខ្លួនចេញមុននឹងងើបអង្គុយហើយបែរខ្នងដាក់គេរួចលើកដៃមកដាក់ស្ទាបបបូរមាត់ខ្លួនឯងដូចជាភ្ញាក់ផ្អើលណាស់ចឹងចំពោះរឿងមិញនេះ។
រីឯ Yoongi ក៏ក្រោកឈរហើយបោចខ្សាច់ចេញពីខ្លួនគេមុននឹងរៀបចំខ្លួនឲ្យមានរបៀបហើយក៏សម្លឹងមើលនាងបែបធ្វើខ្លួនមិនសមដូចគ្នាព្រោះមិនដឹងត្រូវមើលមុខនាងយ៉ាងម៉េចបន្ទាប់ពីឧបត្តិហេតុមិញនេះបានធ្វើឲ្យគេជ្រុលទៅថើបស្រីដែលក្មេងស្ទើរស្មើអាយុកូនទៅហើយក៏នេះមិនមែនគេអៀនទេតែគេបែរជារអៀសចិត្តជាទីបំផុតរកអ្វីមកនិយាយមិនចេញ។
"អឺ....មែនហើយ! យប់ហើយ! ឯងគិតទៅផ្ទះពេលណាទៅ? ខ្ញុំនាំឯងទៅវិញ! ផ្ទះនៅឯណា?"។ នាយសង្ហាលើកដៃមកអេះក្បាលតិចៗហើយនិយាយបែបរដេបរដុបតែ Jiyou ក៏ងាកមកសម្លឹងគេដោយលើកចិញ្ចើមដាក់គេ។
"ពូ!!! ពូប៉ះពាល់ខ្ញុំហើយក៏ចង់គេចខ្លួនចឹងហេ៎?"។ សម្តីមួយឃ្លានេះបានចេញពីមាត់តូចស្អាតរបស់នាងធ្វើឲ្យ Yoongi គាំងស្ញេញមិនដឹងត្រូវតបយ៉ាងម៉េចទេ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 10 : You can't escape , uncle !
Start from the beginning