"ហឹស! ចុងក្រោយខ្ញុំបែរជាឲ្យក្មេងស្រីម្នាក់លេងសើចផ្លូវចិត្តទៅវិញ!"។<ប្រាវ>នាយសង្ហាដែលគិតថាបែរខ្នងដើរចូលទៅគេងសម្រាកយកកម្លាំងបន្តិចនៅលើគ្រែបន្តទៅហើយតែក៏លឺសម្លេងដូចជានរណាម្នាក់បោកថាសទើបនាយរហ័សលបមើលវិញ។
"អាឡូ! ពួកឯងលើកនេះបើចាត់ការនាង Jeon Jiyou នឡមិនបានទេ! យើងនឹងចាត់ការពួកឯងហើយ!!!"។ សម្លេងកាចបូករួមនឹងទឹកមុខខឹងសម្បារបែបចងអាឃាតពីមនុស្សស្រីម្នាក់មានរូបរាងវ័យក្មេងប្រហែលនឹង Jiyou ហើយថែមទាំងស្ថិតក្នុងឈុតពេទ្យផងនោះកំពុងឈរនៅម្ខាងពីក្នុងតងអ្នកជម្ងឺមួយទៀតដែលទល់មុននឹងតង់របស់នាយសង្ហាចំណាស់នេះកំពុងតែក្តាប់ដៃនិយាយទូរស័ព្ទហើយនាងមិនបានចាប់អារម្មណ៍ថាតង់នៅចំពោះមុននាងមានអ្នកជម្ងឺដែលចាំមើលនាងនោះទេទើបនាងមិនបានប្រយ័ត្នខ្លួន។
"មិនខ្វល់!!!! ពួកឯងបំបង់បាយណាស់! លើកនេះយើងមិនខ្វល់ទេ! យ៉ាងណាក៏ដោយត្រូវតែធ្វើឲ្យនាងនឹងស្លាប់តែម្តងទៅ!!! រំលោភហើយសម្លាប់វាក៏បាន!!! កុំឲ្យវាបើកភ្នែកឃើញពិភពលោកនេះវិញឲ្យសោះ! ទើសមុខមាត់ណាស់!!! យប់នេះចាប់វាតែម្តងទៅ! ពួកឯងទៅចាំចាប់វានៅតាមផ្លូវទៅផ្សារទៅ! យើងបញ្ឆោតវាឲ្យ! បើការងារបានសម្រេចលុយនឹងបានដល់ដៃលើសមុនទ្វេដងតែបើការងារធ្លោះថ្លោយ! ពួកឯងត្រៀមខ្លួនងាប់ទៅ!!! ហឹស!"។ នារីវ័យក្មេងនោះក៏ចុចបិទទូរស័ព្ទមុននឹងកា្តប់ដៃយ៉ាងណែនកែវភ្នែកឬស្យាបង្ហាញពេញភ្នែកនាងមុននឹងញញឹមចុងមាត់ហើយដើរចេញទៅ។
"នាងនេះជានរណាបានជាចង់ធ្វើបាប Jeon Jiyou ចឹង? ស្លាប់ហើយ! Jeon Jiyou ច្បាស់ជាមានបញ្ហាទៀតហើយ! មិនបាន! ខ្ញុំត្រូវតែជួយនាង!!"។ Yoongi និយាយហើយក៏ស្វែងរកវិធីមុននឹងនាយលបៗដើរចេញពីតង់អ្នកជម្ងឺហើយតាមដាននារីវ័យក្មេងនោះមុននឹងឃើញនាងទៅនិយាយជាមួយ Jiyou ហាក់ដូចជាជិតស្និទ្ធនឹងគ្នាហើយ Yoongi ក៏លបចេញទៅក្រៅតែម្តង។
ពេលល្ងាចបន្ទាប់ពីចប់ម៉ោងការងាររួច Jiyou ក៏រៀបចំខ្លួនចេញមកដើរផ្សារបន្ទាប់ពីមានការពឹងពាក់ឲ្យមកជួយមកទិញរបស់ប្រើប្រាស់ខ្លះពីសម្លាញ់នាង Mira ទាំងនាងក្រមុំយើងនេះមិនដឹងខ្លួនសោះឡើយថាកន្លងមក Mira ព្យាយាមរកអន្ទាក់ឲ្យនាងលោតចូលតែរហូតក៏ប៉ុន្តែដោយសារតែនាងអាយុថ្លៃចេះតែមិនអីតែថ្ងៃនេះមិនដឹងសំណាងល្អអាចរួចផុតដែររឺក៏អត់ទេ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 20: She's in danger !
Start from the beginning