"មិនចេះខ្មាសគេ! ក្រែងមុននេះខ្លាចខ្ញុំណាស់ហី!ឯងអាចចាកចេញឥឡូវនេះបានទាន់ខ្ញុំនៅចិត្តល្អឲ្យឯងទៅ!!! បើមិនចឹងទេខ្ញុំនឹងធ្វើមែនទែនហើយ!"។ នាយកម្លោះក៏ធ្វើជាសម្លេងមាំហើយបែរខ្លួនមកចាប់ដៃនាងបេះចេញតែនាងក្រមុំខាងនេះក៏ញញឹមចុងមាត់មុននឹងខិតមករកគេកាន់តែជិតលើសដើម។
"ខ្ញុំមិនចេះខ្មាសគេស្រាប់ហើយព្រោះតែគេនោះគឺជាពូ Yoon !"។ Jiyou ក៏និយាយដោយញញឹមស្រស់ហើយញាក់ចិញ្ចើមយ៉ាងច្រឡើមដាក់ Yoongi នេះធ្វើឲ្យកម្លោះចាស់ដូចជាគេម្នាក់នេះហាក់ភ្ញាក់ខ្លួនពេលដែលគេត្រូវនាងទាយដឹងទើបនាយប្រញាប់រលាស់ដៃនាងចេញពីគេយ៉ាងរហ័ស។
"តែផ្តាស! ខ្ញុំជាចោរ! ឯងកុំមកក្បែរខ្ញុំប្រាប់ឲ្យហើយ!"។ នាយកម្លោះក៏ថយខ្លួនទៅក្រោយតែលើកដៃចង្អុលមុខនាងក្រមុំដែលអោនមកមើលមុខដោយញញឹមឡកលើយនេះធ្វើច្លួនហាក់បីដូចជានាងតូចនេះជាអ្នចង់ចាប់គេរំលោភទៅហើយ។
"ចោរអីខ្លាចស្រីចឹងពូ? កុហករាក់កំផែលដូចពូចឹងកុំមកចង់បន្លំខ្ញុំ! ដកកន្សែងរុំមុខនោះចេញទៅ!!! បើមិនចឹងទេប្រយ័ត្នខ្ញុំចាប់ពូរំលោភវិញ!"។ នាងក្រមុំក៏វារមករកគេធ្វើឲ្យគេរំកិលច្លួនទៅក្រោយពេលលឺសម្តីនាងនិយាយបែបនេះ។
"នែ! ឯងឆ្កួតជ្រូកមែនទេ Jeon Jiyou !!"។ ដោយសារតែភ័យពេកនាយសង្ហាក៏ភ្លេចខ្លួនក៏លេចធ្លាយការហៅឈ្មោះនាងក្រមុំចំៗដែរធ្វើឲ្យនាងក្រមុំនេះក៏ញញឹមចុងមាត់ពេលដែលបញ្ឆោតគេឲ្យបញ្ចេញការពិតហើយនាយកម្លោះក៏លើកដៃខ្ទប់មាត់ពេលដឹងថាគេជ្រុលសម្តីមុននឹងខំគេចមុខចេញពីការសម្លឹងចាប់កំហុសរបស់នាងហើយក៏បម្រុងខ្កួនរត់ចេញពីនាងតែម្តង។
"អេ៎! ចង់រត់គេចពីខ្ញុំផងរឺពូ Yoon !"។ នាងក្រមុំក៏មិនបង្អង់យូរក៏តាមគេហើយចាប់ទាញស្មានាយកម្លោះមួយទំហឹងធ្វើឲ្យរាងក្រាស់បែរមករកនាងមុននឹងនាងតូចច្រានរាងក្រាស់គេឲ្យដួលលើដីហើយប្រញាប់មកទ្រោបពីលើគេមុននឹងនាយកម្លោះនេះមានឪកាសតបតនឹងនាងវិញ។
"លែងខ្ញុំ? ឯងកុំផ្តេសផ្តាសណា៎! ជាស្រីហេតុអីក៏យកខ្លួនមកមកប៉ះពាល់ប្រុសផ្តេសផ្តាសចឹង!"។ នាយកម្លោះខំលើកដៃច្រាននាងតែនាងតោងស្មាគេជាប់មិនលែងទើបនាងញញឹមុននឹងលើកដៃមកទាញវែនតាខ្មៅគេចេញហើយបោះទៅម្ខាង។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 21: Don't mean to do that!
Start from the beginning