"បើពូពិបាកចិត្តនោះ!!! ពូ Yoon អាចឪបខ្ញុំបែបនេះហើយយំឲ្យខ្ញុំស្តាប់រួចនិយាយពីរឿងក្នុងចិត្តប្រាប់មកខ្ញុំឲ្យអស់មក! ខ្ញុំនៅទីនេះចាំស្តាប់ពីរាល់គ្រប់បញ្ហាទាំងឡាយរបស់លោកពូដោយស្ម័គ្រចិត្ត! ខ្ញុំពេញចិត្តនឹងទទួលចំណែកឈឺចាប់ជាមួយពូគ្រប់ពេល! ពូអាចចែករំលែកការឈឺចាប់របស់ពូឲ្យពាក់កណ្តាលក៏បានដែរ!"។ Jiyou និយាយហើយតំណក់ទឹកភ្នែកនាងក៏ហូរចុះស្របនឹង Yoongi ដែលលែងដៃគេចេញហើយក៏ចាប់ស្មានាងទាំងសងខាងមកប្រសព្វមុខនឹងគេវិញម្តង។
"ឯងមិនខ្លាចទេរឺថាបេះដូងឯងត្រូវឈឺចាប់? ឯងជាក្មេងស្រីម្នាក់ដែលមានអនាគតនឹងជម្រើសច្រើន! ហេតុអីក៏ជ្រើសយកបេះដូងមកជ្រលក់ក្នុងភ្លើងជាមួយខ្ញុំ?"។ Yoongi ក៏សួរហើយ Jiyou ក៏ញញឹមដាក់គេទៅវិញ។
"បើស្រលាញ់ហើយនឹងខ្លាចអីថាត្រូវឈឺចាប់! បើសិនជាបានឈឺចាប់ជាមួយពូ Yoon ក៏រឹតតែប្រសើរព្រោះពូនឹងមិនខូចចិត្តតែម្នាក់ឯង! ខ្ញុំចង់កំដរពូ Yoon គ្រប់ពេលវេលា! ទាំងល្អនឹងអាក្រក់!"។ កែវភ្នែកថ្លាយង់ដែលមានតំណក់ថ្លាៗហូរមកមិនឈប់កំពុងតែសម្លឹងមើលនាយសង្ហាដែលមើលនាងដោយក្តីហួសចិត្តបន្តិចហើយក៏អាណិតនាងបន្តិចរកអ្វីមកថ្លែងមិនត្រូវសោះ។
"តាំងពីថ្ងៃដំបូងដែលលោកពូជួយខ្ញុំ! កាលនោះគឺខ្ញុំមិនដែលបំភ្លេចម្តងណា៎ទេ! ការចងចាំពេលដែលខ្ញុំរត់ដេញចាប់មេអំបៅហើយក៏បុកជើងរបស់ពូ Yoon កាលនៅពីតូច! ខ្ញុំចងចាំកែវភ្នែក ស្រស់ថ្លាមុតស្រួចដែលសម្លឹងមករកខ្ញុំនឹងទឹកមុខស្រទន់យ៉ាងកក់ក្តៅរបស់ពូមិនដែលភ្លេចមួយវិនាទីណា៎ទេ! 14 ឆ្នាំកន្លងមកនេះពូ Yoon ជាបុរសម្នាក់ដែលដិតដាមក្នុងបេះដូងខ្ញុំគ្មានថ្ងៃណាដែលខ្ញុំអាចបំភ្លេចនោះឡើយ! ខ្ញុំស្រលាញ់ពូ Yoon ខ្លាំងណាស់ពូដឹងទេ?"។ ទឹកភ្នែកក៏ហូរស្របនឹងការសារភាពអារម្មណ៍ក្នុងចិត្តនាងធ្វើឲ្យ Yoongi នៅទ្រឹងសម្លឹងមុខនាងដោយសភាពភ្លឹកភ្លាំង។
នាងក្រមុំក៏កាន់តែខិតមុខមកជិតនាយសង្ហាវ័យចំណាស់ពេលដែលបាននិយាយពីរឿងក្នុងចិត្តហើយក៏សសៀរអោនចុះមករកបបូរមាត់ក្រាស់របស់នាយកម្លោះហើយក៏បានប្រថាប់លើគ្នាដោយគ្មានការប្រកែកពីនាយកម្លោះចាស់នោះទេព្រោះពេលនេះគេហាក់លង់នឹងពាក្យផ្អែមរបស់នាងតូចដែលធ្វើឲ្យបេះដូងគេស្រាលហើយទោទន់ទៅតាមនាងមុននឹងលង់ខ្លួនហើយក៏លើកដៃក្រាស់របស់ខ្លួននាយមកត្រកងមុខនាងតូចដើម្បីងាយស្រួលនឹងស្រង់រសជាតិថើបថែដ៏ទន់ភ្លន់នោះទៅវិញ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 24 : I'm sorry my love !
Start from the beginning