抖阴社区

Step 25: Don't deny with your need!

Start from the beginning
                                    

"លោកប្រុស! នេះកន្សែងនឹងទឹក!"។ មេដោះក៏ដាក់កន្សែងនឹងទឹកឲ្យគេទើបនាយកម្លោះរហ័សយកមកជូតថ្ងាសឲ្យនាងក្រមុំ។

"ហេតុអីទៅ?"។ សម្លេងខ្សាវៗរបូតចេញពីមាត់តូចស្អាតរបស់នាងក្រមុំធ្វើឲ្យ Yoongi ងឿងឆ្ងល់មុខនឹងខំផ្ទៀងត្រចៀកស្តាប់ឲ្យបានច្បាស់។

"ឯងនិយាយអីនឹង?"។ នាយកម្លោះក៏សួរនាំហើយនាងក្រមុំក៏ជ្រួញចិញ្ចើមទឹកមុខនាងពេលនេះបង្ហាញថានាងកំពុងតែរវើររវាយជាទីបំផុត។

"ពូស្អប់ខ្ញុំណាស់រឺពូ Yoon ?"។ នាងតូចនិយាយតែភ្នែកនាងនៅបិទជិតធ្វើឲ្យ Yoongi ដែលកំពុងជូតស្អំថ្ងាសឲ្យនាងត្រូវទ្រឹងឈប់ហើយសម្លឹងមុខនាងតូចបន្តិច។

"ខ្ញុំមិនដែលស្អប់ឯងទេ! គ្រាន់តែខ្ញុំមិនចង់ឲ្យឯងមកក្បែរខ្ញុំ!"។ Yoongi ក៏តបមកកាន់នាងវិញទោះដឹងថានាងតូចស្ថិតក្នុងភាពរវើររវាយក៏ដោយតែវាក៏អាចជាឪកាសតែមួយគត់ដែរគេអាចនិយាយពីពាក្យក្នុងចិត្តគេបាន។

"ពូស្រលាញ់អ្នកមីងម្នាក់នោះខ្លាំងណាស់ត្រូវទេ? ហឹុក....ខ្ញុំដឹងថាពូនឹងមិនអាចមានថ្ងៃទទួលខ្ញុំជាដាច់ខាត! តែខ្ញុំដកចិត្តមកវិញមិនបានពិតមែនពូដឹងទេ? ខ្ញុំដឹងថាពូមិនអាចស្រលាញ់ខ្ញុំទេហើយរឹតតែមិនអាចឲ្យខ្ញុំជំនួសតំណែងអ្នកមីងនោះដែរ! តែខ្ញុំគ្រាន់សុំនៅក្បែរពូ Yoon ត្រឹមតែជាក្មេងស្រីម្នាក់ដែលអាចរំលែកការឈឺចាប់ជាមួយពូ! តែប៉ុន្នឹងក៏បានដែរណា៎ពូ! ហឹុក....ពូកុំធ្វើចិត្តដាច់ដាក់ខ្ញុំបានទេ?"។ ទឹកភ្នែកនាងបានហូរស្រក់ធ្វើឲ្យនាយកម្លោះចាស់នេះសម្លឹងមុខនាងដោយការរំជើលចិត្ត។

អស់រយៈជិត 10 ឆ្នាំដែលបេះដូងគេប្រែជាត្រជាក់គ្មានអារម្មណ៍ថានឹងរង្គើជាមួយនឹងស្នេហាថ្មីព្រោះការឈឺចាប់ដែលគេទទួលបានវាលើសលប់ដែលអាចសមល្មមដែលធ្វើឲ្យគេក្លាយមកជាបុរសម្នាក់ដែលមានចិត្តត្រជាក់ដូចទឹកកតែពេលនេះបែរជាត្រូវក្មេងស្រីម្នាក់នេះបានមកធ្វើឲ្យគេចេះបារម្ភ ចេះច្របូកច្របល់ហើយបន្ថែមពីនេះនាងបានធ្វើឲ្យគេមានអារម្មណ៍ប្លែកៗរហូតគេខ្លួនឯងគិតថាវាគ្រោះថ្នាកើបើគេនៅក្បែរនាងព្រោះបើនិយាតាមធម្មជាតិឲ្យងាយយល់គេជាបុរសពិតហើយក៏មានអារម្មណ៍ធម្មជាតិដូចប្រុសដទៃគ្រាន់តែកន្លងមកជិត 10 ឆ្នាំគេមិនបានប៉ះពាល់ស្រីក៏ដោយសារតែរឿងរ៉ាវទុក្ខសោករុំព័ន្ធគេនឹងអាចនាំឲ្យគេគិតដល់រឿងអស់នេះបានយ៉ាងម៉េចទៅ។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now