តែ Jiyou ម្នាក់ក់នេះដែលបានធ្វើឲ្យ Yoongi មិនទុកចិត្តខ្លួនឯងព្រោះតាំងពីពេលមុននេះនាយសុខៗក៏កើតអារម្មណ៍ត្រេកត្រអាលហើយក៏មានការថើបដ៏ផ្អែមល្ហែមដែលនាំខ្លួននាយឲ្យលង់ទៅតាមអំពើតែផ្តេកតែផ្តាសហើយក៏បណ្តោយតាមការពង្វក់នោះប៊ិះតែនឹងបានសម្រេចទៅហើយបើនាយជាមនុស្សមិនមានការគ្រប់គ្រងខ្លួនល្អនោះតែនេះសំណាងហើយដែលគេជាប្រុសដែលមានស្មារតីរឹងមាំជាងប្រុសធម្មតាតែថាយ៉ាងគេក៏មិនមែនព្រះសីុម៉ង់ដែរនឹងអាចមិនដឹងទេថាខ្លួនគេអាចទប់ទល់នឹងស្រីក្មេងសាច់ខ្ចីបែបនេះដល់ពេលណាព្រោះយ៉ាងណាគេជាប្រុសពេញលក្ខណៈម្នាក់មិនមែនលោកសង្ឃហើយយក៏រឹតតែគ្រោះថ្នាក់បើនៅក្បែរៗគ្នាបែបនឹង។
"អា Yoon ! ត្រជាក់ចិត្ត!!! កុំចាញ់សម្តីក្មេង! កុំឲ្យសោះ!"។ នាយកម្លោះក៏បិទភ្នែកហើយក៏សម្រួលដង្ហើមរបស់គេតែនាយក៏ត្រូវភ្ញាក់ពេលដៃតូចនោះមកស្រវាចាប់ដៃក្រាស់គេយ៉ាងណែន។
"កុំចាកចេញពីខ្ញុំអីណា៎!!! ខ្ញុំចាំពូ Yoon យូរហើយ! ច្រើនឆ្នាំហើយដែលខ្ញុំរង់ចាំឲ្យខ្លួនឯងធំធាត់ឡើងដើម្បីក្លាយជាមនុស្សស្រីពេញលេញសម្រាប់ពូ Yoon ! មិនថានៅក្បែរពូជាឋានៈអីតែសុំកុំស្អប់ខ្ញុំ! កុំដេញ Ji ណា៎!"។ សម្តីខ្សាវៗនិយាយហើយរវើរវាយបានធ្វើឲ្យ Yoongi កាន់តែទន់ចិត្តមុននឹងអោនមកជិតនាងហើយអង្អែលក្បាលនាងជាមួយដៃម្ខាងដែលនៅទំនេរ។
"អរគុណក៏លះបង់របស់ឯង! តែខ្ញុំពិតជាមិនសាកសមនឹងឯងទេ-អ៊ុប!"។ នាយកម្លោះដែលអោនមុខមកនិយាយហើយសម្លឹងមើលមុខនាងសុខៗក៏ត្រូវកម្លាំងពីណាដូចជាដៃរបស់នាងក្រមុំដែលបោះមកទាញទម្លាក់មុខគេចុះមកយ៉ាងកំរោលធ្វើឲ្យនាយសង្ហាត្រូវទម្លាក់បបូរមាត់មកផ្អឹបនឹងបបូរនាងម្តងទៀតដោយមិនបានព្រៀងទុកឡើយ។
នាយកម្លោះពេលនេះក៏មានអារម្មណ៍ថាហេងហាងក្នុងចិត្តក៏ព្រោះតឺខណៈពេលនេះគឺបបូររមាត់តូចរបស់នាងក្រមុំកំពុងកម្រើកថ្នមៗលើបបូរមាត់ក្រាស់របស់គេហើយដៃដែលនាងតូចបោះមកឪបកររបស់គេក៏តោងយ៉ាងស្អិតនឹងនាយធ្វើឲ្យគេរកធ្វើអីក៏លែងកើតដែរ។
ចិត្តមួយចង់ក្រោកចេញតែអារម្មណ៍គេពេលនេះបែបជាប្លែកៗធ្វើឲ្យនាយទៅជានៅទ្រឹងហើយសម្រេចចិត្តទុកឲ្យបបូរមាត់តូចនោះវាយលុកលុយបបូរមាត់ក្រាស់របស់គេមុននឹងគេលើកមកកាន់ដើមដៃនាងបំណងទាញរបេះចេញពីកររបស់គេតែបែរជាប៉ះត្រូវសាច់ទន់រលោងនៃដើមដៃស្រឡូននាងធ្វើឲ្យភ្លើងក្នុងខ្លួនកាន់ហាមមិនបានរីឯចិត្តនាយក៏ទៅជារេរាមិនដឹងថាគួរតែបញ្ឈប់រឺបន្តជាមួយនាងទៅ។
ពេលនោះក៏មានគំនិតមួយក៏ផុសមកប្រាប់នាយថាគេជាប្រុសចាស់ម្នាក់មិនគួរនាំខ្លួនមកបំផ្លាញអនាគតនាងក្រមុំអាយុប្រហែលកូនគេចឹងទេហើយគេក៏រឹតតែមិនគួរនៅក្បែរនាងទៀតព្រោះគេនឹងក្បត់ឧត្តមគតិខ្លួនឯងដែលសន្យាថាស្រលាញ់តែ Sumi ទើបគេទាញដៃនាងចេញមុនដកបបូរមាត់ចេញហើយបែរខ្នងដាក់នាងតូចបម្រុងនឹងក្រោកចេញទៅចោលនាងតែបែរជាត្រូវដៃមួយគូមកក្រសោបឪបគេពីក្រោយយ៉ាងណែនទៅវិញ។
"Jeon Jiyou ឯង?"។ នាយកម្លោះភ្ញាក់ផ្អើលហើយបែរមកមើលនាងក្រមុំដែលក្រោកមកឪបគេមុននឹងនាងប្តូរមកច្រាននាយកម្លោះទៅសាឡុងហើយនាងក៏ជាអ្នកឡើងមកអង្គុយពីលើនាយវិញ។
"ពូមិនគួរបដិសេធនឹងអារម្មណ៍របស់ខ្លួនឯងទេ! កុំហាមឃាត់ខ្លួនឯងអី!"។ សម្លេងស្រាលនឹងទឹកមុខស្រទន់ហើយដៃនាងក៏ដាក់មកលើដើមទ្រូងហាប់ណែនរបស់នាយកម្លោះចាស់នេះដោយអង្អែលទៅមកពីលើអាវសឺមីគេធ្វើឲ្យ Yoongi ពេលនេះហាក់វង្វេងស្មារតីហឹងត្រចៀកនឹងហេតុការណ៍អស់នេះទៅហើយ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 25: Don't deny with your need!
Start from the beginning