抖阴社区

Step 27 :Too young to realize !

Start from the beginning
                                    

"មេការ! ជួយយកបាយម្ហូបទៅខាងលើឲ្យខ្ញុំមួយឈុតផង!! ខ្ញុំខ្លាចក្មេងស្រីនោះនាងដាច់ពោះ!!!"។ នាយសង្ហាក៏ធ្វើនិយាយជាប្រងើយហើយក៏ជ្រែងហោប៉ៅដើរឡើងលើធ្វើឲ្យមេការបានត្រឹមលើកចិញ្ចើមតែក៏ធ្វើការតាមបញ្ជារ។

ជាន់ខាងលើ....

ពេលនេះនាងក្រមុំដែលគេងដណ្តប់ភួយជិតខ្លួននេះដោយថ្ងាសបែកញើសជោកជាំតែនាងបែរជាមានអារម្មណ៍ថារងារទៅវិញព្រោះនាងពិតមានអាការៈមិនស្រួលខ្លួនមែនតែនាងមិនចង់និយាយប្រាប់កម្លោះចាស់ដែលអត់ចិត្តនោះក៏សុខចិត្តមកទ្រាំសង្ងំគេងដេកញាក់ញ័រក្តៅខ្លួនដូចភ្លើងបន្តទៀតនៅទីនេះតែឯង។

"នែ! ឯងមកសម្ងំដេកបែបនេះប្រយ័ត្នក្រពះឯងវាកូរដាច់អស់ទៅ!!! គួរតែក្រោកមកបាយទឹកខ្លះ!!"។ នាយសង្ហាក៏បើកទ្វារចូលមកដោយប្រើសម្តីស្មើធេងនិយាយទៅនាងក្រមុំដែលដេកបែរខ្នងមកដាក់គេ។

"ខ្ញុំមិនឃ្លានពិតមែនពូ!!"។ សម្លេងនាងពេលនេះខ្សោយខ្លាំងណាស់ហើយក៏ញ័រធ្វើនាយកម្លោះក៏ដកដៃពីហោប៉ៅពេលលឺសម្លេងមិនប្រក្រតីរបស់នាងក៏ស្ទុះទៅមើលតែម្តង។

"ឯងកើតអីនឹង Jeon Jiyou ? អូ! ព្រះអើយ! នេះភ្លេចឲ្យឈឹងថាឯងក្តៅខ្លួន! ចំមែនហើយ! ខ្លួនឈឺហើយម៉េចមិនប្រាប់មិនរំលឹកប្រាប់ខ្ញុំខ្លះ!!"។ នាយសង្ហាក៏ស្ទុះទៅលើករាងស្តើងដែលពេលនេះខ្លួនក្តៅដូចភ្លើងហើយទន់គ្មានកម្លាំងឲ្យផ្អែកខ្នងនឹងគ្រែមុននឹងគេស្ទុះទៅហៅមេការមកចាត់ការជូតខ្លួនឲ្យនាងក្រមុំឲ្យរួចរាល់ជៀសវាងកើតមានរឿងហេតុមិនល្អទៀតបើទុកកិច្ចការនេះឲ្យនាយនោះ។

បន្ទាប់ពីរួចរាល់ហើយនៅពេលនេះនាយសង្ហាក៏ទាញកៅអីមួយមកអង្គុយក្បែរនាងក្រមុំដែលផ្អែកខ្នងនឹងក្បាលគ្រែមុននឹងទាញចានបបរដែលបានបង្គាប់ឲ្យមេការទៅចម្អិននោះមកកាន់ហើយផ្លុំវាមកបញ្ចុកនាងក្រមុំតែនាងតូចហាក់មិនចង់ទទួលវាទើប Yoongi ដាក់ចានបបរចុះហើយសម្លឹងនាង។

"ហាមាត់!!!! នេះខ្ញុំមិនមែនសីុឈ្នួលអត់ការងារធ្វើមកអង្គុយបញ្ចុកឯងទេ!!"។ នាយសង្ហាក៏និយាយថាឲ្យនាងតែនាងក្រមុំក៏សម្លឹងគេដោយមុខស្មើដូចគ្នា។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now