"ខឹកៗៗ ..!"។ នាយសង្ហាក៏ត្រូវឈ្លក់កាហ្វេពេលដែលលឺសម្លេងរបស់នាងក្រមុំមិនបាច់បែរមកមើលក៏ដឹងថាជានរណាព្រោះនាងនិយាយភាសាកូរ៉េជាមួយគេច្បាស់បំផុតថាជានាងល្អិតនឹងឯង។
"គ្មានមារយាទ!! មកផ្ទះគេក៏ស្រែកឡូឡាចឹងហេ៎!! ខឹកៗ!!"។ នាយកម្លោះក៏ក្រោកឈរហើយយកក្រដាសមកជូតមាត់មុននឹងសម្លឹងនាងតូចដោយកែវភ្នែកមាំហើយក៏ប្រទះនឹងកែវភ្នែកស្រពោរបស់នាងដែលសម្លឹងគេ។
"ម៉េចក៏ពូមកបារាំងស្ងាត់ៗមិនប្រាប់ខ្ញុំមួយម៉ាត់សោះចឹង!!"។ នាងក្រមុំក៏ដើរមកឈរទល់មុខគេហើយសម្លក់គេដោយរឹកពារអន់ចិត្តតែម្តងហើយនាយកម្លោះក៏យកដៃញីសក់ក្បាលខ្លួនឯងមុននឹងសម្លឹងមើលអ្នកបម្រើគេ។
"អ្នកណានាំគេមក?"។ នាយសង្ហាក៏សួរហើយអ្នកបម្រើស្រីម្នាក់ក៏ចេញមកអោនក្បាល។
"គឺខ្ញុំចា៎!! ព្រោះអ្នកនាងខាងនេះប្រាប់ថាក្មួយរបស់លោកប្រុស!!! ឃើញថាជនជាតិដូចគ្នាក៏គិតថាប្រហែលជាក្មួយលោកប្រុសមែនហើយ!"។ អ្នបម្រើក៏រៀបរាប់ហើយនាយសង្ហាក៏សម្លឹងមុខនាងល្អិតសំបូរល្បិចនេះដោយហួសចិត្តមុននឹងសម្លឹងទៅមើលមេឃនៅខាងក្រៅឃើញថាងងឹតទៅហើយ។
"ហើយនេះម៉ោងប៉ុន្មានហើយ?"។ នាយកម្លោះក៏សួរនាំដោយមិនព្រមសម្លឹងមើលមុខនាងតូចសោះ។
"ម៉ោង 9 យប់ហើយ!! នេះខ្ញុំមករកពូទាំងមូលមិនគិតសួរនាំខ្ញុំបែរជាសួរម៉ោង! តើខ្ញុំមិនស្មើនឹងម៉ោងពេលទេរឺពូ?"។ នាងតូចក៏ឆ្លើយដោយហួសចិត្តនឹងនាយកម្លោះទើបគេជ្រែកដៃចូលហោប៉ៅសម្លឹងនាង។
"មិនស្មើស្រាប់ហើយព្រោះឯងជាមនុស្សលោកមិនមែនវត្ថុ!!"។ នាយកម្លោះក៏តបដោយប្រងើយហើយនាងក្រមុំក៏មើលគេដោយហួសថ្លែង។
"ពូ!!! ខ្ញុំមិនបាននិយាយលេងជាមួយពូទេ!!"។ នាងតូចក៏ថាឲ្យគេហើយគេក៏មើលមុខនាងស្មើ។
"....."។ នាយសង្ហាមិនតបតែក៏បម្រុងដើរចេញទើបនាងតូចចាប់ដៃជាប់។
"ហេតុអីក៏ពូធ្វើដូចមិនឃើញខ្ញុំចឹង? នេះខ្ញុំុំមកបារាំងម្នាក់ឯងមករកពូណា៎!!"។ នាងក្រមុំស្ទើរតែរលីងរលោងពេលឃើញរឹកពារគេធ្វើឲ្យនាយកម្លោះនេះក៏បែរមកមើលនាងដោយចងចិញ្ចើមពេលលឺសម្តីនាង។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 34 : Chasing you !
Start from the beginning