抖阴社区

Step 34 : Chasing you !

Start from the beginning
                                    

"ឯងមកទីនេះធ្វើអី? ខ្លួនជាស្រីហើយក្មេងទៀតកោតណាស់ប្រថុយគ្រោះថ្នាក់ចឹងហេ៎?"។ នាយកម្លោះក៏ថាឲ្យនាងក្នុងនាមគេជាបុរសចំណាស់ម្នាក់ដែលមានការគិតជ្រៅមុននឹងគិតដល់ហេតុការណ៍អាក្រក់ដែលនឹងអាចកើតគ្រប់ពេលបើនាងជួបគ្រោះថ្នាក់នឹងមានបញ្ហាអីខ្លះ។

"បើពូបារម្ភពីខ្ញុំ! ហេតុអីក៏រត់គេចពីខ្ញុំ? ហេតុអីក៏មក Paris មិនប្រាប់ខ្ញុំ? ដឹងទេខ្ញុំនៅបារបារាំងនៅឯ Seoul រង់ចាំពូរាល់យប់! តែពូក៏រត់ចោលខ្ញុំ! មួយម៉ាត់ក៏មិនប្រាប់ខ្ញុំ!!!"។ នាងតូចក៏និយាយដោយរលីងរលោងមុននឹងនាងស្រាប់តែឪបនាយកម្លោះយ៉ាងណែនធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយ Yoongi ក៏ភាំងមុននឹងគេលើកដៃដេញអ្នកបម្រើឲ្យចេញហើយពួកគេក៏ទៅនៅសល់តែគេនឹងនាងតូចដែលឪបគេយ៉ាងណែនហើយយំនោះដែលធ្វើឲ្យគេហាក់អាណិតនាងខ្លះៗដែរ។

"ខ្ញុំបានប្រាប់ហើយថាឯងមិនគួរខ្ជះខ្ជាយភាពយុវវ័យឯងជាមួយខ្ញុំទេ! យ៉ាងណានេះក៏ជាហេតុផលដែលខ្ញុំមិនចង់ជួបឯងទើបខ្ញុំមកបារាំងតែម្តង!! រឺប៉ុន្នឹងហើយឯងនៅតែមិនយល់ទៀត!!"។ បន្ទាប់ពីស្ងៀមស្ងាតអស់មួយសន្តុះនាយកម្លោះក៏និយាយវិញមុននឹង Jiyou លែងរង្វង់ដៃខ្លួនបន្តិចហើយក៏ងើយមុខមកសម្លឹងគេដោយសោកសៅ។

"តែខ្ញុំស្រលាញ់ពូណា៎ពូ Yoon ! ខ្ញុំមិនដែលស្តាយនឹងលះបង់យ៉ាងណា! អ្នកណានិយាយអីក៏ខ្ញុំទទួលបានទាំងអស់! សុំត្រឹមពូមានខ្ញុំក្នុងបេះដូងគឺគ្រប់គ្រាប់ហើយ! មិនថាក្នុងឋានៈអីទេ! សូមតែម្យ៉ាងកុំទៅចោលខ្ញុំទៀតអីណា៎លោកពូ!!"។ នាងតូចក៏រលីងរលោងម្តងទៀតមុននឹងនាងឪបគេហើយផ្តេកក្បាលទៅលើដើមទ្រូងហាប់ណែននោះធ្វើឲ្យ Yoongi រកថាអ្វីមិនត្រូវ។

គេក៏មិនតបតែក៏សម្លឹងមើលនាងក្រមុំដែលខ្ទប់មុខចូលដើមទ្រូងគេហើយយំនោះដោយសង្វែកក្នុងចិត្តគេហាក់ទន់ទៅតាមការយំយែករបស់នាងក្រមុំមុននឹងឡើងលើកដៃមកអង្អែលខ្នងនាងថ្នមៗ។

"ល្ងង់ណាស់!! ចុះបើតាមផ្លូវមានគេចាប់ឯងបាត់នោះឯងគិតយ៉ាងម៉េចនាងល្អិត?"។ Yoongi ក៏ប្រ់សម្លេងស្រាលជាងមុននិយាយហើយនាងក្រមុំក៏ងើយមុខដែលមានភ្នែកក្រហមនោះសម្លឹងគេ។

"ពូនឹងមកជួយខ្ញុំមែនទេ? ហឹុក...ខ្ញុំជឿថាពូនឹងដឹងថាពីវត្តមានរបស់ខ្ញុំគ្រប់ទីកន្លែង!"។ នាងតូចតបដោយសេចក្តីទុកចិត្តលើបុរសម្នាក់នេះព្រោះតែរាល់ពេលដែលនាងមានបញ្ហាគឺពិតជាគេមែនដែលលេចរូបរាងមកជួយនាងគ្រប់ពេលហើយនាយកម្លោះក៏ក្រវីក្បាលមុននឹងលើកដៃមកខោកក្បាលនាងតិចៗ។

"ខ្ញុំមិនមែនព្រះជាម្ចាស់ដែលដឹងពីសុខទុក្ខឯងរាល់ពេលទេ! កុំជឿជាក់លើរឿងឆ្កួតៗចឹងពេក!!! ហើយនេះយប់ហើយ!! ឯងទៅស្នាក់នៅឯណាដែរ? មានផ្ទះនៅបារាំងទេចាំខ្ញុំជូនទៅ?"។ នាយកម្លោះក៏សួរហើយនាងក្រមុំក៏នៅតែឪបចង្កេះគេស្អិតមិនលែងមុននឹងសម្លឹងមុខគេហើយក្រវីក្បាល។

"គឺសុំមកនៅជាមួយពូដែរបានទេ?"។ Jiyou ក៏សើចស្ញេញដាក់គេខុសពីកម្លោះចាស់ដែលលឺហើយក៏លើកចិញ្ចើម។

"ផ្ទះខ្ញុំមិនមែនសណ្ឋាគារទេ!!"។ នាយកម្លោះក៏តបហើយនាងក្រមុំក៏ជូរមាត់ដាក់គេ។

"ពូ Yoon ហ៎!! នេះពូអីក៏ចិត្តអាក្រក់យ៉ាងនេះ? ឲ្យ Ji នៅជាមួយផងណា៎!! Ji មករកពូតែម្នាក់ឯងហើយ Ji ក៏នឹកពូ!! ពូមិននឹករលឹក Ji ខ្លះទេហី?"។ នាងតូចក៏អង្វរករគេហើយនាយកម្លោះក៏សម្លឹងនាងដោយមុខស្មើ។

"បើនឹកឯងនោះខ្ញុំបែបមិនមកបារាំងទេ!"។ នាយកម្លោះតបប៉ុន្នឹងធ្វើឲ្យនាងក្រមុំលែងដៃចឹញពីចង្កេះគេមុននឹងបែរខ្នងហើយតម្រង់ទៅទម្លាក់ខ្លួនអង្គុយលើសាឡុងគេដោយខូចចិត្ត។

"ពូ Yoon !! ចិត្តអាក្រក់!!! ខ្ញុំស្អប់ពូ Yoon !!"។ នាងក្រមុំក៏ក្តាប់មាត់ហើយនិយាយថាឲ្យគេខណៈនាយកម្លោះក៏លើកដៃមកអេះក្បាលដោយមិនយល់សោះថាចរិតស្រីក្មេងគឺបិុនងរងក់ដល់ម្លឹង។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now