抖阴社区

Step 35 :Mess with my head !

Start from the beginning
                                    

"អត់ផង!"។ សម្តីមួយម៉ាត់ៗរបស់គេធ្វើឲ្យ Jiyou នេះដូចតហរូវគេយកដៃមកវៃក្បាលទៅហើយមុននឹងនាងចងចិញ្ចើមសម្លឹងមើលទៅ Yoongi ។

"ហេតុអ្វីទៅ?"។ នាងក្រមុំក៏សួរហើយ Yoongi ក៏សម្លឹងនាងវិញដោយមុខស្មើធេង។

"ព្រោះឯងមិនគួរឲ្យស្រលាញ់!! ចឹងហើយមានអីត្រូវនឹកបាន! ទាល់តែជាក្មេងគួរឲ្យស្រលាញ់ទើបគេនឹកនា!!!"។ Yoongi ក៏តបវិញធ្វើឲ្យ Jiyou ហាក់អាក់អន់ស្រពន់ចិត្តពេលបានលឺសម្តីរបស់ Yoongi មុននឹងនាងលេងដៃចេញពីចង្កេះគេហើយក៏សម្លឹងមើលគេដោយកែវភ្នែកញ័រទទ្រើត។

"ហេតុអីក៏ពូចិត្តដាច់យ៉ាងនេះ? ហឹិុក ..រឺពូមិនដឹងដឹងថាខ្ញុំស្រលាញ់ពូប៉ុណ្ណាទេ? ហឹុក....ពូមិនមានសូម្បីកូនចិត្តតិចស្រលាញ់អាណិតខ្ញុំសោះមែនទេ? ហឹុក...តើខ្ញុំគួរឲ្យរំខានចឹងមែនទេ?"។ ពេលនេះនាងក្រមុំក៏លើកដៃមកជូតទឹកភ្នែកដែលហូរស្រក់នោះដោយក្នុងចិត្តនាងក្តុកក្តួលអួលពេញបេះដូងយូរណាស់ទៅហើយធ្វើឲ្យ Yoongi ហេងហាងចិត្តមិនដឹងធ្វើយ៉ាងណាដូចគ្នា។

"នែ!! អេ....ហើុយ...កុំយំមើល!!! ខ្ញុំមិនចេះលួងទេណា៎! ហើិយ...នេះ..ឯងចង់បានអីទៅ?"។ នាយកម្លោះក៏តែងតែចាញ់ទឹកភ្នែកនាងតូចជានិច្ចហើយក៏ទាល់គនិតពេលនាយមិនដឹងលួងក្មេងស្រីដែលយំយែកនេះដោយរបៀបណា។

"ហឹុក...រឺក្នុងចិត្តពូគិតតែម្យ៉ាងថាខ្ញុំបានតែរបស់ទេ? ហឹុក...!"។ នាងតូចក៏តបវិញហើយនាយកម្លោះលើមកឈ្លឺក្បាលតិចៗដោយហួសចិត្តគិតមិនចេញពីបំណងនាងតូចនេះយ៉ាងម៉េចឲ្យប្រាកដ។

បន្ទាប់មកគេក៏ស្រាប់តែសម្លឹងមើលនាងបន្តិចមុននឹងដកដង្ហើមធំហើយក៏សំដៅទៅទាញនាងមកឪបក្នុងដើមទ្រូងគេមុននឹងលើកដៃមកអង្អែលក្បាលនាងថ្នមៗធ្វើឲ្យ Jiyou ទ្រឹងស្ងៀមតែម្តង។

"បាត់យំបាននៅ?"។ នាយកម្លោះក៏សួរនាហខណៈដៃគេនៅតែអង្អែលក្បាលនាងហើយ Jiyou បានតែទង្វើគេប៉ុន្នឹងក៏រីកមាឌបេះដូងមុននឹងនាងបោះដៃឪបគេវិញហើយសម្ងំយកភាពកក់ក្តៅពីរាងកាយនាយកម្លោះ។

<គ្រូក~ គ្រូក~> កំពុងតែសម្ងំយកក្តីសុខដែលកម្រកើតមានក្រពះនាងតូចក៏កូរខ្លាំងតែម្តងដែលនាំឲ្យ Yoongi សម្លឹងមុខនាងធ្វើឲ្យនាងក្រមុំសើចដាក់គេហើយនាយកម្លោះក៏ក្រវីក្បាលមុននឹងលែងដៃចេញហើយក៏តម្រង់ទៅតុបាយបញ្ជារឲ្យមេការរៀបចំបាយទឹកដើម្បីគាំុតែម្តង។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now