"ត្រូវការឲ្យខ្ញុំដូរដាក់រូបភាពជំនួសរូបពិតទេ?"។ នាយកម្លោះក៏សួរ Jiyou ខណៈពេលឃើញនាងក្រមុំដែលគិតតែអង្គុយញញឹមសម្លឹងមើលបាយមិនដួសញាំុសោះតាំងពីរៀបចំមកដល់ពេលនេះ។
"ហេតុអីពូ Yoon ?"។ នងក្រមុំក៏សម្លឹងមុខគេដោយងឿងឆ្ងល់មុននឹងនាយកម្លោះញញឹមចុងមាត់។
"ព្រោះខ្ញុំយល់ថាឯងមិនបាច់ញាំុបាយដូចអ្នកដទៃផ្សេងទៀតក៏ឆ្អែតដែរ!!! បើគ្រាន់តែសម្លឹងហើយញញឹមដាក់មុខម្ហូបបែបនេះនឹងណា៎!! ស្រួលម្យ៉ាងដែរតើ!!"។ នាយកម្លោះក៏ញាក់ចិញ្ចើមឌឺដងនាងហើយនាងក្រមុំសម្លឹងគេដោយហួសចិត្ត។
"ចេញតែនិយាយទៅរូចពូ!!! នេះខ្ញុំកំពុងតែរង់ចាំពូ Yoon មកបញ្ចុកបាយខ្ញុំនឹងអី!!"។ នាងក្រមុំក៏ខិតមុខមកជិតគេមុននឹងនិយាយហើយនាយកម្លោះក៏សម្លឹងនាងដោយកែវភ្នែកស្មើធេង។
"ចឹងខ្ញុំទៅកាំបិតប័ុងតោមកសិនល្អទេ?"។ នាយសង្ហាបម្រុងក្រោកឈរតែត្រូវ Jiyou ទាញដៃហើយសម្លឹងមុខគេ។
"បញ្ចុកបាយខ្ញុំចាំបាច់ប្រើប័ុងតោទេពូ Yoon ?"។ នាងក្រមុំក៏សួរដោយហួសថ្លែងពេលលឺសម្តីគេនិយាយទើបនាយសង្ហាយើងសម្លឹងមកនាងដោយរក្សាទឹកមុខដដែលដូចគ្មានរឿងអីសោះ។
"ចុះឯងឲ្យខ្ញុំបញ្ចុកបាយនោះ! ទាល់តែមនុស្សពិការដៃរបួសដៃអីរបៀបនឹងបានពិបាកក្នុងការហូបចុកហើយក៏ត្រូវកាតឲ្យមានមនុស្សជួយបញ្ចុក!!! ហើយបើដៃឯងល្អទេទាល់តែខ្ញុំនេះរកអីមកកាត់ចោលសិនចាំខ្ញុំបញ្ចុក!!"។ នាយសង្ហាក៏រៀបរាប់មួយខ្សែធ្វើឲ្យនាងក្រមុំអស់អីតបតតែម្តងក៏លើកចានបាយមកញាំុដោយខ្លួនឯងហើយមិនភ្លេចសម្លក់មុខនាយកម្លោះនោះទេធ្វើឲ្យ Yoongi ចង់តែអស់សំណើចនឹងរឹកពារនាងទេតែនាយក៏ខំទឹកមុខធម្មតាមិនង់បង្ហាញអារម្មណ៍ពិត។
"នេះបន្ទប់ឯង!!"។ នាយសង្ហាក្រោយញាំុបាយទឹករួចរាល់អស់ហើយក៏នាំនាងមកបន្ទប់សម្រាកហើយនាងក្រមុំក៏ងាកមកមើលគេដោយកែវភ្នែកខ្លាចៗមិនចង់ចូលបន្ទប់គេងមួយនេះព្រោះនាងហាក់ុំានអារម្មណ៍ថាស្រៀវពេលឃើញបន្ទប់នេះទើបនាងងាកមុខមកសម្លឹងគេបន្តិច។
"បន្ទប់នេះធ្លាប់មានមនុស្សនៅទេ?"។ នាងក៏សួរនាំពេលឃើញបន្ទប់នេះធំទូលាយពេកហើយត្រជាក់នឹងងងឹត។
"លោកប៉ាខ្ញុំធ្លាប់ស្នាក់នៅទីនេះហើយគាត់បានស្លាប់ជាង 20 ឆ្នាំទៅហើយតាំងពីខ្ញុំនៅអាយុ 20 ឆ្នាំជាង!!! ដាច់ខ្យល់នៅលើគ្រែនឹងតែម្តង!!"។ មិនត្រឹមតែមិនលួងលោមនាងតូចដែលភ័យនោះទេតែនាយសង្ហាក៏ក្រពាត់ដៃនិយាយដោយធម្មតាហើយលើកដៃចង្អុលបង្ហាញទៅទីតាំងដែលនាយរឥបរាប់មិញទៀតទើបធ្វើឲ្យ Jiyou ឈរស្តាប់ដោយញ័រខ្លួនមុននឹងនាងសម្លឹងមើលទៅលើគ្រែនោះហើយការស្រម៉ៃធ្វើឲ្យនាងបានឃើញរូបភាពបុរសម្នាក់ដេកស្តូកស្តឹងលើគ្រែងាកមកសម្លឹងនាងធ្វើឲ្យនាងក្រមុំក៏ស្រែកចាចហើយហក់ទៅតោងកហើយព័ន្ធជើងទាំងពីរលើចង្កេះ Yoongi តែម្តង។
"ហឹុក....ពូ....ហឹុក ...! ខ្ញុំ....ខ្ញុំឃើញហើយ! ពូហា៎....ហឹុក.... ខ្ញុំសុំគេងជាមួយពូផងណា៎!! អត់-អត់ហ៊ានគេងម្នាក់ឯងទេ!! ហឹុក....ណាពូណា!!!"។ នាងក្រមុំនេះក៏តោងនាយកម្លោះដូចជាតុកកែហើយជើងនាងក៏ព័ទ្ធជុំវិញចង្កេះនាយសង្ហាយ៉ាងស្អិតធ្វើឲ្យ Yoongi ប៊ិះតែនឹងរកកលចង់ដួលដោយសារតែនាងស្ទុះមករហ័សទប់ស្ទើរមិនទាន់។
"មិនដឹងទៅខ្លាចស្អីទេ! គាត់ស្លាប់យូរហើយនឹងណា៎!!! ចុះមើល!!"។ នាយកម្លោះខំទាញនាងចេញដែរតែនាងក្រមុំនេះលាន់ឪបគេកាន់តែណែនធ្វើឲ្យកម្លោះចាស់ដកដង្ហើមមិនរួច។
"អត់ទេពូ!! ហឹុក.... Ji ខ្លាចខ្មោច..
ហឹុក....សុំនៅជាមួយផង!"។ នាងក្រមុំយំផងក្រវីក្បាលពេបមាត់បិទភ្នែកយ៉ាងជិតដោយមិនព្រមចុះពីលើខ្លួននាយកម្លោះយើងទើបធ្វើឲ្យគេឈឺក្បាលតែម្តង។"ចំមែនហើយក្មេងនេះ!!!"។ នាយសង្ហាក៏ក្រវីក្បាលមុននឹងដើរដោយពិបាកដោយសារតែរាងកាយគេពេលនេះត្រូវនាងក្រមុំរាងតូចនេះតោងដូចសត្វតុកកែលើជញ្ជាំងទៅហើយ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 35 :Mess with my head !
Start from the beginning