"មិនចេះលេងទេតែចេះតែចុច!"។ នាយកម្លោះក៏តបយ៉ាងឆ្ងាញ់ធ្វើឲ្យ Jiyou សម្លឹងគេដោយការគ្រឺតក្នាញ់។
"នេះបើតាមស្តាប់មិនខុសទេនោះនេះជាបទ I need you របស់ Bts មែនទេ? នឹកមិនដល់ថាពូចាស់ចឹងហើយក៏ចូលចិត្តស្តាប់ចម្រៀងពួកគេដែរ!"។ នាងក្រមុំក៏និយាយហើយ Yoongi ក៏ញញឹមចុងមាត់។
"តន្រ្តីមិនរើសវ័យទេឲ្យតែវាស្តាប់ទៅពិរោះនឹងមានន័យ!! ចម្រៀងពួកគេភាគច្រើនគឺមានន័យល្អៗណាស់!!! និយាយចឹងយប់ណាស់ហើយ! ឯងទៅងូតទៅអាលឆាប់បានគេង!"។ នាយកម្លោះក៏និយាយតបមកនាងហើយបម្រុងងើបចេញតែត្រូវនាងតូចចាប់ដៃ។
"ឈប់សិនពូ! នេះមិនគិតបង្រៀនខ្ញុំលេងព្យាណូខ្លះទេរឺ? ខ្ញុំចង់ចេះលេងណា៎!!"។ នាងតូចក៏ធ្វើភ្នែកម៉ក់ៗដាក់គេហើយនាយសង្ហាក៏សម្លឹងមើលនាងដោយមុខស្មើ។
គេមិនតបតែក៏បោះដៃមកព័ទ្ធជុំវិញស្មារបស់នាងតូចមុននឹងសំដៅទៅចាប់ម្រាមដៃស្រឡូនរបស់នាងហើយក៏សង្កត់លើព្យាណូម្តងមួយៗដោយយកចិត្តទុកដាក់ហើយ Jiyou ឯណេះមិនមានសមាធិរៀនព្យាណូអីនោះទេទេក៏ព្រោះតែនឹងកំពុងតែអៀននឹងនាយសង្ហាដែនៅេពេលនេះមុខរបស់នាយគឺនៅជិតមុខរបស់នាងត្រឹមមួយថ្នាំងដៃទើបនាងចេះតែលួចសម្លឹងមុខគេក៏ឃើញច្បាស់ថាប្រុសចាស់វ័យ 45 ឆ្នាំម្នាក់នេះគ្មាភាពជ្រីវជ្រួញតាមវ័យសោះតែបែរជាសង្ហាមានស្នេហ៍ហើយសាច់គេក៏ម៉ត់រលោងគួរឲ្យចង់ប៉ះបូករួមនឹងក្លិនខ្លួនបុរសដ៏ឈ្លក់វង្វេងរបស់គេធ្វើឲ្យនាងចង់តែផ្តេកផ្តួលលើគេភ្លាមៗនោះទេ។
"នែ!!! ស្តាប់ខ្ញុំនិយាយទេនឹង? Jeon Jiyou ! នែ! នាង-អ៊ុប!!"។ នាយកម្លោះក៏ខំស្រែមហៅនាងតែនាងតូចមិនតបមុននឹងបែរជាញញឹមដាក់គេមុននឹងនាងក៏លោមុខមកផ្អឹបបបូរមាត់នាងលើបបូរមាត់គេធ្វើឲ្យកម្លោះយើងហាក់ហេងហាងធ្វើអីមិនត្រូវពេលត្រូវនាងក្រមុំតូចពង្វក់បែបនេះ។
បបូរមាត់ប៉ះគ្នាជាលើកទី 3 រវាងនាងនឹងគេហើយពេលនេះក៏ជានាងក្រមុំដែលស្ម័គ្រចិត្តមកផ្តល់ឲ្យគេមុនហើយនាងនៅយកដៃមកឪបករបស់ Yoongi ជាប់ធ្វើឲ្យកម្លោះយើងត្រូវនៅស្ងៀមទ្រឹងបណ្តាលឲ្យនាងតូចនេះថើបគេតែម្តងហើយរហូតមួយដង្ហើមទើបដកបបូរមាត់មកវិញហើយនាងតូចក៏សម្លឹងគេដោយកក្រសែភ្នែកទន់ភ្លន់ផងនឹងសោកសៅផងធ្វើឲ្យ Yoongi ក៏ងឿងឆ្ងល់ដូចគ្នា។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 36 :Start to share your pain with me!
Start from the beginning