抖阴社区

Step 36 :Start to share your pain with me!

Start from the beginning
                                    

"ដឹងទេថាខ្ញុំនឹកដល់ពូ Yoon រាល់ថ្ងៃ! យប់ណាក៏ខ្ញុំសង្ឃឹមថាពូនឹងមករកខ្ញុំនៅបារបារាំងនោះដែរ!! ខ្ញុំមិនដែលភ្លេចរាល់សន្យារបស់ពូនិយាយជាមួយខ្ញុំនោះទេ!"។ ទឹកភ្នែកថ្លាមួយតំណក់ក៏ស្រក់ហូរធ្វើឲ្យ Yoongi ហាក់ស្ងៀមទ្រឹងនឹងទង្វើនាងមុននឹងសម្លឹងមើលចូលកែវភ្នែកនាងជ្រៅៗហើយបន្ទាប់មកក៏លើកដៃក្រាស់របស់នាយមកវាសសរសៃសក់របស់នាងតូចហើយក៏បន្តមកជូតទឹកភ្នែកឲ្យនាងថ្នមៗ។

"ដឹងហើយថាហត់បែបនេះ!!! តើឯងប្រឹងធ្វើអី? ឃើញទេថានៅក្បែរខ្ញុំវាមិនបានធ្វើឲ្យឯងញញឹមទេតែវាធ្វើឲ្យឯងទឹកភ្នែកច្រើនជាង!!! ដូចខ្ញុំធ្លាប់ប្រាប់ចឹង! កុំខ្ជះខ្ជាយភាពយុវវ័យឯងជាមួយខ្ញុំអី!"។ សម្លេងរបស់នាយកម្លោះស្តាប់ទៅគឺស្មើតែវាបង្ហាញពីភាពសោកសៅម្យ៉ាងធ្វើឲ្យនាងក្រមុំក្រវីក្បាលហើយសសៀរដៃមកឪបគេមុននឹងផ្តេកក្បាលចូលដើមទ្រូងហាប់ណែនរបស់គេ។

"ទឹកភ្នែកច្រើនជាងសើចក៏ខ្ញុំជ្រើសរើសថានឹងនៅជាមួយពូដែរ! ហឹុក... Ji ស្រលាញ់ពូគឺ Ji មិនដែលគិតថាផ្លាស់ប្តូរ! ហឹុក...កុំដេញ Ji បានទេពូ Yoon ! Ji សុខចិត្តកុហកម៉ាក់ប៉ាហើយសម្រេចរត់មកបារាំងដើម្បីពូ!!! ហឹុក....Ji ទៅបារបារាំងរាលយប់រហូតប៉ាម៉ាក់រករឿងក៏ដើម្បីពូ! ហើយ Ji ពេលនេះគ្មានសល់អ្នកណាទេក្រៅពីពូដែលជាមនុស្សដែល Ji អាចនិយាយនឹងរំលែករឿងក្នុងចិត្តជាមួយ! ហឹុក ... Ji ឯកោណាស់! ហឹុក...អ្ហឹក...មិត្តដែល Ji ស្រលាញ់ជាងគេក្រោយមកក៏ជាមនុស្សដែលក្បត់ Ji !!! នេះខ្ញុំឈឺចាប់ណាស់ពូ!!"។ នាងក្រមុំរៀបរាប់គ្រប់យ៉ាងពីក្នុងចិត្តនាងឲ្យគេស្តាប់ហើយនាយកម្លោះក៏ហាក់ទន់ចិត្តអាណិតនាងពេលលឺបែបនេះទើបគេលើកដៃមកអង្អែលខ្នងនាង។

"ទុកថាពួកគេជាដុំគ្រួសមួយដុំដែលយើងបានរើសទៅចោលទៅចុះណា៎! ទឹកភ្នែកយើងមានតម្លៃមិនគួរយំឲ្យរឿងអត់បានការទេ! ជាពិសេសគឺខ្ញុំ! មិនគិតថាខឹងខ្ញុំខ្លះទេដែលមិនធ្លាប់ខ្វល់ពីឯង?"។ នាយកម្លោះក៏សួរហើយនាងក្រមុំក៏ងើបមុខសម្លឹងគេ។

"បើយំដើម្បីមនុស្សដែលខ្ញុំស្រលាញ់នោះគឺខ្ញុំមិនរុញរាទេ!"។ នាងតូចក៏តបវិញហើយញញឹមលាយលំនឹងទឹកភ្នែកធ្វើឲ្យ Yoongi ហាក់នឹកដល់អ្វីម្យ៉ាង។

"បើទឹកភ្នែកអូនយំសម្រាប់មនុស្សដែលអូនស្រលាញ់គឺអូនមិនដែលរុញរាទេ Yoon !"។ សម្លេងស្រទន់មួយបានលោតឡើងធ្វើ Yoongi ត្រូវហូរទឹកភ្នែកមួយតំណក់ចុះមកហើយ Jiyou ក៏ផ្តិលវាចេញមុននឹងលើកដៃមកត្រកងមុខរបស់គេ។

"ពូនឹកដល់គាត់ទៀតហើយមែនទេ?"។ Jiyou ក៏សួរហើយ Yoongi ក៏សម្លឹងមើលនាងក្រមុំមុននឹងអោនមុខចុះបន្តិច។

"ខ្ញុំមិនដឹងថាជម្រៅនៃស្នាមរបួសក្នុងបេះដូងពូវាជ្រៅកម្រិតណា៎ទេ! តែពូអាចឲ្យ Jiyou បានចូលទៅព្យាបាលនឹងផ្សះវាផងតើបានទេ? កុំឃុំខ្លួនបែបនេះអីបានទេ? ខ្ញុំទាន់មិនបានទេបើឃើញពូបែបនេះ!"។ នាងតូចក៏និយាយហើយ Yoongi ក៏ញញឹមចំអកខ្លួនឯង។

"មិនមែនជារបួស! តែវាបានប្រេះស្រាំតាំងពីថ្ងៃដែល Sumi ចាកចេញទៅ! នាងបានយកបេះដូងរបស់ខ្ញុំទៅបាត់ហើយ! ដែលរស់នៅរាល់ថ្ងៃក៏ត្រដរចាំបើថ្ងៃណាមួយដែលអាចរកយុត្តិធម៍ឲ្យគេបានហើយនោះលើកលោកនេះនឹងគ្មានខ្ញុំទៀតទេ! ហឹស....ហឹុក...តាមពិតខ្ញុំគួរតែទៅតាម Sumi យូរហើយឯងដឹងទេ! ក្នុងនាមខ្ញុំជាគូដណ្តឹងគេហើយជាបុរសម្នាក់ដែលជិតក្លាយជាប្តីរបស់គេតែបែរជាស្រីម្នាក់ដែលខ្លួនស្រលាញ់ក៏ការពារមិនបាន! បែបនេះវាឈឺជាងស្លាប់ទៅទៀតដឹងទេ!"។ នាយកម្លោះក៏ទម្លាក់ថ្ងាសមកដាក់លើស្មានាងក្រមុំមុននឹងនិយាយដោយអារម្មណ៍ឈឺចាប់ធ្វើឲ្យនាងក្រមុំប្រញាប់ឪបគេហើយលួងលោម។

"ចុះពូអាចនិយាយរឿងអស់នេះឲ្យខ្ញុំស្តាប់បានទេ? ខ្ញុំនឹងនៅចាំស្តាប់គ្រប់យ៉ាងណា៎"។ នាងក្រមុំក៏សួរហើយនាយកម្លោះងើបមកអង្គុយត្រង់ខ្លួនមុននឹងលើកដៃជូតទឹកភ្នែកហើយក៏សម្លឹងមុខនាងបន្តិចមុននឹងដកដង្ហើមបន្ធូរអារម្មណ៍ដើម្បីត្រៀមនឹងនិយាយលាតត្រដាងអាថ៍កំបាំងដែលគេលាក់ទុកក្នុងចិត្តនោះឲ្យនាងដឹង។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now