"ឯង!នាំគ្នាមកហេតុអីទុកចោល??"បេតទីសួរពេលកំពុងរើសរ៉ូបមួយដែលសាកសមនឹងរាងហើយក៏យកអាវស្តើងដៃវែងមួយហុចឲ្យរាងក្រាស់
"នេះយើងទិញឲ្យគេ"បេតទីហុចអាវស្តើងនោះឲ្យរាងក្រាស់ដើម្បីយកទុកឲ្យថេយ៉ុង
"ទិញឲ្យគេធ្វើស្អី!យើងប្រាប់ឲ្យគេចាំនៅត្រង់ហ្នឹងហើយ ហ៊ានតែទៅណាផ្សេងទៅផ្ទះវិញត្រូវមិនខានទេ"ជុងហ្គុក ដាក់អាវនោះទុកវិញរួចហើយទើបរុញឲ្យបេតទីទៅល៎សម្លៀកបំពាក់
[SKIP]
ជុងហ្គុកបាននាំបេតទីដើរទិញអីវ៉ាន់រួចហើយទើបត្រឡប់មកកន្លែងដែលទុកថេយ៉ុងចោលវិញ ហើយក៏បានឃើញថេយ៉ុងកំពុងឈរនៅត្រង់ហ្នឹងដដែល ។
"បងជុង"ថេយ៉ុងរត់មកអោបរាងក្រាស់ទាំងត្រេកអរពេលឃើញវត្តមានអ្នកជាស្វាមីត្រឡប់មកវិញ គេស្មានតែជុងហ្គុកទៅចោលគេទៀតហើយតើស
"បានហើយលែងយើងទៅ"ជុងហ្គុកងាកសម្លឹងមើលទៅបេតទីទាំងមានអារម្មណ៍ថាទើសទាល់ពេលដែលក្មេងម្នាក់នេះមកអោបនាយនៅចំពោះមុខនាងបែបនេះ
"អូនលែងហើយ តោះយើងទៅផ្ទះវិញទៅ"ថេយ៉ុង កាន់ដៃរាងក្រាស់ជាប់ខ្លាចនាយទៅចោលគេម្តងទៀត ចំណែកឯបេតទីក៏ហុចអាវដែលនាងបានទិញឲ្យរាងតូចនោះហុចឲ្យគេ
"អាល្អិត!នេះរបស់ឯង"ថេយ៉ុងបើកភ្នែកភ្លឹសៗសម្លឹងមុខនាងព្រោះតែមិនដឹងថានាងយកអ្វីមកឲ្យគេ គេគ្រវីក្បាលមិនហ៊ានទទួលយក
"គេខំទិញឲ្យហើយមិចមិនទទួលយក"ជុងហ្គុក
"អ៎រ..បាទអរគុណ"ថេយ៉ុងញញឹមដាក់នាងរួចហើយទទួលយកវាបន្ទាប់មករាងក្រាស់ក៏ដើរចេញទៅតែថេយ៉ុងនៅតែតាមកាន់ដៃនាយជាប់រហូត
_________
"យកទៅ"ជុងហ្គុកហុចការ៉េមឲ្យថេយ៉ុងមួយដើមកុំឲ្យថានាំប្រពន្ធមកហើយមិនទិញអីឲ្យ នាយតូចទទួលយកវាទាំងញញឹមបិទមាត់មិនជិត
"យើងទៅហើយណា"បេតទីរាដៃលារាងក្រាស់មុននឹងឡើងលើឡានទំនើបរបស់នាងចេញទៅចំណែកឯរាងតូចវិញឈរញាំការ៉េមបង្ខំខ្លាចជុងហ្គុកថាឲ្យ
"ស៊ីលឿនៗទៅ កុំធ្វើខ្លួនដូចក្មេងពេក"ជុងហ្គុក ងាកមកសម្លឹងមុខរាងតូចតែក៏ឃើញថេយ៉ុងកំពុងតែបៀមការ៉េមញាត់ចូលពេញមាត់ឯភ្នែកក៏មូលៗក្រៅក្រិបរោមភ្នែកវែងងរធ្វើឲ្យនាយភ្លឹកមើលគេសឹងតែភ្លេចដកដង្ហើម
"អូនញាំរួចហើយ"ថេយ៉ុង ងាកមកមើលមុខរាងក្រាស់រួចហើយទើបលាដៃឲ្យនាយមើលថាគេញាំការ៉េមអស់ហើយ ទើបជុងហ្គុកបើកទ្វារឡានឲ្យថេយ៉ុងចូលទៅអង្គុយខាងក្នុងចំណែកនាយនៅឈរតាំងស្មារតីកុំឲ្យសើចចេញមកឲ្យរាងតូចបានឃើញ
@ផ្ទះអាពាហ៍ពិពាហ៍
"ប្រឡាក់មាត់ហើយ"នាយរាងក្រាស់ចាប់កញ្ឆក់ទាញដៃថេយ៉ុងមកវិញពេលគេប្រុងចុះពីលើឡាន រាងក្រាស់អោនមកលានអណ្តាតលិតលើបបូរមាត់ផ្កាឈូកធម្មជាតិនោះព្រោះតែឃើញវានៅប្រឡាក់សល់ការ៉េម គេក្រឺតក្នាញ់តាំងពីពេលនៅតាមផ្លូវមកម៉្លេះ
"អ្ហឹមម..."នាយតូចបើកភ្នែកភ្លឺសៗសំងំឲ្យអ្នកម្ខាងទៀតបឺតលូកគ្រលាស់ពេញទាំងមាត់របស់ខ្លួនរួចហើយទើបចុះពីលើឡានរត់ចូលទៅក្នុងផ្ទះយ៉ាងលឿន ទុកឲ្យជុងហ្គុកនៅអង្គុយយកដៃស្ទាបលើបបូរមាត់ខ្លួនឯងថ្នមៗគិតតែម្នាក់ឯង
"ផ្អែម!"
ចូលមកដល់ខាងក្នុងផ្ទះឆ្លៀតពេលថេយ៉ុងកំពុងធ្វើម្ហូបជុងហ្គុកក៏អង្គុយលេងហ្គេមប្រណាំងឡាននៅបន្ទប់ទទួលភ្ញៀវធ្វើព្រងើយតែមួយសន្ទុះក្រោយមករាងតូចដែលនៅផ្ទះបាយនោះក៏បានឮសំឡេងចម្លែកៗចេញពីបន្ទប់ទទួលភ្ញៀវមក
"អឹ..អឹស! អ្ហាស ស្រួលណាស់"សំឡេងស្រែកថ្ងូររបស់មនុស្សពីរនាក់កំពុងបន្លឺឡើងជុងហ្គុកអង្គុយមើលទូរទស្សបើករឿងក្តៅសាច់មើលទាំងមិនរអៀសក្រែងចិត្តប្រពន្ធដែលកំពុងលួចមើលពីផ្នែកម្ខាងទៀតមក
"ជុង!"ថេយ៉ុងមិនហ៊ានហៅរាងក្រាស់ឲ្យបានដឹងទើបសំងំនៅស្ងាត់ៗត្រឡប់ទៅធ្វើម្ហូបវិញទាំងសំឡេងអស់ទាំងនោះនៅងំពេញត្រចៀកគេ
____________
បន្ទាប់ពីញាំអាហាររួចរាល់ហើយថេយ៉ុងក៏ទម្លាក់ខ្លួនគេងនៅលើសាឡុងទាំងល្ហិតល្ហៃគ្មានកម្លាំងចំណែករាងក្រាស់ក៏នៅអង្គុយចុចទូរសព្ទ័នៅក្បែរនោះ ដោយចេះតែនៅមិនសុខក្នុងខ្លួនជុងហ្គុកក៏បោះទូរសព្ទ័ចោលទៅម្ខាងរួចហើយដើរមកអង្គុយក្បែរថេយ៉ុងដែលកំពុងតែគេងលក់ស្កប់ស្កល់
"ក្រោកឡើង!"រាងក្រាស់ហៅលើកទីមួយថេយ៉ុងក៏នៅមិនទាន់ក្រោកទើបនាយឆ្លៀតឱកាសអោនមកសម្លឹងមុខថេយ៉ុងឲ្យកាន់តែជិតហើយច្បាស់ៗ
"ហេតុអីក្តៅ??"ជុងហ្គុកងើបមុខចេញវិញរួចយកដៃរលាស់អាវខ្លួនឯងតិចៗ
"ហ៊ឹមម~~"កំពុងតែគេងសុខៗរាងតូចក៏បែរខ្លួនទៅមួយចំហៀងធ្វើឲ្យត្រគៀកគេបង្ហាញឡើងនៅចំពោះមុខអ្នកជាប្តីពេញៗភ្នែក ដៃរវៀមដូចម៉ឹករបស់រាងក្រាស់ក៏លូកស៊កចូលទៅតាមសាច់កំណាត់អាវរបស់រាងតូចខណៈដែលម្ចាស់សាមីខ្លួនកំពុងគេងមិនដឹងខ្លួន
"គួរឲ្យចង់ស៊ីគ្រប់ពេល"ជុងហ្គុកស៊កដៃចូលទៅកាន់តែជ្រៅរហូតសមល្មមអាចក្រាបចង្កេះតូចនោះឡើងឲ្យមកអង្គុយផ្អែកស្មានាយ ពេលរៀបតែដោះអាវថេយ៉ុងចេញបានហើយទូរសព្ទ័ស្រាប់តែរោទ៍ឡើង នាយតូចកាលបើឮសំឡេងទូរសព្ទ័រោទ៍ហើយគេក៏ភ្ញាក់ឡើងទើបដឹងថារាងក្រាស់កំពុងតែអង្គុយឲ្យខ្លួនគេងផ្អែក
"អូនលើកទូរសព្ទ័សិន"ថេយ៉ុងទាញទូរសព្ទ័មកដើរចេញទៅព្រោះម៉ាក់របស់គេខលមកដើម្បីសួរសុខទុក្ខ មួយស្របក់ក្រោយមកទើបថេយ៍ដើរចូលមកវិញឯរាងក្រាស់ក៏អង្គុយរៀបឬកពារធម្មតាវិញ
"បងចង់ធ្វើអីអូនមិញនេះ?"ថេយ៉ុង សួរទៅអ្នកម្ខាងទៀតដែលកំពុងអង្គុយធ្វើឬកពារមិនខ្វល់ជាមួយគេ
"គិតថាយើងធ្វើស្អីឯង??តម្លើងខ្លួនពេកទេដឹង គ្មានផ្លូវទេដែលយើងទៅស្រេកឃ្លានប៉ះឯងមុននោះ"រាងក្រាស់មាត់រឹងប្រកែកជាមួយថេយ៉ុង
"ជុង..បងមិនស្រឡាញ់ខ្ញុំអីបន្តិចទេមែនទេ?បើអញ្ចឹងហេតុអីពួកយើងមិនលែងលះគ្នាតែម្តងទៅ"ថេយ៉ុង និយាយឲ្យអ្នកម្ខាងទៀតបង្អាក់ចម្លើយបន្តិច
"លែងមិនលែងជារឿងរបស់យើង យើងចង់ចងឯងទុកធ្វើជារបស់កម្សាន្តអារម្មណ៍ យ៉ាងមិច??ទ្រាំនៅលែងបានហើយហ្ហេស??"ជុងហ្គុក
"យ៉ាងណាក៏បងមិនបានមានស្រីអូនក៏អាចទ្រាំរស់នៅជាមួយបងបានហើយ ជុងហ្គុកអូនក៏អាចពរពោះឲ្យបងបើសិនជា...."ថេយ៉ុង និយាយបង្ហើបបានប៉ុណ្នឹងរួចហើយក៏បញ្ឈប់វិញភ្លាមៗព្រោះខ្លាចជុងហ្គុកដឹងថាគេជាក្មេងប្រុសOmegaដែលអាចពរពោះបាន តែទោះជាយ៉ាងណាក៏លាក់មិនជិតដែរព្រោះជុងហ្គុកបានដឹងតាំងពីដំបូងមកម៉្លេះគ្រាន់តែនាយមិនទាន់ចង់បានកូន ប៉ុន្តែពេលរាងតូចរំឮកបែបនេះធ្វើឲ្យនាយចាប់ផ្តើមគិតរារែកចិត្ត..
[Omega អាចជាមនុស្សប្រុសឬស្រីមានរាងតូចស្តើង អ្វីដែលពិសេសបំផុតសម្រាប់Omegaដែលជាក្មេងប្រុសគឺពួកគេអាចពរពោះបាន និងមានតួនាទីពរពោះឲ្យសម្រាប់តែAlphaរបស់ពួកគេ]
To be continue..
Thank you for reading 💗!!